ព្រឹទ្ធាចារ្យចាស់ៗគុនល្បុក្កតោកម្ពុជាទទួលបានការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ

78

ភ្នំពេញៈ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២១ បានជួបជុំគ្នានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីសំណេះសំណាល និងយកចិត្តទុកដាក់ចំពោះគ្រូព្រឹទ្ធាចារ្យចាស់ៗ និងនៅតាមខេត្តមួយចំនួនដែលមានបញ្ហាលំបាកក្នុងវិបត្តិរកូវីដ១៩។

វត្តមានថ្នាក់ដឹកនាំមានលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ លោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោរួមទាំងព្រឹទ្ធាចារ្យគុនល្បុក្កតោមកពីខេត្តមានតាកែវសៀមរាបកំពង់ឆ្នាំង កំពតរាជធានីភ្នំពេញ និងគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធប្រាប់ថា ជំនួបក្នុងអង្គប្រជុំបានត្រួតពិនិត្យបច្ចេកទេស និងកែរសម្រួលបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោកម្ពុជាពិសេស គឺជាការជួបជុំសួសុខទុក្ខខណៈដែលបងប្អូនគ្រូបង្វឹកនិងសាលាគុនភាគច្រើនលើសលុបមានផលប៉ះពាល់ផលលំបាកនៃឥទ្ធិពលរបស់វីរុសកូវិដ១៩។ លោកបន្ថែមថា ឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទ សារុន បាននាំយកអំណោយមួយចំនួនរបស់សប្បុរសជនដែលជាផលិតករភាពយន្ត (Surviving Bokator) ជាថវិកាសម្រាប់ព្រឹទ្ធាចារ្យគុនល្បុក្កតោដែលបានចូលរួមក្នុងភាពយន្តឯកសារកន្លងមកក្នុងនោះមានសម្ភារៈ ហ្វឹកហាត់មួយចំនួនទៀតសម្រាប់សាលាគុនល្បុក្កតោមួយចំនួនដែលត្រូវការចាំបាច់។

ជាមួយគ្នានោះព្រឹទ្ធាចារ្យម្នាក់ៗដែលធ្លាប់បានចូលរួមសម្តែងទទួលបានប្រាក់ចំនួន ២៥០ដុល្លារ។ ទាក់ទងទៅនឹងអវត្តមានលោកគ្រូ តាក្រមាមាស សាន គឹមស៊ាន មិនឃើញចូលរួមលោអ៊ូតារាពន្យល់ថាចំពោះលោកគ្រូតាគឺបានផ្តល់ជូនមុនរួចហើយ។ ភាពយន្តឯកសារដែលមានចំណងជើងថា ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ (SURVIVING BOKATOR) ដែលផលិតដោយផលិតករជនជាតិកាណាសា លោក Mark Bochsler និងលោកស្រី Sandra Leuba នេះបានទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក WorldFICChallenge ( World Championship of Cinemaand Televisioninsports culture) នៅក្នុងមហោស្រពភាពយន្តមីឡាណូអន្តរជាតិលើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយសារតែSurvivingBokatorទទួលបានពានHONOURARYMENTIONក្នុងវិស័យកីឡានិងសង្គម។

លោក វ៉ាត់ ចំរើន និយាយថា ក្នុងអណត្តិដែលឯកឧត្តមបណ្ឌិតសភាចារ្យច័ន្ទសារុនជាប្រធាននិងមានឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់នៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាតែងតែគៀងគររកថវិកាដើម្បីសកម្មភាពកីឡាគុនល្បុក្កតោមានថវិកាទ្រទ្រង់បន្ថែមពីលើថវិការបស់ក្រសួងអប់រំយុវជននិងកីឡា៕

Loading...