
ការប្រកួត ONE Super Series ត្រូវបានបង្កើតឡើងដោយស្ថាប័នប្រដាល់ធំបំផុតក្នុងពិភពលោក ONE Championship សម្រាប់ប្រមូលផ្តុំដោយជើងខ្លាំងមកពីជុំវិញពិភពលោក ក្នុងនោះក៏មានគុនខ្មែរយើងដែរ។

រហូតដល់ពេលនេះ កីឡាករកម្ពុជាទើបតែមាន ៣ រូបប៉ុណ្ណោះដែលធ្លាប់បានប្រកួតក្នុងកម្មវិធីនេះមាន កីឡាករ សុខ ធី, ឡៅ ចិត្រា និង គង់ សំបូរ។ សុខ ធី ធ្លាប់បានប្រកួតលក្ខណៈ ONE Super Series នេះ ច្រើនជាងគេពោលគឺ ៤ដង (ឈ្នះ ១ ចាញ់ ៣) ហើយក៏កីឡាករកម្ពុជាទី ១ ដែលបានឈ្នះក្នុងការប្រកួត ONE Super Series ខណៈដែល ឡៅ ចិត្រា បាន ១ដង (ចាញ់) និង គង់ សំបូរ បាន ១ដង (ចាញ់ពិន្ទុដោយមិនឯកច្ឆន្ទ)។

ដោយសារបញ្ហារីករាលដាលឆ្លងជំងឺខូវិត-១៩ ការផ្គូផ្គងកីឡាករឲ្យឆ្លងដែនទៅប្រកួតនៅស្ថាប័ន ONE Championship មិនទាន់ត្រូវបានធ្វើឡើងឡើយ។ យ៉ាងណា អ្នកលេងគុនខ្មែរជាច្រើននាក់ទៀតនឹងមានឱកាសបានទៅវ៉ៃ ONE Super Series នៅពេលខូវិត-១៩ឈប់កើតមាន៕