Alvarez ប៉ះ Jacobs ដើម្បីការពារ​ខ្សែ​ក្រវាត់​ពិភពលោក៣ស្ថាប័ន WBC IBF និង WBA

439
Alvarez hit Jacobs to defend the WBC, IBF and WBA world titles.

អាមេរិក៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ពិភពលោក ៣ស្ថាប័នដែលកីឡាករ Saul Canelo Alvarez ត្រូវតតាំងជាមួយអ្នកប្រដាល់ Daniel Jacobs ក្នុងការប្រកួតការពារខ្សែក្រវាត់ និងវាយដណ្តើមខ្សែក្រវាត់ប្រភេទ Middleweight Championship ប្រភេទទម្ងន់ធ្ងន់ ៧០គីឡូក្រាមធ្វើឡើងនៅសហរដ្ឋអាមេរិក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

ការប្រជែងយកខ្សែក្រវាត់ក្នុងកម្មវិធីប្រដាល់ដែលមានការដាក់ប្រភេទខ្សែក្រវាត់ ៣ប្រភេទផ្សេងគ្នារួមមាន WBC និង WBA របស់អ្នកប្រដាល់វ័យ ២៨ឆ្នាំ Alvarez ដែលដណ្តើមបានពីកីឡាករ Gennady Golovkin កាលពីឆ្នាំ២០១៨ ត្រូវយកមកដាក់ដណ្តើមយកខ្សែក្រវាត់តែ ១ប្រភេទ IBF របស់អ្នកប្រដាល់ Jacobs វ័យ៣១ឆ្នាំសញ្ជាតិអាមេរិក ដែលវាយឈ្នះកាលឆ្នាំមុនដូចគ្នា។

គួរបញ្ជាក់ផងថា អ្នកប្រដាល់ Alvarez ប្រកួតចាញ់តែម្តងគត់កាលពីឆ្នាំ២០១៤ ក្រោមថ្វីដៃ Floyd Mayweather ក្នុងចំណោម ៥៤ប្រកួត និងស្មើ២ដង ខណៈអ្នកប្រដាល់ Jacobs ប្រកួតបាន ៦៦ដង មានប្រវត្តិឈ្នះ ៣៥ដង និងផ្តួលដៃគូឲ្យសន្លប់បាន ២៩ដង និងចាញ់ ២ដង មិនដែលស្មើ៕

 

ប្រភព៖ FN

Loading...