រឿងក្ដៅពីរដែលបានកើតឡើងក្នុងវិស័យបាល់ទាត់ខ្មែរនៅសប្ដាហ៍នេះគឺទី១ទាក់ទងរឿងអង្គការសិទ្ធមនុស្សអន្តរជាតិរិះគន់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Honda និងរឿងទី២ ទាក់ទងរឿងកីឡាករ៥រូបរបស់ភ្នំពេញក្រោន។
១-រឿង Honda ៖ ទាក់ទងរឿងនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហៅកាត់ថា FFC កំពុងប្រជុំពិភាក្សា ដើម្បីចេញលិខិតថ្លែងការណ៍ណាមួយ ដែលបញ្ជាក់ថាកីឡា មិនពាក់ព័ន្ធ និន្នាការនយោបាយឡើយ។ ដូច្នេះការសរសេររិះគន់របស់នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ (Brad Adams) រិះគន់ទៅកាន់លោក Keisuke Honda នោះគឺតិចឬច្រើន នឹងអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកចាត់ការជប៉ុន។
Loading...