ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា បានកោះហៅកីឡាករ៦រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមកចូលរួមក្រុមជម្រើសជាតិដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ វគ្គជម្រុះ សម្រាប់ឆ្នាំ២០២០ ( 2020 AFC U-23 Championship qualification ) ។
ការប្រកួតនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពូល H ដែលកម្ពុជានឹងប៉ះ កូរ៉េខាងត្បូង អូស្ត្រាលី និង ឆាយនីសតៃប៊ិ ។ កីឡាករទាំង៦រូបនេះគឺជាកីឡាករដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U22 Championship 2019 ក្នុងពេលថ្មីៗនេះផងដែរ។ កីឡាករទាំងនេះរួមមាន៖
១/ អ្នកចាំទី សាវែង សំណាង
២/ កីឡាករ សឿត បារាំង
៣/ កីឡាករ យ៊ើ មូស្លីម
៤/ កីឡាករ យ៊ើ សាហ្វី
៥/ កីឡាករ អ៊ន ចាន់ប៉ូលីន
៦/ កីឡាករ ប្រាក់ ធីវ៉ា
Loading...