ការប្រកួត Champions League ត្រូវសម្រាក១រយៈធំក្រោយចំណាយពេលប្រកួតតាំងពីខែកញ្ញាមក និងទើបបញ្ចប់នៅខែធ្នូប៉ុន្មានសប្ដាហ៍មុននេះ។
ក្រោយរកឃើញក្រុមទាំង១៦ដើម្បីឡើងទៅវគ្គ១/៨ ជាបន្តក្របខ័ណ្ឌដ៏មានឥទ្ធិពលរបស់ទ្វីបអឺរ៉ុបក៏បានធ្វើការបោះឆ្នោតរើសគ្រាប់បាល់ល្អបំផុតសម្រាប់វគ្គចែកពូលដែរ ដោយជាលទ្ធផលគឺបានទៅលើការស៊ុតចូល Tottenham Hotspur របស់ខ្សែបម្រើ Ivan Rakitić របស់ Barcelona។
គួររម្លឹកថា Barcelona បានយកឈ្នះ Tottenham Hotspur ៤ទល់នឹង២ ក្នុងការប្រកួតក្រៅដីជើងទីមួយនៅ Champions League លើទឹកដី Wembley ប្រទេសអង់គ្លេស។
Loading...