
ការប្រកួតរវាង Everton និង Wolves នៅឯកីឡដ្ឋាន Goodison Park ត្រូវបានពន្យារពេលប្រមាណ៣នាទី បន្ទាប់ពីមានឆ្មាខ្មៅមួយក្បាលរត់អុកឡុកពេញលើទីលាន។
ក្រុម Wolves ទើបតែរកគ្រាប់បាល់ទី ៣ របស់ពួកគេតាមរយៈកីឡាករ Leander Dendoncker។ បន្តិចក្រោយមកក៏ស្រាប់តែឆ្មាមួយក្បាលបានសម្រេចចិត្តចូលទីលានដោយគ្មានការអនុញ្ញាត រត់ពីសំណាញ់ទីម្ខាងទៅម្ខាង។
ប្រមាណ៣នាទីក្រោយមក ឆ្មាខ្មៅក្លាហានត្រូវបានក្រុមសន្តិសុខបង្ខំឲ្យចេញពីទីលានវិញ តែពួកគេមិនហ៊ានប៉ះពាល់វាឡើយ ឯអ្នកគាំទ្រក្រុមម្ចាស់ផ្ទះក៏ហ៊ោអបអរការលារបស់ឆ្មាខ្មៅពី Goodison Park ដែលពួកគេហាក់ភ្លេចរឿងក្រុមរបស់ខ្លួនចាញ់ ព្រោះកំពុងរំភើបនឹងទិដ្ឋភាពកម្រនេះ។
សូមទស្សនាវីដេអូហាយឡាយ និង ទិដ្ឋភាពឆ្មាខ្មៅអុកឡុកពេញទីលាន៖
ប្រភព៖ Sky Sports
Loading...