កីឡាករ-កីឡាការីនីវាយសី១៣៩នាក់មកពី១៥ស្ថាប័ននឹងប្រជែងយកជើងឯកសម្រាប់ត្រៀមស៊ីហ្គេម

156
រូបភាពឯកសារ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩

ភ្នំពេញៈ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលពន្យាពេលរហូតឆ្លងឆ្នាំ ដូចប្រភេទកីឡាផ្សេងទៀតបានកំណត់ពេលវេលាជាក់លាក់ហើយគ្រោងនឹងរៀបចំការប្រកួតផ្លូវការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃសោរ៍ទី១៦ដល់ថ្ងៃចន្ទទី១៨ខែមករា ឆ្នាំ២០២១ នៅអាគារសហព័ន្ធកីឡាវាយសីកម្ពុជាក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកម្ពុជា។

ការប្រកួតនេះ នឹងសម្រិតសម្រាំងឲ្យក្លិបសមាគមតាមបណ្តារាជធានីខេត្ត និងក្រសួងចូលរួមចំនួន ១៥ ប្រតិភូធ្វើការប្រកួតប្រជែងលើចំនួន ៧វិញ្ញាសា។ នេះតាមសេចក្តីប្រកាសរបស់សហព័ន្ធវាយសីកម្ពុជាថ្មីៗនេះ។
យ៉ាងណាក៍ដោយក្លិប និងសមាគមដែលមានកីឡាករ កីឡាការិនីល្អ ស្រួចស្រាវជាងគេ និងធ្លាប់ទទួលបានចំណាត់ថ្នាក់ល្អកន្លងមកមានសមាគមវាយសីមកពីក្រសួងមហាផ្ទៃ និងមកមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលប្រជែងដណ្តើមចំណាត់គ្នាក្នុងលំដាប់ជួមុខ។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែនអនុញ្ញាតឲ្យដំណើរការសកម្មភាពកីឡាឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៌២៨វិច្ឆិកាសហព័ន្ធបានកំណត់យកថ្ងៃទី១៦ដល់១៨ ខែមករាឆ្នាំ ២០២១ជា ថ្ងៃប្រកួតដើម្បីចម្រាញ់ជ្រើសរើសកីឡាករការិនីឆ្នើមៗសម្រាប់ត្រៀមប្រកួតលក្ខណអន្តរជាតិក្នុងពេលខាងមុខ។

រូបភាពឯកសារ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩

លោកបន្ថែមថា ក្លិបដែលបានដាក់ពាក្យមកមានលក្ខខ័ណ្ឌត្រូវប្រកួតបានមានចំនួន១៥ប្រតិភូ គឺក្លិបវាយសីកីឡាដ្ឋានជាតិ ក្លិប វាយសីព្រះខ័ណ្ឌរាជ ក្លិបវាយសី១២ Play ក្លិបវាយសីការពារអាកាស ក្លិបវាយសីរាជធានីភ្នំពេញ, ក្លិបវាយសីក្រសួងមហាផ្ទៃ, ក្លិបវាយសីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្លិបវាយសីខេត្តកំពង់ស្ពឺព្រៃវែង,សីហនុ,ប៉ៃលិន,សៀមរាប,កំពង់ឆ្នាំង,កំពង់ចាម,ស្វាយរៀងដែលសរុបទាំងអស់ចំនួន ១៨២នាក់ ក្នុងនោះប្រតិភូមានចំនួន៤៣នាក់កីឡាករ ១១៤នាក់,កីឡាការិនី ២៥នាក់។

លោក សុភា ពន្យល់ថា កីឡាករការិនីដែលជ្រើសរើសចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ បានដាក់ក្នុងបេក្ខភាពដើម្បីវាយតម្លៃដាក់បញ្ចូលជាអត្តពលិកឆ្នើមរបស់ សហព័ន្ធកីឡាវាយសីកម្ពុជារង់ចាំសេចក្តីសម្រេចពីគណៈកម្មាធិការប្រតិបត្តិ និងឆ្លងឯកឧត្តមឧត្តមសេនីយ៍ឯកលីកុសល ដើម្បីបានកំណត់ជ្រើសរើសយក ៧នាក់សុទ្ធសឹងជាកីឡាករ កីឡាការិនីឆ្នើម ដើម្បីបំពាក់បំប៉នហ្វឹកហាត់ជាជម្រើសជាតិបំរុងស៊ីហ្គេមលើកទី ៣២នៅ ប្រទេសវៀតណាមឆ្នាំ២០២១ និងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ៕

Loading...