សង្វៀនថោនផ្អាក១សប្ដាហ៍ តែជំនួសដោយការចាក់ផ្សាយឡើងវិញគូពិសេសៗ៦គូ

111

ភ្នំពេញ៖ ដោយសារវិបត្តិជម្ងឺកូវីដ-19 ដែលកំពុងឆ្លងរាលដាលក្នុងសហគមនោះ សង្វៀនប្រដាល់ Masfight របស់ទូរទស្សន៍ ថោនបានប្រកាសការផ្អាកការប្រកួត១សប្ដាហ៍សិន។

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា នៅល្ងាចថ្ងៃអាទិត្យទី២១ខែមិនាឆ្នាំ២១ខាងមុខនេះ មិនមានការប្រកួត និងផ្សាយផ្ទាល់ទេ ប៉ុន្តែអ្នករៀបចំកម្មវិធីទូរទស្សន៍ថោននឹងចាក់ផ្សាយឡើងវិញនូវគូជម្រើសជើងឯកប្រាក់លានពិសេសៗចំនួន៦គូ គឺគូទី១ បឹង កាយ៉ាក ដែលបានប៉ះជាមួយ អេលីដ សាន់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃ២៥ខែតុលាឆ្នាំ២០២០ ។

គូទី២ គង់ សំបូ ដែលបានប៉ះជាមួយ ចាន់ ប៊ុនហឿន ក្នុងប្រភេទទម្ងន់៦៣កន្លះ កាលពីថ្ងៃទី១៨ខែតុលា២០២០ ។ គូទី៣ សុខ សាវិន ដែលបានប៉ះ ឡុងជិន គីឡូ៦០គីឡូក្រាម កាលពីថ្ងៃទី១៧ ខែមករា២០២១ ។ គូទី៤ រិន ដាវីដ ដែលបានប៉ះជាមួយ ធន់ ផានិត លើប្រភេទទម្ងន់៥៧គីឡូក្រាម កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ ។ គូទី៥ អេលីដ ភក្ដី ដែលបានប៉ះជាមួយ គង់ សំបូ លើប្រភេទទម្ងន់៦៣គីឡូក្រាមកន្លះ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២១ និង គូទី៦ ឈឿង ល្វៃ ដែលបានប៉ះជាមួយ លី រិទ្ធី ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ថ្វីត្បិតមិនមានការប្រកួតផ្ទាល់តែការចាក់ផ្សាយឡើងវិញនេះ គឺត្រូវបានអ្នកបច្ចេកទេសជ្រើសើរើសយកសុទ្ធតែគូដណ្ដើមប្រាក់លាន និង គូ ពិសេសៗដែល ធានាថា មិនធ្វើឲ្យអ្នកទស្សនាជក់ចិត្ត មិនជិនណាយឡើយ ៕

Loading...