ទិវារត់ប្រណាំងអន្តរជាតិនិងកីឡាផ្សេងទៀតគ្រោងធ្វើនៅអង្គរក្នុងខែនេះត្រូវបានពន្យារពេល

134
Angkor International Half Marathon Day and National Cycling Championships in Siem Reap this December have been postponed
Angkor International Half Marathon Day and National Cycling Championships in Siem Reap this December have been postponed

សៀមរាប៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី២៥ និងការប្រកួតកីឡា ប្រណាំងទោចក្រយាន ឬជិះកង់ជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាប ដែលគ្រោងរៀបចំ នាដើមខែធ្នូនេះ ត្រូវបានពន្យារពេល បន្ទាប់មានសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ចេញបម្រាម ស្ដីពីការផ្អាកការជួបជុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា កាលពីពេលថ្មីៗនេះ។

យោងតាមការណែនាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីពេលថ្មីៗនេះថា គ្រប់ការជួបជុំ ការហាត់ប្រាណ និងលេងកីឡាទាំងអស់ ត្រូវផ្អាក ក្នុងរយៈពេល ២សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០១ ខែធ្នូតទៅ តែទោះជាយ៉ាងណាក៏ដោយ សហព័ន្ធកីឡាជាតិនីមួយៗ បានពន្យារពេលនៃការប្រកួតរបស់ខ្លួន រហូតមានការជូនដំណឹងជាថ្មី របស់រាជរដ្ឋាភិបាល។

កាលពីអំឡុងខែវិច្ចិកា ឆ្នាំ២០២០ កន្លងមក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៤ កាលពីឆ្នាំ២០១៩ បានទាក់ទាញអ្នកចូលរួមរត់ជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ ដែលវាបានចូលរួមជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។ ដោយឡែក លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរ កីឡាទោចក្រយាន ក៏បានលើកឡើងផងដែរថា ការប្រកួត កីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ក្នុងខេត្តសៀមរាប ឆ្នាំ២០២០នេះ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយាន ចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រេចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ៕

Loading...