អាស៊ានប៉ារ៉ាហ្គេម លើកទី១១ឆ្នាំ២០២១នៅវៀតណាមកម្ពុជាត្រៀមកីឡា៨ប្រភេទ

83

កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២១ (កីឡាជនពិការ កម្ពុជាបានត្រៀមជាស្រេចបន្ទាប់ពីសម្របសម្រួលជាមួយគណៈកម្មាធិការរៀបចំស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម ឆ្នាំ២០២១ ខណៈដែលកាលបរិច្ឆេទនៃការប្រកួតពីថ្ងៃទី១៧​ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១។ ក្នុងដំណើរឆ្ពោះទៅប្រឹត្តិការណ៍អន្តរជាតិដ៍ធំនេះកម្ពុជាបានឆ្លើយតបអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១១ ឆ្នាំ២០២១គឺកំណត់យកកីឡាចំនួន៨ប្រភេទខណៈដែលម្ចាស់ផ្ទះវៀតណាមដាក់ឲ្យប្រកួតប្រជែងចំនួន១១ប្រភេទ។

លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាលជាអគ្គលេខាធិការនៃកីឡាជនពិការទទួលជាអគ្គលេខាធិការរ​​ង Camsoc ផងដែរមានប្រសាសន៍ថា៖ ក្នុងនាមខ្ញុំអគ្គលេខាធិការតំណាងឲ្យកីឡាជនពិការកម្ពុជាបានចូលរួមប្រជុំជាច្រើនលើកច្រើនសារជាមួយថ្នាក់ជាតិនិងអន្តរជាតិគិតមកដល់ពេលនេះកម្ពុជាយើងសម្រេចជ្រើសយកកីឡាចំនួនតែ៨ប្រភេទប៉ុណ្ណោះក្នុងចំណោមម្ចាស់ផ្ទះវៀតណាមដាក់ឱ្យប្រកួតប្រជែងចំនួន១១ប្រភេទហើយកម្ពុជាក៍ខកខានប្រភេទកីឡាមានសក្តានុពលចំនួនពីរគឺបាល់ទះអង្គុយនិងបាល់បោះជិះរទេះដែលវៀតណាមម្ចាស់ផ្ទះគ្មាន។ លោកយីវាសនាបានបន្ថែមថាកីឡាជនពិការកម្ពុជាបានឆ្លងគណៈកម្មការនិងភាគីពាក់ព័ន្ធរូចហើយនូវកីឡាចំនួន៨ប្រភេទមានអត្តពលកម្ម, ហែលទឹក, បាញ់ធ្នូ, វាយកូនឃ្លីលើតុ, បុស្យា, បាល់បោះជនពិការភ្នែក, វាយសីនិងលើកទម្ងន់។លោកបញ្ជាក់ថា៖«យ៉ាងណាក៍យើងមានបញ្ហាលំបាកដូចគ្នាពីព្រោះការហ្វឹកហាត់ក្នុងសម័យយើងមានបញ្ហាកូវីដ១៩តាមរយៈអនឡាញពិតជាមិនបានល្អឬកម្រិតបច្ចេកទេសថយចុះក៍អាចថាបានប៉ុន្តែយើងប្រឹងប្រែងខ្លាំងលើកទឹកចិត្ តនិងអប់រំណែនាំដល់អត្តពលិកបានល្អជាប្រចាំ»។ អគ្គលេខាធិការង CAMSOC រូបនេះបញ្ជាក់ថា៖នៅក្នុងពេលវេលាដែលបច្ចុប្បន្នយើងកាន់តែខិតខំបង្កើនគុណផលហ្វឹកហាត់អត្តពលិកដោយបានអំពាវនាវដាស់តឿនដល់កីឡាករ កីឡាការិនីគ្រូបង្វឹកគ្រប់ប្រភេទកីឡា ទាំងអស់ប្រឹង អស់ពីលទ្ធភាពពីព្រោះ៨ប្រភេទកីឡាកំពុងហ្វឹកហ្វឺនមានសត្តានុពលគួរឲ្យមានទំនុកចិត្ត។

លោកសុខជានាយករដ្ឋបាលអង្គការជនពិការកម្ពុជាឲ្យដឹងថា៖ តាមផែនការរបស់អាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១១ឆ្នាំ២០២១សម្រេចគឺ មានប្រភេទកីឡា៨ប្រភេទគឺ យើងរម្ពឹងខ្ពស់ក្នុងការដណ្តើមយកមេដាយជូនជាតិ។ ប៉ុន្តែនៅស៊ីហ្គេមវៀតណាមយើងបានឯកភាពតាមការស្នើសុំរបស់ក្រុមប្រឹក្សាភិបាលនោះយើងមានបន្ថែមកីឡា ២ប្រភេទទៀតគឺបាល់ទះអង្គុយ និងបាល់បោះជិះរទេះមិនទទួលបានលទ្ធផលទេពីព្រោះម្ចាស់ផ្ទះគ្មានប្រភេទនេះគេមិនដាក់ចូល។យោងតាមកិច្ចប្រជុំប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាននៅថ្ងៃទី២៥ ខែកុម្ភ:ឆ្នាំ២០២១ គេសម្រេចយក ១១ប្រភេទ ហើយកម្ពុជាបានត្រៀមក្នុងពេលនេះគឺ ៨ប្រភេទនេះហើយ។

គួរបញ្ជាក់ថា៖យោងតាមការរាយការណ៍របស់លោកយីវាសនាអគ្គលេខាធិការកីឡាជនពិការកម្ពុជាត្រៀមអត្តពលិកមានចំនួន៧៧នាក់មិនទាន់គិតពីប្រតិភូទៅចូលរួមទិវាកីឡាជនពិការអាស៊ានលើកទី១១នៅប្រទេសវៀតណាមឆ្នាំ២០២១។ជាមួយគ្នានេះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំលក្ខណៈអន្តរជាតិរយៈពេលពីឆ្នាំ១៩៩៩មកដល់បច្ចុប្បន្នបានចំនួន១៥លើកក្នុងនោះដណ្តើមបានមេដាយគ្រប់លើកសរុបបានចំនួន១៦៦គ្រឿងមាសចំនួន២២ប្រាក់៧៨និងសំរិទ្ ធ៥៩គ្រឿង៕

Loading...