សហព័ន្ធ​កីឡា​ហែលទឹក​បង្ហាញ​សមាសភាព​ជម្រើស​ជាតិ​និង​ជម្រុញ​ការ​ហាត់​ទ្វេគុណ​

153

សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក​បាន​បង្ហាញ​វត្តមាន​ក្រុម​ជម្រើស​ជាតិ​ប្រចាំ​ឆ្នាំ​២០២១​មាន​គ្រូបង្វឹក​ និង​កីឡាករ-​កីឡាការិនី​សរុប​ ចំនួន​២២នាក់​លើ​ប្រភេទ​វិញ្ញាសា​ជា​ច្រើន​ ជា​មួយ​នឹង​គម្រោង​ប្រ​មូល​ផ្តុំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​នៃ​កម្ម​វិធី​របស់​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កីឡា​។​អត្កតពលិក​ហែល​ទឹក​ជម្រើសជាតិ​ឆ្នាំ​២០២១​ដែល​សម្រេច​ដោយ​ក្រសួង​បាន​តម្រូវ​ឲ្យ​មជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា​សហការ​ជា​មួយ​សហព័ន្ធ​ត្រួត​ពិនិត្យ​ចាប់​ផ្តើម​ ហ្វឹក​ហាត់​តាមរយៈ​អនឡាញ​ដើម្បី​ត្រៀម​ខ្លួនចូល​រួម​ព្រឹត្តិការណ៍ការ​ប្រកួត​កីឡា SEA GAMES 2021​ នៅ​ទី​ក្រុងហាណូយ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​និង​ព្រឹត្តការណ៍​អន្តរជាតិ​នានា​ផង​ដែរ​។​បន្ថែម​ពី​លើ​នេះ​អគ្គ​លេខាធិការ​សហព័ន្ធ​អះអាង​ថា​នឹង​ជម្រុញ​ហ្វឹក​ហាត់​ឲ្យ​បាន​ទ្វេដង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រ​កួត​ជាក់​ស្តែង​។

លោក​ហែម​គីរី​អគ្គលេខា​ធិ​ការ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ឲ្យ​ដឹង​ថា​៖​សម្រាប់​ឆ្នាំ​២០២១​នេះ​សហព័ន្ធ​ត្រូវ​បាន​ក្រសួង​អប់រំ យុវ​ជន​និង​កីឡា​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​មាន​គ្រូ​បង្វឹក​ និងកីឡាករ-កីឡាការិនី​សរុប​ចំនួន​ចំនួន​២២​នាក់​។​ ក្នុង​នោះ​គ្រូ​បង្វឹក​មាន​ចំនួន​៥រូប​និង​កីឡាករ-កីឡាការិនី​ចំនួន​១៧នាក់​ មានកីឡាការិនី​ចំនួន​៧នាក់​ផង​ដែរ​ដោយ​គ្មាន​ឈុត​ថ្នាល​ដូច​បណ្តាល​ឆ្នាំ​មុនៗ​ទេ​។​លោក​ហេម​គីរី​បាន​បន្ត​ថា​គ្រូ​បង្វឹក​មាន​ចំនួន​៥ រូប​រួម​មាន​លោក​គ្រូ​បង្វឹកធំ​នាង​ សុរិទិ្ធយ៉ា ​,លោក​គ្រូ​ជំនួយហែម​ថុនពន្លឺ​លោកគ្រូជំនួយ​ឆោម​ច័ន្ទថុន​ លោក​គ្រូជំនួយ​ចេង ពិរោទ​និង​លោក​គ្រូជំនួយ​ភិន​រដ្ឋា​។​ចំណែក​កីឡាករ​ចំនួន​១០​នាក់​ ​មាន​កីឡាករ​លឹម​កែវឧត្តម​,ប៊ាន​សុខហ៊ុយ​,ហែម​ប៉ុច,​ ឆោម​ច័ន្ទថន​,ប៊ុនណា​ពៅពេជ្ជរ៉ា,​អ៊ួង លីហេង,​ឌឿន រ៉ាន់ធីឌុន ,ឌឿន​សុធី,​ទួន​ទិត្យសត្យា​និង​កីឡាករ​លឹម​សុខវឌ្ឍន៍នន្ទ។​

លោក​បន្ថែម​ទៀតថា​ចំណែក​កីឡាការិនី​ចំនួន៧នាក់រួមមានកីឡាការិនី​មាន​កាំង​មុយនីន,​ កីឡាការិនី​សុខ វរល័ក្ខណ,​កីឡាការិនី ឆោម​ស្រីវល្ល័ក្ខណ៍​,កីឡាការិនី​ឃឺន ប៊ុនពេជ្រមរកត​,​កីឡាការិនី​អ៊ួង​សែននី​កីឡាការិនី​វិច​ហ្សង់ឆាយ​ និងកីឡាការិនី​ឃឺន ចន្ទចរិយា​។​

លោក​ហែម​គី​រី​តាំង​ចិត្ត​ថា​៖​នៅ​ក្នុង​សភាព​ការ​លំបាក​ដោយ​កូវីដ​១៩​ឆ្លង​រាល​ដាល​ការ​ហ្វឹក​ហាត់​តាម​អន​ឡាញ​មិន​ទាន់​អាច​ប្រ​មូល​ផ្តុំ​បាន​ប៉ុន្តែ​ការ​តាម​ដាន​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ពី​គ្រូ​បង្វឹក​ក៍​ដូច​អនុរក្ស​និង​មន្ត្រី​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​គីជម្រុញ​ឲ្យ​ការ​ហ្វឹក​ហាត់​របស់​អត្តពលិក​គុណ​នឹង​ពីរ​ដើម្បី​ឆ្លង​តប​ទៅ​នឹង​តម្រូវ​ការ​ឬ​ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រ​កួត​អន្តរជាតិ​នានា​ស្រប​តាម​ការ​ដឹក​នាំ​គ្រប់​គ្រង​របស់​ក្រ​សួង​អប់​រំ​យុវជន​និង​កីឡា​ក៍​ដូច​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​និង​CAMSOC ​ដែរ​។​ទាក់​ទង​ទៅ​នឹង​សំណួរ​ពី​លទ្ធផល​លោក​ហែម​គីរី​ពន្យល​ថា​៖​ប្រ​ភេទ​កីឡា​ហែល​ទឹក​ពិត​ជា​លមបាក​ប្រជែង​យក​មេដាយ​កម្រិត​អន្តរជាតិ​ពី​ព្រោះ​ភាឍព​ជឿន​លឿន​របស់​ប្រទេស​គេ​មាន​សក្តានុពល​លឿន​ជាង​យើង​ប្រ​សើរ​ជាង​យើង​ប៉ុន្តែ​យើង​ក៍​ត្រូវ​តែ​រត់​ឲ្យ​ទៅ​ជិោត​គេ​ដែរ​។​លោក​បន្ត​ថា​ទោះ​ជា​យ៉ាង​ណា​ហែល​ទឹក​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ឡើង​ជា​បន្ត​បន្ទាប់​ហើយ​គោល​ដៅ​របស់​យើង​នឹង​យក​មេដាយ​ឲ្យ​បាន​ក្នុង​ឆ១្នា​២០២៣​ដែល​ក​ម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើក​ទី​៣២​៕​​

Loading...