អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់សហព័ន្ធណាដែលមិនអាចធ្វើតាមផផែនការយុទ្ធសាស្ត្រដែលបានដាក់ជូន ជាពិសេសបន្ទាប់ពីឆ្លងកាត់វគ្គសិក្សាពីគ្រូជំនាញកីឡាកម្រិតខ្ពស់មកពីអាល្លឺម៉ង់ អាចនឹងត្រូវមិនដាក់ឲ្យមានក្នុងស៊ីហ្គេម ២០២៣ ខាងមុខនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលពិសេសស្ដីពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ដែលកំពុងសិក្សារាល់ថ្ងៃនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់សហព័ន្ធនានាក្នុងការអនុវត្តខ្លួនឲ្យទទួលបានគុណភាព និងជោគជ័យ។
ថ្នាក់ដឹកនាំកីឡាខាងលើនេះបន្ថែមទៀតថា វគ្គសិក្សានេះផ្ដោតសំខាន់ យុទ្ធសាស្ត្រកីឡាតែម្ដង ធ្វើឲ្យសហព័ន្ធ ឬអ្នកកីឡាត្រៀមខ្លួនយ៉ាងណាទើបអាចចូលរួមក្នុងព្រឹត្តិការធំៗបាន ឬការធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធីទាំងនោះ។