អតីតៈម្ចាស់ខ្សែក្រវាត់ រ៉េវ វិរត្ន កំពុងព្យាបាលជម្ងឺកូវីដ១៩ ខណៈជីវភាពគ្រួសារលំបាកខ្លាំង

157

អតីតៈ​ម្ចាស់​ខ្សែ​ក្រវាត់​ស្រា​ផែន​ដី​ទម្ងន់​ ៦០​គីឡូក្រាម ​ឆ្នាំ​២០០៦ ​គឺ​លោក ​រ៉េវ​ វិរ័ត្ន​ ដែល​បច្ចុប្បន្ន​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​សហព័ន្ធ​ប្រ​ដាល់​គុន​ខ្មែរ​​បាន​ឆ្លង​ជម្ងឺ​កូវីដ​១៩​ កំពុង​តែ​ប្រ​មូល​ផ្តុំ​សម្រាក​ព្យាបាល​នៅ​កន្លែង​ម៉ូ​ដែន​២​សង្កាត់​ចាក់​អង្រែ​ក្រោម​ខ័ណ្ឌ​មាន​ជ័យ​​រាជ​ធានី​ភ្នំពេញ​។​ ការ​ស្នាក់​នៅ​ហូប​ចុក ​និង​ព្យាបាល​ស្ថិត​ក្នុង​បន្ទុក​របស់​រាជ​រដ្ឋាភិបាល​ ខណៈ​ដែល ​រ៉េវ​ វិរ័ត្ន​ អះអាង​ប្រាប់​ថា ​ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ និង​ថែ​ទាំ​បាន​ល្អ​ប៉ុន្តែ​អ្វី​ដែល​លំបាក​វាទនា​បំផុត​ទប់​ទឹក​ភ្នែក​មិន​បាន​នោះ​គឺ​ប្រ​ពន្ធ​ និង​កូន​របស់​លោក​ដែល​មាន​គ្នា​ចំនួន​ ៤​នាក់​នៅ​ឯ​ផ្ទះ​មិន​ឆ្លង​កូ​វីដ​១៩​ទេ ​ប៉ុន្តែ​ប្រឈម​គ្មាន​អ្វី​ហូប​ប្រ​ចាំ​ថ្ងៃ​ទេ​ពោល​គឺ​លំបាក​ខ្លាំង​ណាស់​ចំណែក​បង​ប្អូន​របស់​លោក​ដែល​សុទ្ធ​តែ​មាន​មុខ​របរ​ប្រដាល់​នោះ​គ្មាន​លទ្ធភាព​ជួយ​គ្នា​បាន​ទេ​។

អតី​តៈ​កីឡាករ​ជើង​ខ្លាំង ​វ៉េវ ​វិរ័ត្ន​ ជា​កូន​ទី​៣ ​របស់​លោក​គ្រូ​ប្រ​ដាល់​ ម៉ាង ​ម៉ន​ មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ​ ម៉ាង​សុភ័ណ្ឌ​​។​ ធ្លាប់សាង​ភាព​ល្បី​ល្បាញ​លើ​សង្វៀន​ក្នុង​អំឡុង​ឆ្នាំ​២​០០០​ និង​ធ្លាប់​​ឈ្នះ​ខ្សែ​ទម្ង ន់​៦០​គីឡូក្រាម ​ពី​ស្រា​ផែន​ដី​នៅ​សង្វៀន​ CTN​ ​ថ្ងៃ​ទី​១៧ ​ខែ​ឧសភា ​ឆ្នាំ​២០០៦ ​ដោយ​យក​ឈ្នះ ​ម៉ៃ​ សុជាតិ​។​ យ៉ាង​ណា​ក៍​ដោយ​វ័យ​កាន់​តែ​ចាស់​ប្រ​កួត​បន្ត​លែង​កើត ​រ៉េវ ​វិរ័ត្ន​ បាន​វិវត្ត​ខ្លួន​​ជាប់​ជា​អាជ្ញា​កណ្តាល​ចៅ​ក្រម​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មេរ​​ប៉ុន្តែ ​១​សប្តាហ៍​គេ​ផ្តល់​ឱកាស​ឲ្យ​ធ្វើ​ការ​បាន​តែ​ ១​ពេល ​(មួយ​ប្រកួត​ ឬ​មួយ​ប៉ុស្តិ៍​)​​ ទទួល​បាន​តម្លៃ​ពលកម្ម​តែ​ជាង ​១០​ដុល្លារ​ប៉ុណ្ណោះ​។

លោក ​រ៉េវ​​ រិរ័ត្ន​ ឬ​ម៉ាង ​សុភ័ណ្ឌ​​ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​មិញ​ថា​៖​ ខ្ញុំ​ត្រូវ​បាន​ពេទ្យ​រក​ឃើញ​មេរោគ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ទី​៦​ខែ​ឧសភា​ឆ្នាំ​២០២១​។​ ពី​ដំបូង​ខ្ញុំ​ជាប់​ការ​សង្ស័យ​ក្រោយ​ពេល​ជួប​អ្នក​កាសែត​ម្នាក់​ដែល​ផ្ទុក​កូ​វីដ​១៩​បន្ទាប់​មក​ខ្ញុំ​ពិនិត្យ​ចំនួន​២​លើក​គឺ​ថ្ងៃ​១៦​ និង ​២៨ ​ខែ​មេសា​ ឆ្នាំ​២០២១ ​គឺ​គ្មាន​ទេ ​ប៉ុន្តែ​ពិនិត្យ​ម្តង​ទៀត​ថ្ងៃ​ទី​៤​មេសា​ទើប​មាន​ផ្ទុក​។​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ដូច​គ្មាន​ឈឺ​ទេ​ហើយ​ការ​ហូប​ចុក​ស្នាក់​នៅ​និង​ថ្នាំ​ព្យាបាល​គឺ​ល្អ​ណាស់​គេ​យក​ចិត្ត​ទុក​ដាក់​ល្អ​ដោយ​មិន​លំបាក​ឡើយ​មួយុ​ថ្ងៃ​៣​ពេល​មាន​បង្អែម​ទៀត​គឺ​ក្នុង​បន្ទប់​ធំ​មួយ​មាន​គ្នា​៤០​នាក់​នៅ​ម៉ូឌែន​២​សង្កាត់​ចាក់​អង្រែ​ក្រោម​ខ័ណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​។​

លោក​ រ៉េវ​ វិរ័ត្ន​ បាន​បញ្ជាក់​ថា​អ្វី​ដែល​ខ្ញុំ​ព្រួយ​លំបាក​នោះ​គឺ​ប្រ​ពន្ ធ​និង​កូន​ៗ​ខ្ញុំ​៣​នាក់​ទៀត​នៅ​ឯ​ផ្ទះ​សង្កាត់​ក្បាល​កោះ​ខ័ណ្ឌ​ច្បារ​អំពៅ​មាន​ជី​វភាព​លំបាក​ខ្លាំង​ណាស់​គ្មាន​អ្វី​ហូប​ទេ​។​កាល​ពី​ខ្ញុំ​មិន​ទាន់​ចូល​ព្យា​បាល​ខ្ញុំ​ធ្វើ​ពលកម្ម​សំណង់​ខ្លះ​រក​នេសាទ​ត្រី​ខ្លះ​តាម​បឹង​មួយ​ចំនួន​បាន​ខ្លះ​លក់​យក​លុយ​ជួយ​គ្រួសារ​បាន​ហូប​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ពេល​នេះ​ឆ្លង​កូវីដ​អឹចឹង​​គ្រសារ​ខ្វះ​ខាត​ណាស់​។​​ ពេល​ខ្ញុំ​ទូរស័ព្ទ​​ទៅ​ប្រពន្ធ​មាន​តែ​ទឹក​ភ្នែក​រាល់​ថ្ងៃ​គ្រប់​ពេលា​​ដោយ​មិន​ដឹង​បាន​អ្វី​ជួយ​គ្រួសារ​ឲ្យ​កូន​ៗ​មាន​ហូប​ដូច​គេ​ឬ​មាន​អាហារ​ហូប​គ្រប់​គ្រាន់​។​លោក​បញ្ជាក់​ថា​ «មួយ​ជីវិត​ខ្ញុំ​ជា​កីឡាករ​ទោះ​ក្រ​លំបាក​យ៉ាង​ណា​ក៍​មិន​ដែល​ត្អូញ​ត្អែ​សុំ​ជំនួយ​ឲ្យ​គេ​ដឹង​ទេ​តែ​ពេល​នេះ​ដាច់​ចិត្ត​សុំ​ហើយ​ព្រោះ​ជាប់​កូវីដ​មិន​អាច​ទាន់​ជា​»។​

យ៉ាង​ណា​ក្តី​សម្រាប់​សុខ​ភាព​ខ្ញុំ​ល្អ​ធម្ម​តា​ហើយ​លោក​គ្រូ​ពេទ្យ​ពិនិត្យ​លើក​ទី​១ ​គឺ​អស់​កូ​វី​១៩​ខ្ញុំ​ចាំ​ពិនិត្យ​លើក​ទី​២ ​និង​ទី​៣​ ទៀត​សិន​ គឺ​អាច​នឹង​សង្ឃឹម​​ថា​នឹង​អស់​កូវីដ​១៩​ខ្ញុំ​អស់​ព្រួយ​ហើយ​។​ពេល​នេះ​ខ្ញុំ​ស្នើ​សុំ​ដល់​បង​ប្អូន​មិត្ត​ភ័ក្ត​និង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ប្រ​ដាល់​សុប្បរស​ជន​មេត្តា​ជួយ​គ្រួសារ​ប្រ​ពន្ធ​កូន​ខ្ញុំ​មួយ​រយៈ​សិន​ផង​ពី​ព្រោះ​មាន​ជីវភាព​ក្រី​ក្រ​លំបាក​មែន​ពេល​ដែល​គ្មាន​ខ្ញុំ​ជា​មេ​គ្រួសារ​នៅ​ជួយ​។​

គួ​រម្លឹក​បញ្ជាក់​​ថា​៖ ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០០០ ​រ៉េវ ​វិរ័ត្ន​ បាន​ស្វែង​រក​ការ​ហ្វឹក​ហាត់​ជា​មួយ​ក្លិប​គ្រូ ​ឈិត​សារឹម ​នៅ​ស្តាដ​ចាស់​ ប៉ុន្តែ​គេ​មិន​ទទួល​យក​ឡើយ​ ប៉ុន្តែ​ក្រោយ​មក​បាន​ប្តូ​ឈ្មោះ​ពី​ ម៉ាង ​សុភ័ណ្ឌ​ មក​ជា​ រ៉េវ ​វិរ័ត្ន​ដោយ​កុហក​គេ​ថា​ប្អូន​របស់ ​រ៉េវ ​វិរ័ៈ​ កីឡាករ​ឆ្នើម​ល្បី​ខ្លាំង​កាល​នោះ​នៅ​ក្នុង​កង​យោធពល​ខេមរៈភូមិន្ទ​ទើប​គេ​ទទួល​ឲ្យ​ចូល​ហាត់​។ ​ហេតុ​នេះ​ប្រើ​ឈ្មោះ ​រ៉េវ ​វិរ័ត្ ន​រហូត​ក្នុង​កីឡា​មក​ដល់​បច្ចុប្បន្ន​។​ និយាយ​ពី​ប្រ​វត្តិ​ប្រ​កួត​វិញ​ឆ្លង​កាត់​បាន ​វិរ័ត្ន​ ប្រ​កួត​បាន​ចំនួន​ ១០៣​លើក​ ឈ្នះ ​៩០​លើក​ ស្មើ​ ១​លើក ​ចាញ់​តែ​ ១២​លើក ​ប៉ុណោះ​។ ​ដៃ​គូ​របស់ ​វិរ័ត្ន​ ជំនាន់​នោះ​មាន ​ឡុង​ ភិន​, បីត​ខាំ​, សៅ ​ប៊ុន​នឿន​, ទ្រី​គន្ធរ, ម៉ៃ​ សុជាតិ​ ជា​ដើម​ដែល​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ខ្លាំងៗ​សេរី​ជួរ​មុខ​។​

លោក​ ម៉ាង ​ម៉ន​ ឪពុក​បង្កើត​និយាយ​ថា​៖​ គ្រួសារ​ខ្ញុំ​មុខ​របរ​ប្រ​ដាល់​បើ​អត់​ប្រ​កួត​គឺ​ដាច់​បាយ​ហើយ​។ ​លោក​បន្ត​ថា​មួយ​រយៈ​នេះ​ខ្ញុំ​រស់​មាន​ជីវភាព​បាន​ដោយ​សុប្បរស​ជន ​និង​ថ្នាក់​ដឹក​នាំ​ជួយ​ទេ​ចំពោះ ​វិរ័ត្ន​ កូន​ខ្ញុំ​នេះ​គ្នា​ខ្សត់​ណាស់​ហើយ​កន្លង​មក​មិន​ចេះ​ត្អូញ​ត្អែ​ទេ​។​ បើ​វា​កុំ​ឆ្លង​កូ​វីដ១៩ ​វា​រក​ត្រី​ និង​ធ្វើ​ការ​ផ្សេងៗ​បាន​ចំណូល​ ប៉ុន្តែ​ពេល​នេះ​មិន​ដឹង​ថា​ មាន​នរណា​គេ​ជួយ​ទេ​ខ្ញុំ​បាន​ត្រឹម​អាណិត​។​ តាម​រយៈ ​ម៉ន ​សាម៉េត ​ជា​ប្អូន​និយាយ​ថា​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ខក​ខាន​ប្រ​កួត​ជិត ​៧​សប្តាហ៍​ហើយ ​ដោយ​តាម​មើល​អាច​ច្រើន​សប្តាហ៍​​ច្រើន​ថ្ងៃ​បន្ត​ទៀត​។​ ចំណែក​ខ្ញុំ​ជាប់​កុង​ត្រា​ជា​មួយ​សង្វៀន​ងហ្ស​មាន​មិន​ដឹង​ពេល​ណា​គេ​បើក​វិញ​ទេ៕​

Loading...