អ្នកលេងកណ្តាប់ដៃធ្ងន់ៗ ភុំ សារាយ ប្រកាសរកឱកាសវិលមកសង្វៀនវិញ

128

ភ្នំពេញៈ អ្នកប្រដាល់មានជំនាញប្រើកណ្តាប់ដៃធ្ងន់ ភុំ សារ៉ាយ ដែលកំពុងរស់នៅជនបទក្នុងខេត្តសះកែវ ប្រទេសថៃដោយធ្វើជាកម្មករដាំដំឡូងដ៏គួរឲ្យកម្សត់នោះ គ្មានឱកាសបានវិលត្រឡប់មកសង្វៀនប្រដាល់នៅប្រទេសកម្ពុជាវិញទេ ខណៈដែលបញ្ហាជម្ងឺឆ្លងកូវីដ១៩ ព្រំដែនកម្ពុជា-ថៃ មិនបើកច្រកចេញចូលនៅឡើយ។
កាលពីដើមខែមករាឆ្នាំ២០២១ ពុំសារាយ បានព្យាយាមវិលមកមាតុភូមិដើម្បីស្វែងរកការងារនៅក្បែរៗសង្វៀនប្រដាល់ក្នុងឋានៈជាគ្រូបង្វឹកនិងគណៈកម្មការប្រកួតរបស់សហព័ន្ធតាមសង្វៀនមួយចំនួន។

គិតមកដល់ពាក់កណ្តាលខែមិនាឆ្នាំ២០២១នេះ សារ៉ាយ បានប្រាប់តាមបណ្តាញហ្វេស្បុកថា៖ «ការព្យាយាមចង់វិលមកមាតុភូមិវិញនៅតែគ្មានឱកាសស្របពេលដែលបញ្ហាកូវីដ១៩នៅតែមិនទាន់ថមថយហើយព្រំដែននៅតែរិតបន្តឹងកាន់តែខ្លាំង»។

កីឡាកររូបនេះបាននិយាយថា ក្តីរំពឹងថានឹងអាចទទួលបានការងារជាគ្រូបង្វឹកនិងជាចៅក្រមអាជ្ញាកណ្តាលដែលអាចរកបានចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យបានសមរម្យដូចមិត្តភ័ក្រនៅស្រុកខ្មែររលាយអស់អស់សង្ឃឹម។
សារ៉ាយ មានស្រុកកំណើតនៅភូមិដីឡូត៍ឃុំទឹកថ្លាស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ។ ការឃ្លាតពីសង្វៀនយូរឆ្នាំ ប៉ុន្តែនៅតែនឹករលឹកនិងចង់វិលមកអាជីពប្រដាល់នេះវិញក្នុងនាមគ្រូបង្វឹកឬគណៈកម្មការចៅក្រមអាជ្ញាកណ្តាលពិសេសពេញចិត្តណាស់តែបច្ចុប្បន្នខ្ញុំនៅធ្វើជាកម្មករដាំដំឡូងឲ្យគេក្នុងខេត្តសះកែវប្រទេសថៃឯណេះនៅឡើយ។

សារ៉ាយ បន្តថា៖«ពីដំបូងខ្ញុំបានឃ្លាតពីសង្វៀនស្រុកយើងមកធ្វើជាអ្នកបង្វឹកឲ្យកីឡាករថៃនៅក្រុងផាតាយាដែលជាទីប្រជុំជនអ្នកប្រដាល់ទទួលបានកំរៃសម្រាប់ទ្រទ្រង់ជីវភាពបានល្អគួរសមប៉ុន្តែដោយបញ្ហាកូវីដ១៩នៅថៃក៍គេបិទការប្រកួតនោះខ្ញុំអត់មានការងារធ្វើជាអ្នកបង្វឹកក៍មកធ្វើកម្មករស៊ីឈ្នួលដាំដំឡូងដកដំឡុងជាមួយប្រពន្ធនៅជនបទមួយនៃខេត្តសះកែវប្រទេសថៃ។ ក្នុងជីវភាពលំបាកលំបិនក្នុងមួយថ្ងៃទទួលបានតម្លៃពលកម្ម២០០បាតប៉ុណ្ណោះ(ប្រហែលជាង២ម៉ឺនលុយខ្មែរ)គឺមិនបានឆ្លើយតបទៅនឹងជីវភាពរស់នៅបានសមរម្យនោះឡើយតែវាគ្មានអ្វីជាជម្រើសល្អជាងនេះនោះទេ»។

ភុំសារ៉ាយ បន្ថែមថា ខ្ញុំនឹកស្រម៉ៃចង់វិលមកប្រទេសខ្មែរយើងវិញដោយចង់ធ្វើជាគ្រូបង្វឹកដើម្បីបានកំរៃខ្លះសមរម្យ និងចង់ធ្វើជាអាជ្ញាកណ្តាលចៅក្រមដូចមិត្តរួមអាជីពសព្វថ្ងៃប៉ុន្តែត្រូវបានជាប់កាំងដោយកូវីដហើយមិនដឹងថាយ៉ាងណាទេ។ «ឥឡូវនេះនៅធ្វើកម្មករស្រុកថៃវេទនាណាស់ហើយបើមានឱកាសគេបើកច្រកខ្ញុំសង្ឃឹមថាបានវិលមកមាតុភូមិពេលនោះនឹងសុំទៅឯកឧត្តមតែមម៉ឺនប្រធានសហព័ន្ធដើម្បីមានការងារចូលរួមក្នុងសង្វៀនប្រដាល់ឬក៍អាច សុំធ្វើគ្រូបង្វឹកដែរពីព្រោះសព្វថ្ងៃរស់នៅស្រុកថៃធ្វើការបានត្រឹមហូបប្រចាំថ្ងៃប៉ុណ្ណោះ ។

គួររម្លឹកបញ្ចាក់ថា អ្នកប្រដាល់ភុំសារាយរូបនេះបានឃ្លាតពីសង្វៀនក្នុងឆ្នាំ២០១៣បន្ទាប់ពីប្រកួតចុងក្រោយនៅសង្វៀនប៉ុស្តិ៍លេខ៥កាលនោះសង្វៀនជ្រោយចង្វាររាជធានីភ្នំពេញនាខែវិច្ឆិកាឆ្នាំ២០១១ជាមួយពេជ្រអារុណមានរឿងមិនប្រក្រតីកើតឡើងដោយកីឡាករពេជ្រអារុណវ៉ៃបន្ថែមខុសបច្ចេកទេសត្រូវបានគណៈកម្មការបណ្តេញចេញមិនប្រកាសលទ្ធផល។

ទោះជាយ៉ាងណាភុំសារ៉ាយយូរៗឃើញបង្ហាញវត្តមានតិចតួចតែប៉ុណ្ណោះជាកីឡាករនិងជាគ្រូបង្វឹកម្តងម្កាលជានៅជិតសង្វៀនផងដែរ។ជាមួយទៅនឹងចម្ងល់របស់មហាជននិយមទស្សនាប្រដាល់នៅតែចង់ដឹងពីខ្សែជីវិតរបស់កីឡាករភុំសារ៉ាយក្រោយពេលឃ្លាតពីសង្វៀនមិនដឹងថាធ្វើអ្វីនៅទីណា?។អតីតៈជើងខ្លាំងជំនាញប្រកណ្តាប់ដៃរូបនេះកំពុងរស់នៅជនបទមួយក្នុងខេត្តសះកែវក្នុងប្រទេសបានថ្លែងរៀបរាប់ពីជីវិតផ្សងព្រេងកំពុងជាប់ផុងយ៉ាងជ្រៅនៅស្រុកគេរកបាយហូបមិនចង់បានផង៕

Loading...