សហព័ន្ធប្រដាល់គុនខ្មែរតែងតាំងលោក ហេង ប៊ុនឃីម ជាគ្រូបង្វឹកជម្រើសជាតិ ត្រៀមស៊ីហ្គេមនៅវៀតណាម

166

ភ្នំពេញ៖ បន្ទាប់ពីសម្រិតសម្រាំងបានអត្តពលិកឆ្នាំចំនួន១៥នាក់ ត្រៀមទៅប្រកួតដណ្ដើមមេដាយស៊ីហ្គេម នៅប្រទេសវៀត ណាម នាចុងឆ្នាំ២០២១ ខាងមុខនោះ សហព័ន្ធប្រដាល់គុនខ្មែរ ក៍បានតែងតាំង លោក លោកហេង ប៊ុនឃីម ជាគ្រូបង្វឹកជម្រើសជាតិ ផងដែរ។

លោកហេងប៊ុនឃីមម្ចាស់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបង្វឹកកូនៗចំនួន៣នាក់ជាអ្នកប្រដាល់ឆ្នើមមានឃុនឌីម៉ាដណ្តើមបានមេដាយមាសស៊ីហ្គេមឆ្នាំ២០១៧និងឃឹមបូរ៉ាឈ្នះខ្សែក្រវាត់២និងពានជាច្រើនកីឡាករកូនពៅឃឹមឌីម៉ៃកំពុងតែហាត់បានល្អគ្មានគូប្រៀបក្នុងទម្ងន់ស្រាល។

ក្រៅពីនេះលោកហេងប៊ុនឃីមជាគ្រូបង្វឹកល្បីល្បាញនៅក្នុងស្រុកភូមិនៅខេត្តបន្ទាយមានជ័យជូនអ្នកស្រុក។ជាមួយគ្នានេះក្នុងក្រុមជម្រើសជាតិមានដែលមានគ្រូបង្វឹក៥នាក់កីឡាករចំនួន១៤នាក់មានវត្តមានលោកហេងប៊ុនឃឹមជាគ្រូធំឃុនឌីម៉ាជាកូនច្បងជាគ្រូបង្វឹកជំនួយនិងមានកីឡាករឃឹមបូរ៉ាជាកីឡាករជម្រើសជាតិដែលមានសមត្ថភាពល្អពិត ខណៈមន្ត្រីបច្ចេកទេសវាយតម្លៃថាមិនមែនតាមខ្សែរយៈឬបក្ខពួកទេ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកតែម ម៉ឺន បានមានប្រសាសន៍ថា៖ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាប្រដាល់គុនខ្មែរត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាកររបស់ខ្លួន យ៉ាងត្រឹមត្រូវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខមាត់ប្រទេសជាតិក្នុងនោះមានបេក្ខជនជាច្រើនរូបឈរឈ្មោះរួមទាំងអតីតគ្រូបង្វឹក២រូបក្រុមជម្រើសជាតិឆ្នាំចាស់២០២០ប៉ុន្តែមិនក្រប់លក្ខខ័ណ្ឌត្រូវជាប់។

លោកតែមម៉ឺនបានបន្តថា៖ គណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករនិងរូប លោកជាប្រធានក៏ បានសម្រេច រួចហើយជ្រើសរើសគ្រូបង្វឹកចំនួន៥រូបត្រៀមហ្វឹកហាត់កីឡាគុនខ្មែរ ចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសរួមមានលោកគ្រូ ហេងប៊ុនឃីម ជាឳពុកបង្កើតអតីត មេដាយមាស SEA GAMESជាគ្រូធំ។ លោកគ្រូជំនួយបន្ថែម៤នាក់ទៀតមាន សេនប៊ុនថេន អតីតកីឡាករ ជើងចាស់លោកទេពស៊ីវុត្ថាគ្រូជម្រើសជាតិថ្នាល ២០២០ លោកឡៅ ស៊ីណាតអតីតកីឡាករឆ្នើមនិង ម្ចាស់ មេដាយ មាសស៊ីហ្គេមឆ្នាំ២០១៧គឺកីឡាករឃុនឌីម៉ា(ឃីមឌីម៉ា)ជាគ្រូជំនួយ។

ជាមួយគ្នានេះដែរលោកហេងប៊ុនឃីមបាននិយាយថា៖ ខ្ញុំជាប់ជាគ្រូជម្រើសជាតិលើក នេះមិនសប្បាយ រីករាយទេ តែមាន ការព្រួយ បារម្ភទៅវិញ ពីព្រោះការងារថែមណាស់សម្រាប់ ជាតិពោលគឺព្រួយខ្លាច បំពេញកាតព្វកិច្ច នេះមិន បានល្អ ជូនជាតិ។ លោកហេងប៊ុនឃីមបន្តថា៖ ទោះជាយ៉ាងណានៅតែខិតខំប្រឹង ពីព្រោះថ្នាក់លើប្រគល់ ភារកិច្ចនេះហើយ ខ្ញុំមាន គ្រូជំនួយចំនួន៤រូវដែលមានកម្លាំង ល្អអាចធ្វើការជាក្រុមបានពីព្រោះពួកគេស្គាល់ច្បាស់ នូវការងារ ហ្វឹកហាត់និងឡើងសង្វៀនដែលមានបទពិសោធន៍ល្អដូចជាឃុនឌីម៉ានប៊ុនថេងឡៅស៊ីណាតនិងទេពស៊ីវុត្ថា។

គួបញ្ជាក់ផងដែរថា៖ កីឡាករជម្រើសជាតិគុនខ្មែរសរុបមាន១៥រូបដូចជាកីឡាករភុនពិសិតប្រភេទទម្ងន់៤៥គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០មកពីសមាគមប្រដាល់ក្រសួងមហាផ្ទៃ។កីឡាករ សៃនីសៃណេត ប្រភេទទម្ងន់៤៨គ.ក្រម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិ២០២០(មិនស្គាល់ឈ្មោះក្នុងក្រុមជើងជាតិ២០២០)។ កីឡាករខាំខ្លានាងប្រភេទទម្ងន់៥១គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០។កីឡាកររិន ដាវីត ប្រភេទទម្ងន់៥៤គ.ក្រក្រុមជម្រើសជាតិថ្នាល២០២០។

កីឡាករកាន់ ម៉េងហុងប្រភេទទម្ងន់៥៤គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និង។កីឡាករប៊ុនគន្ធាប្រភេទទម្ងន់៥៧គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងក្រុមជម្រើសជាតិថ្នាល២០២០។កីឡាករលីសុជាតិប្រភេទទម្ងន់៥៧គ.ក្រ កីឡាករមានសក្តានុពល និងកីឡាករឃុន បូរ៉ាប្រភេទទម្ងន់៦០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករសោម ពិសិដ្ឋប្រភេទទម្ងន់៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករប៉ោ ភារិទ្ធ(យ៉េងឌីណា) ប្រភេទទម្ងន់៦៣,៥០គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០។

កីឡាករឡៅ ចិត្រ្តាប្រកួតប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក។កីឡាករប៊ុនលន បញ្ញា ប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករឡៅចន្ទ្រាប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងម្ចាស់មេដាយសំរិទ្ធ SEA GAMES លើទី៣០៕

Loading...