ឆាកជីវិតតស៊ូក្នុងជីវភាពលំបាកលំបិនដែលមិនបានសិក្សាខ្ពស់ និងគ្មានជំនាញអ្វីនោះលោក គៀង សាម៉ន បានសម្រេចចិត្តចូលហ្វឹកហាត់ជាកីឡាករអត្តពលកម្មផ្នែករត់ប្រណាំងចម្ងាយមធ្យមក្នុងវិញ្ញាសា ៨០០ម៉ែត្រដល់ ១៥០០ម៉ែត្រ ក្នុងឆ្នាំ២០០៥ ស្របពេលដែលការងាររកប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ជីវភាពប្រចាំថ្ងៃបានមកពីមុខរបរអ្នកឡើងបេះដូងលក់។
ជាមួយនឹងការប្រឹងប្រែងយ៉ាងខ្លាំងព្យាយាមជាប្រចាំមានកម្រិតបច្ចេកទេសល្អទើបទទួលបានជាប់កីឡាករជម្រើសជាតិផ្នែករត់ប្រណាំងនៅឆ្នាំ២០០៦។ ការហក្វឹកហាត់និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តូចធំជាបន្តបន្ទាប់រយៈពេល១១ឆ្នាំក្នុងថ្នាក់ជាតិទទួលបានលទ្ធផលល្អលំដាប់ជួរមុខប៉ុន្តែលើឆាកអន្តរជាតិវិញចេញប្រកួតច្រើនប្រទេសក្នុងនោះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំជាច្រើនមិនទទួលបានលត្ថផលចំណាត់ថ្នាក់ជយលាភីទេលោកអៀងសាម៉នដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះលេងវិញ្ញាសា៨០០ម៉ែត្រ។យ៉ាងនេះក្តីបច្ចុប្បន្នលោកគៀងសាម៉នដែលមានវ័យ៤៩ឆ្នាំទៅហើយនោះត្រូវបានសហព័ន្ធខ្មែរអត្តពលកម្មផ្តល់តួនាទីជាគ្រូជម្រើសជាតិដែលទទួលជំនាញបង្វឹកនូវវិញ្ញាសា៨០០ម៉ែត្រទៅ១៥០០ម៉ែត្រតាំងពីឆ្នាំ២០១៩មកម៉្លេះ។
មានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកគៀនស្វាយ ខេត្តកណ្តាល លោក គៀង សាម៉ន មានភរិយា និងកូនៗចំនួន ៦នាក់តាមរយៈលេងកីឡាលោកទទួលបានជាប់ក្របខ័ណ្ឌជាមន្ត្រីកងយោធពលខេមរភូមិន្ទដែលមិនទាន់បានសក្តិ១ផង ហើយបច្ចុប្បន្នលោកកំពុងពេញចិត្តនិងតួនាទីបន្ថែមជាគ្រូបង្វឹកជម្រើសជាតិផ្នែករត់ប្រណាំងចម្ងាយពី ៨០០ម៉ែត្រទៅ ១៥០០ម៉ែត្រ។
លោក គៀង សាម៉ន និយាយថា៖ ខ្ញុំមានឱកាសរៀនបានតិចតួចខ្ញុំបានតស៊ូក្នុងជីវិតបានមកដល់ពេលនេះខ្ញុំបានចាប់យកអាជីពជាកីឡាកររត់ប្រណាំងដែលជាប់ជម្រើសជាតិចំនួន១១ឆ្នាំ។ បើនិយាយពីការចូលរួមប្រកួតក្នុងស្រុកវិញខ្ញុំមានលំដាប់ជួរមុខក្នុងប្រភេទ៨០០ម៉ែត្រគឺឈ្នះជយលាភិរាប់ភ្លេចជាមួយការប្រកួតជើងឯកថ្នាក់ជាតិផងដែរ។ក្នុងវិញ្ញាសាចម្ងាយ៤០០ម៉ែត្រ,៨០០ម៉ែត្រឬ១៥០០ម៉ែត្រសូម្បីតែជើងខ្លាំងលោក ហែម ប៊ុនទីង ក៍មិនឈ្នះខ្ញុំដែរតែខ្ញុំមិនមែនជាដៃគូប្រជែងគាត់លើវិញ្ញាសាឆ្ងាយចាប់ពី៥គីឡូម៉ែត្រទៅបាននោះឡើយ។នៅលើឆាកអន្តរជាតិខ្ញុំចូលរួមប្រកួតច្រើនណាស់មានវៀតណាមឡាវថៃរុស្សីផ្នែកទ្វីបអាហ្វឹក,អ៊ីរ៉ុបជាដើមប៉ុន្តែលទ្ធផលលំបាកឈ្នះគេណាស់ដោយបេក្ខជនប្រកួតមកពីច្រើនប្រទេសប៉ុន្តែខ្ញុំមានលទ្ធផលក្នុងកម្រិតមធ្យម។
លោក គៀង សាម៉ន បន្ថែមថា៖ ក្នុងការប្រកួតជាលក្ខណៈហ្គេមខ្ញុំធ្លាប់ចូលរួមជាអ្នករត់តំណាងឲ្យកម្ពុជានៅព្រឹត្តិការណ៍ធំលក្ខណៈអន្តរជាតិគឺអូឡាំពិកនៅប្រទេសអង់គ្លេសឆ្នាំ២០១២ហើយនិងព្រឹត្តិកាណ៍ស៊ីហ្គេមនៅឥណ្ឌូណេស៊ីឆ្នាំ២០១១ខ្ញុំបានត្រឹមចំណាត់ថ្នាក់លេខ៥។ក្រៅពីនេះខ្ញុំចូលរួមប្រកួតច្រើនព្រឹតិការណា៍ណាស់ប៉ុន្តែបេក្ខជនច្រើនណាស់យើងមិនអាចដណ្តើមបានចំណាត់ថ្នាក់ជយលាភិបានទេតែសមរាប់កម្រិតបច្ចេកទេសនាទីយើងកាន់តែល្អ។យ៉ាងណាក្តីខ្ញុំពេញចិត្តនឹងលទ្ធផលប៉ុណ្ណឹងពីព្រោះសមត្ថភាពបានប៉ុណ្ណឹងហើយអ្វីដែលខ្ញុំពេញចិត្តខ្លាំងក្នុងសកម្មភាពកីឡាជិតត២០ឆ្នាំនេះគឺខ្ញុំទទួលបានជាប់ជាគ្រូជម្រើសជាតិដែលខ្ញុំពេញចិត្តខ្លាំងនិងប៉ងប្រាថ្នាយូរមកហើយនៅពេលដែលរត់លែងកើតគឺចង់ធ្វើគ្រូបង្វឹក។
លោកគៀងសាម៉នបានលម្អិតថា៖ខ្ញុំបានឆ្លងវគ្គបណ្តុះបណ្តាលជាគ្រូបង្វឹកកម្រិតទី១។បច្ចុប្បន្នចង់បន្តវគ្គបណ្តុះបណ្តាលបន្ថែមកម្រិត២ឬ៣បន្តទៀតឬផ្នែកវិញ្ញាសាផ្សេងទៀតពីព្រោះប្រភេទកីឡាអត្តពលកម្មនេះមានច្រើនណាស់គឺច្រើនជាងប្រភេទកីឡាដទៃ៕