អ្នក​ប្រដាល់​ជើង​ថ្មី​មិន​ដែល​ចាញ់ធន​ចំរ៉ុង​ ប៉ះ​ជើង​ចាស់​ឡុង​ឡា​នៅ​បាយ័ន​​ថ្ងៃ​សៅរ៍​នេះ

166

អ្នក​ប្រដាល់​វ័យ​ក្មេង​គឺ​កីឡាករ​ធន់​ចំរ៉ុង​មក​ពី​សមាគម​ប្រ​ដាល់​ក្រ​សួង​ការ​ពារ​ជាតិ​ដែល​បាន​ភ្ជាប់​ខ្លួន​ជា​អ្នក​ប្រដាល់​រយៈ​ពេល​ត្រឹម​មួយ​ឆ្នាំ​ឡើង​ប្រ​កួត​បាន​១៨​លើក​មិន​ដែល​ចាញ់​សោះ​ត្រូវ​បាន​គណៈ​ផ្គូ​ផ្គង​សង្វៀន​បា​យ័ន​ដាក់​ឲ្យ​ប្រ​កួត​ជា​មួយ​កីឡាករ​ជើង​ចាស់​មក​ពី​ក្លិប​អប់​រំកាយ​អន្លង់​វែង​ខេត្ត​៉ត្តរ​មាន​ជ័យ​ដែល​មាន​បទ​ពិសោធន៍​ជាង​៦០​លើក​នា​ល្ងាច​ថ្ងៃ​សៅរ៍​ទិ​២០​ខែ​មិនា​ឆ្នាំ​២០២១​ក្នុង​កម្ម​វិធី​ប្រដាល់​ដែល​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​ប៉ូវ​​កម្លាំង​WURKZ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែល​ជា​គូ​ប្រដាល់​ដែល​ទាញ​ការ​ចាប់​អារម្ម​ណ៍​អ្នក​ទស្សនា​ច្រើន​គេ​បំផុត​។​

លោក​ធន​សុភា​គ្រូ​បង្វឹក​កីឡាករ​ធន់​ចំរ៉ុង​និយាយ​ថា​៖​កីឡាករ​រូប​នេះ​ទើប​តែ​មក​សុំ​ហាត់​បាន​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ហើយ​ឡើង​ប្រ​កួត​ជា​មួយ​ជើង​ខ្លាំង​ល្បី​ៗ​មួយ​ចំនួន​ឈ្នះ​ជា​និច្ច​ពោល​គឺ​១៨​លើក​ឈ្នះ​១៧​លើក​ស្មើ​តែ​១​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​១៤​លើក​មិន​ឱ្យ​តដៃ​រួច​។​ក្នុង​នាម​លោក​ធន​សុភា​ជា​អ្នក​ជំនួយ​ការ​ផ្គូ​ផ្គង​ឱ្យ​សង្វៀន​បាយ័ន​ផង​នោះ​លោក​បាន​បញ្ចាក់​ថា​៖​ធន់​ចំរ៉ុង​​ពិត​ជា​លំបាក​រក​ដៃ​គូ​ទប់​ទល់​ជា​មួយ​ណាស់​។​បន្ថែម​ពី​លើ​លើ​នេះ​លោក​ស្រី​សុខ​សុខុម​អ្នក​គ្រប់​គ្រង​កីឡាករ​ឡុង​ឡា​ទទួល​ស្គាល់​ថា​ឡុង​ឡា​ពិត​ជា​លំបាក​ទប់​ទល់​ជា​មួយ​ជើង​ថ្មី​ធន់​ចំរ៉ុង​នេះ​មែន​ប៉ុន្តែ​ឡុង​ឡា​កំពុង​ហ្វឹក​ហាត់​ត្រៀម​លក្ខណៈ​បាន​ល្អ​ណាស់​អាច​ថា​លទ្ធផល​ចេញ​មក​តឹង​តែង​មិន​អាច​វាយ​តម្លៃ​មុន​ទេ​។​

តាម​រយៈ​សម្ភាស​ន៍​កីឡាករ​ធន់​ចំរ៉ុង​ពី​ស្ថាន​ភាព​គ្រួសារ​និង​ប្រ​វត្តិ​ប្រ​កួត​ឱ្យ​ដឹង​ថា​៖​ ធន់​ចំរ៉ុង​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​៤​នាក់​ជា​កូន​កសិករ​ដែល​សាច់​ញាតិ​ត្រ​កូល​ក្នុង​គ្រួសារ​មិន​ធ្លាប់​លេង​កីឡា​អ្វី​ឡើយ​។​នៅ​ភូមិ​ថ្ម​ទទឹង​ឃុំ​ជាំ​តាម៉ៅ​ស្រុក​មេ​មត់​ខេត្ត​ត្បូង​ឃ្មុំ​។​ធន់​ចំរ៉ុង​និយាយ​ថា​ធ្លាប់​មើល​ប្រដាល់​តាម​ទូរស្សន៍​ហើយ​មាន​ចំណង់​ចំណូល​ចិត្ត​ចង់​ហាត់​ឡើង​ប្រ​កួត​។​បន្ទាប់​មក​តាម​រយៈ​មិត្ត​ភ័ត្ត​បាន​ទាក់​ទង​មក​សុំ​លោក​ធន់​សុភា​ហ្វឹក​ហាត់​បាន​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​និង​បាន​ឡើង​ប្រ​កួត​បាន​ចំនួន​១៨​លើក​ឈ្នះ​១៧​លើក​ស្មើ​១លើក​និង​មិន​ដែល​ចាញ់​សោះ​។​ ធន់​ចំរ៉ុង​បន្ថែម​ថា​៖​ដៃ​គូ​ដែល​ខ្ញុំ​ធ្លាប់​ប៉ះ​ប្រកួត​មាន​ជើង​ចាស់​និង​ជើង​ថ្មី​ភាគ​ច្រើន​លំបាក​គេច​ពី​សន្លប់​ណាស់​។​ខ្ញុំ​ឈ្នះ​ដូច​ជា​ម៉ិល​សារុន​,ឆាយ​មាស​,ប្រាក់​ស៊ីណាត​,នឹម​ណន​,ប្រាក់​ឌីណា​,ឯម​សីហា​,សេក​គឹម​ផាន​,សេក​គឹម​ផៃ​ពៅ​ចំរ៉ុង​,​​ធា​វាសនា​​និង​ស្មើ​ជា​មួយ​ធា​វាសនា​ជា​ដើម​។​ជា​មួយ​គ្នា​នេះ​មិន​ទាន់​ប៉ះ​ជា​មួយ​ឡុង​ឡា​នៅ​ឡើយ​គឺ​ទើប​តែ​សប្តាហ៍​នេះ​ឯង​។​

ចំ​រ៉ុង​បញ្ជាក់​ថា​៖​ទោះ​ជា​បង​ឡុង​ឡា​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ប្រ​កួត​ហើយ​ខ្ញុំ​ធ្លាប់​ឃើញ​ការ​ប្រ​កួត​របស់​គាត់​ល្អ​មែន​តែ​ខ្ញុំ​គិត​ថា​សង្ឃឹម​យក​ឈ្នះ​គាត់​៨០​ភាក​រយ​។​

លោក​ធន់​សុភា​គ្រូ​បង្វឹក​ផង​នោះ​អះអាង​ថា​៖​ចំរ៉ុង​មាន​ភាគ​រយ​ឈ្នះ​ខ្ពស់​ពី​ព្រោះ​កម្លាំង​វ៉ៃ​ចេញ​មាន​ស្នៀត​កណ្តាប់​ដៃ​និង​ទាត់​ធ្ងន់​ព្រម​ទាំង​កម្លាំង​ធានា​៥​ទឹក​មិន​ងាយ​ថម​ថយ​កម្លាំង​នោះ​ឡើយ​។​

លោក​ស្រី​សុខ​សុខុម​អ្នក​គ្រប់​គ្រង​កីឡា​ករ​ឡុង​ឡា​និយាយ​ថា​៖​ឡុង​ឡា​នៅ​ក្លិប​អប់​រំកាយ​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​សព្វ​ថ្ងៃ​ស្នាក់​នៅ​ហ្វឹក​ហាត់​បណ្តោះ​អាសន្ន​ក្នុង​ក្លិប​ខ្លារខិន​មាន​រិទ្ធ​ភ្នំពេញ​។​វា​កំបុង​ហាត់​ ​ត្រៀម​បច្ចេក​ទេស​បាន​ល្អ​ប៉ុន្តែ​ប៉ះ​ជា​មួយ​ជើង​ថ្មី​ចំរ៉ុង​នេះ​ពិត​ជា​ការ​ងារ​ធ្ងន់​មែន​និយាយ​ទៅ​លំបាក​ឈ្នះ​តែ​ខ្ញុំ​សង្ឃឹម​ត្រឹម​៥០​ភាគ​រយ​ប៉ុណ្ណោះ​។​លោក​ស្រី​បញ្ចាក់​ថា​៖​ប្រ​វត្តិ​ប្រ​កួត​វា​យូរ​ហើយ​ធ្លាប់​ប្រ​កួត​លក្ខណៈ​អន្តរជាតិ​និង​ធ្លាប់​ឈ្នះ​ចំណាត់​ថ្នាក់​លេខ​៣​ផង​ដែរ​។​ប្រ​វត្តិ​​ប្រ​កួត​របស់​ឡុង​ឡា​បាន​ចំនួន​៦៥​លើក​ឈ្នះ​៤៥​លើក​ចាញ់​១៩​​លើក​​ស្មើ​១លើក​។​លោក​ស្រី​បញ្ចាក់​ថា​៖​បើ​តាម​ខ្ញុំ​មើល​បច្ចេកទេស​របស់​ឡុង​ឡា​នៅ​ល្អ​ជាង​ប៉ុន្តែ​អាច​ចាញ់​ប្រៀប​កម្លាំង​ពី​ព្រោះ​កីឡាករ​ធន់​ចំរ៉ុង​នេះ​របៀប​ប្រ​កួត​វាយ​សម្រុក​សន្ធាប់​៥​ទឹក​មិន​ងាយ​ដក​ថយ​នោះ​ឡើយ​ហេតុ​នេះ​អ្នក​ប្រដាល់​មួយ​ចំនួន​ភាគ​ច្រើន​ចាញ់​ដោយ​សារ​សន្លប់​នេះ​តែ​ម្តង​។​ចំណែក​ឡុង​ឡា​អាច​មាន​ចំណុច​យក​ឈ្នះ​បាន​គឺ​វាយ​មិន​ត​ទល់​ខ្លាំង​ទេ​តែ​គេច​ចេញ​ដើម្បី​វាយ​បក​យក​ពិន្ទុ​ទើប​ទទួល​បាន​លទ្ធផល​ឈ្នះ​តែ​មិន​ដឹង​ថា​វា​ធ្វើ​បាន​ប៉ុន​ណា​នៅ​ឡើយ​៕​​

Loading...