សហព័ន្ធ​ចង្អុល​បង្ហាញ​ទីលាន​ប្រណាំង​កង់​៣​ខេត្ត​សម្រាប់​ស៊ី​ហ្គេម​២០២៣​

143

គណៈ​កម្មការ​បច្ចេកទេស​ទី​លាន​ប្រ​កួត ​បាន​ចង្អល់​បង្ហាញ​ឲ្យ​សហព័ន្ធ​កីឡាខ្មែរ​ទោចក្រយាន​(​ប្រណាំង​កង់​)​​សិក្សា​កំណត់​​យក​នូវ​​ទី​លាន​ប្រណាំង​កង់​លក្ខណៈ​អន្តរជាតិ​ដ៍​ធំ​គឺ​​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​​ឆ្នាំ​២០២១​។​ជា​មួយ​ក្នុង​គម្រោង​ទីលាន​នេះ​ Camsoc ​បាន​រម្លឹក​ឲ្យ​សិក្សា​នូវ​តំបន់​និង​ខេត្ត​ដែល​មាន​សក្តានុពល​ចំនួន​៣​គឺ​ខេត្តសៀមរាប,​ខេត្តព្រះ​សីហនុ​និងខេត្តកែប​ដោយ​ខេត្ត​ទាំង​៣​នេះ​មាន​សក្តានុពល ​វិស័យ​ទេសចរណ៍​ដ៏​ទាក់ទាញ​ខ្លាំង​ជាង​គេ​ក្នុង​ប្រ​ទេស​កម្ពុជា​ដើម្បី​ជ្រើស​យក​តែ​ខេត្ត​មួយ​ប៉ុណ្ណោះ​។​លោក​នូ​ចំរើន​អគ្គលេខាធិការ​សហព័ន្ធកីឡា​ខ្មែរ​ទោចក្រយាន​និយាយ​ថា​៖​សហព័ន្ធ​និង​ថ្នាក់​ដឹក​នាំ​ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ​បាន​ទទួល​នូវ​ផែន​ការ​នេះ​ហើយ​គឺ​បាន​កំណត់​បាន​ ថា​ខេត្ត​ចំនួន​៣​ គឺ​ខេត្តសៀមរាប​ខេត្ត​ព្រះ​សីហនុ​និង​ខេត្តកែប​ពិត​ជា​មាន​សក្តានុពល​ វិស័យ​ទេសចរណ៍​ដ៏​ទាក់ទាញ​ព្រមជាមួយ​នឹង​ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់​ដ៏​ល្អ​ប្រសើរ​ត្រូវ​តាម​បទ​កដ្ឋាន​បច្ចេកទេស​ការរៀប​ចំ​ប្រកួត កីឡាទោចក្រ​យាន​សម្រាប់​ស៊ីហ្គេមលើកទី៣២​ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​។

លោក ​នូ​ចំរើន​ បាន​បន្ថែម​ថា​៖​ យោង​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម​ ប៉ាន​សូរស័ក្ត ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ និង​ជាប្រធានសហព័ន្ធខ្មែរ​កីឡាទោចក្រយាន​ព្រម​ទាំង​គណៈកម្មការ​ទីលាន​​ Camsoc  បាន​ណែនាំដល់​ក្រុម​មន្ត្រី ​បច្ចេកទេស​សហព័ន្ធ​ពិនិត្យ​វាយ​តម្លៃ​ក្នុង​ការជ្រើសរើស​ទីតាំង​ខេត្ត​ ១​ក្នុង​ចំនួន​៣​ ខាង​លើ​នេះ​ឲ្យ​ទទួល​បាន​តាម​បច្ចេកទេស​ស្តង់​ដា​អន្តរជាតិ​បច្ចេក​ទេស ​និង​សោភ័ណ្ឌ​ភាព​ផង​ដែរ​។

លោក ​វ៉ាត់​ចំរើន ​អគ្គ​លេខាធិការ​ Camsoc បាន​ពន្យល់​លម្អិត​ថា​៖​​ ទី​តាំង​ទាំង​៣​ខេត្ត​នេះ​ល្អ​​ផ្តាច់​តែ​ម្តង​ក្នុង​ប្រភេទ​កីឡា​​ប្រណាំង​កង់​។​ សម្រាប់​ខេត្តសៀម​រាប​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ក្នុង​នោះ​មាន​ព្រលាន​យន្តហោះ​ផ្លូវថ្នល់ល្អ​ស្រាប់ ​ទីតាំង​ប្រាសាទ​បុរាណ​តំបន់ទេសចរណ៍ជា​ច្រើន ឧទ្យានភ្នំ​គូលែន​ដែល​អាច​រៀប​ចំការ​ប្រកួត​ប្រភេទ​កីឡាកង់ភ្នំ​កង់គក់​ដែល​ក្រុម​ការងារ​បច្ចេកទេស​ របស់​សហព័ន្ធបាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ម្តង​រួចហើយៗ​បាន ​វាយកំណត់​បង្ហាញ​ជូន​គណៈ​កម្មការរៀបចំការ​ប្រកួត​សម្រេច​។​​ ខេត្ត​ព្រះសីហនុ​គឺ​ជា​តំបន់​ឆ្នេរ​សមុទ្រ​ដ៏ទាក់​ទាញ​ដ៏​ល្អដែល​សហព័ន្ធ​ធ្លាប់​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ប្រណាំងកង់​ពិភពលោក​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ម្តង​រួច​មក​ហើយជាមួយ​គ្នា​នេះ​តំបន់​មាត់​សមុទ្រ​ដោយ​ទេស​ភាព​ធម្ម​ជាតិ​មួយ​នេះ ​ជា​គោល​ដៅ​ទេសចរណ៍​ធ្លាប់​​បាន​ទទួល​លទ្ធផល​ប្រកប​ដោយភាព​ជោគជ័យ​កាលពីដើមឆ្នាំ​២០២០​ កន្លងទៅ​នេះ​។​ លោក​បន្ថែម​ថា​៖​ ខេត្ត​ព្រះសីហនុ​មាន​សក្តានុពលផ្លូវ​ថ្នល់​ដែល​ទាក់ទាញ​ខ្លាំង​ក្នុង​ការ​រៀប​ចំការ​ប្រកួតផង​និង​ទាក់ទាញ់ភ្ញៀវជាតិ-​អន្តរជាតិ​ផង​គឺ​វា​សក្កិ​សម​ទៅ​នឹង​ការ​ចូល​រួម​ទស្សនា​គាំទ្រ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នាឆ្នាំ​២០២៣​របស់​យើង​។

ចំណែក​ខេត្ត​កែប​មាន​លក្ខណៈ​ស្រដៀង​គ្នានឹង​ខេត្តព្រះ​សីហនុផង​ដែរហើយ​មាន​លក្ខណៈ​ពិសេស​គឺ​ខេត្ត​កែប​នេះ​មាន​ស្ថានភាព​ផ្លូវថ្នល់​ឡើង​ចុះ​ក្នុង​នោះ​មាន​ឧទ្សាន​ខេត្តកែប​ ដែល​ផ្តល់​នូវភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំការ​ប្រណាំង​កង់​ភ្នំ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ស្រប​ដែល​អ្នក​ទស្សនា​អាច​មើល​ឃើញ​ទេស​ភាព​សមុទ្រ​ និង​កោះ​ជា​ច្រើន​។

តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក​ វ៉ាត់​ចំរើន​​ ថា​​ សហព័ន្ធ​និង​ជំនាញ​បច្ចេកទេស​បាន​វាយ​តម្លៃ​ថា​ក្នុងចំណោម​ខេត្តទាំង​៣​នេះ​គឺ​ខេត្ត​សៀមរាប​ ជា​ខេត្ត​អាទិភាពជាង​គេ​សម្រាប់​ការ​ប្រណាំងកង់​នៃ​ការ​ទទួល​រៀប​ចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម​លើកទី៣២​ឆ្នាំ២០២៣​។​ លោក​បាន​លម្អិត​ថា​កិច្ច​ការ​នេះ​នឹង​ប្រ​ជុំ​សម្រេច​ជា​គោល​ការណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​១១​ខែ​ឧសភាឆ្នាំ​២០២១​ដើម្បី​ឆ្លង​ Camsoc ៕

Loading...