ផាន់គ្រាន់របូតប្រាក់រង្វាន់ក្រោមថ្វីជង្គង់ឡុងសុភី ខណៈម៉ាជសុខរ៉ាធ្លាក់នៅវគ្គដំបូងកំពុងចម្រូងចម្រាស

124

ភ្នំពេញៈ ឡុង សុភី អ្នកប្រដាល់ដែលធ្លាប់ឈ្នះខ្សែក្រវ៉ាត់ចំនួន ៨ ស្ថាប័ន និងពានរង្វាន់ដទៃជាច្រើននោះកាលពីយប់ថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំនេះ បានឈ្នះប្រាក់រង្វាន់ប្រចាំសប្តាហ៍របស់សង្វៀនថោនមួយទៀតក្នុងការប្រកួត២លើក។

កាលពីវគ្គដំបូង ឡុង សុភី បានយកឈ្នះ កីឡាករ ម៉ាជ សុខរ៉ា មកពីក្លិបនាគរាជចតុមុខ ក្នុងពិន្ទុពីសំណាក់ចៅក្រមទាំងអស់ ៥ទល់០ ខណៈដែលអ្នកទស្សនាភាគច្រើនមើលឃើញនិងមានមតិឆ្លើយតប(ខមិន) ថា មានភាពមិនប្រក្រតីនិងអយុត្តិធម៌ចំពោះលទ្ធផលឲ្យ ម៉ាជ សុខរ៉ា ចាញ់ រហូតដល់ពិន្ទុ ៥ទល់០ ព្រមទាំងមានការលើកឡើងខ្លះទៀតដល់គណៈកម្មការនៅពីលើចៅក្រមទំនងជាមូលគំនិតគ្នាមានចេតនាឲ្យម៉ាចសុខរ៉ាចាញ់។ លទ្ធផលនេះបានផ្តល់ឱកាសឲ្យ ឡុង សុភី បានឡើងទៅប៉ះប្រកួតផ្តាច់ព្រ័ត្រជាមួយមួយកីឡាករ ផាន់ គ្រាន់ ហើយបានផ្តួល ផាន់ គ្រាន់ ដោយក្បាច់ជង្គង់ប្រហែល ៦ ជង្គង់ជាប់ៗ គ្នាបណ្តាលឱ្យផាន់គ្រាន់សន្លប់ធំងើបលែងក្នុងពាក់កណ្តាលទឹកទី១ប៉ុណ្ណោះ។

យ៉ាងនេះក្តីក្រោយពេលប្រកួតអ្នកគ្រប់គ្រងការប្រកួតនិងខាងម្ចាស់ឧបត្ថម្ភកម្មវិធីបានស្នើឲ្យសហព័ន្ធពន្យល់ពីចៅក្រមផ្តល់ឲ្យឡុងសុភីឈ្នះម៉ាចសុខរ៉ា ផង។ ចប់ការប្រកួត ម៉ាជ សុខរ៉ា និយាយថា៖«ខ្ញុំមិនតវ៉ាបានការអីទេនាំគណៈកម្មការឬចៅក្រមគេស្អប់ខ្ញុំពីព្រោះលទ្ធផលគេឱ្យខ្ញុំចាញ់ហើយនោះគឺវាចប់បាត់ទៅហើយប៉ុន្តែអ្នកចេះមើលប្រដាល់គេដឹងគេយល់ថាខ្ញុំឈ្នះហើយសូម្បីតែឡុងសុភីខ្លួនឯងដែលបែកក្រដាសក្រចៀកដោយកណ្តាប់ដៃរបស់ខ្ញុំក៍គ្មានសង្ឃឹម និងជំនឿឈ្នះខ្ញុំដែរ»។

ម៉ាជ សុខរ៉ា បន្ថែមថា៖«ខ្ញុំយល់ថាមានគ្រូធំនៅពីក្រោយចៅក្រមដែលមានចេតនាចង់ឲ្យខ្ញុំចាញ់ជាកាសរឈ្នានិសពីព្រោះពីមុនខ្ញុំធ្លាប់នៅជាមួយគាត់និងបន្ទាប់មកខ្ញុំសុំផ្លាស់ចេញមកនៅក្លិបផ្សេង។ថ្ងៃក្រោយខ្ញុំចង់វ៉ៃសងសិកជាមួយឡុងសុភីម្តងទៀតសុំឲ្យចាប់គូឲ្យខ្ញុំផង»។

លោក ស្វាយ សុខុន អ្នកគ្រប់គ្រងក្លិបនិងគ្រូបង្វឹកម៉ាចសុខរ៉ានិយាយថា៖ខ្ញុំមានទម្លាប់មិនចូលចិត្តតវ៉ានៅពេលកូនសិស្សប្រកួតចាញ់គេនោះទេពីព្រោះយល់ថាមន្ត្រីសហព័ន្ធជាម៉ែជាឪរបស់កីឡាកររបស់ក្លិបតែពេលនេះដូចជាជ្រុលពេកហើយខ្ញុំសុំឱ្យខ្ញុំយល់ពន្យល់ផង។ លោកបន្តថាចំពោះពិន្ទុដែលផ្តល់ឲ្យម៉ាចសុខរ៉ាចាញ់ឡុងសុភី៥ទល់០វាទំនងដូចណាត់គ្នាមុនអញ្ចឹងហើយលទ្ធផលអញ្ចឹងនាំឲ្យកីឡាករបាក់ទឹកចិត្ត។លោកបានស្នើសុំឲ្យសហព័ន្ធមេត្តាចាក់វីដេអូឡើងវិញដើម្បីត្រួតពិនិត្យនិងវាយតម្លៃទៅកម្រិតយល់ដឹងលើចៅក្រមទាំង៥នោះផងនិងជួយពន្យល់ឱ្យមហាជនយល់ផង។

លោក ជួប វុត្ថា អ្នកផ្គូផ្គងនិយាយថា៖ខ្ញុំមិនមែនអ្នកបច្ចេកទេសទេប៉ុន្តែមើលដោយភ្នែកផ្ទាល់ឃើញដូចមហាជនដែរគឺឃើញម៉ាជសុខរ៉ាឈ្នះប៉ុន្តែលទ្ធផលគឺផ្ទុយពីនេះពោលបង្គោលក្រហមឡុងសុភីឈ្នះ៥ទល់០ទៅវិញ។
លោកបន្ថែមថា៖ខ្ញុំទទួលមតិសាកសួរពីខាងស្ពនស័រគេមិនអស់ចិត្តដោយសុំឲ្យស្ថាននិយ៍ពន្យល់ហើយខ្ញុំបានពិភាគ្សាជាមួយថ្នាក់ដឹកនាំបានថតចម្លងការប្រកួតនេះជូនទៅថ្នាក់ដឹកសហព័ន្ធប្រដាល់គុនខ្មែរដើម្បីមានបច្ចេកទេសឆ្លើយតបជូនវិញតើមានអ្វីនៅពីក្រោយរឿងនេះ។

លោក និន ភិរម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរនិងជាប្រធានលេខាធិការដ្ឋានប្រាប់ថា៖ខ្ញុំបានទទួលការស្នើសុំរបស់សង្វៀនថោនរួចហើយពីលទ្ធផលដែលឡុងសុភីឈ្នះម៉ាចសុខរ៉ាក្នុងវគ្គដំបូងដោយមិនប្រក្រតី។ខ្ញុំបានមើលសារចុះសារឡើងឃើញក្នុងទស្សនៈយល់ឃើញរបស់ខ្ញុំម្នាក់ឯងគឺម៉ាចសុខរ៉ាមានប្រៀបក្នុងទឹកទី១និងទឹកទី៣ហើយទឹកទី២ឡុងសុភីមានវិញចុះ។
លោកបញ្ជាក់ថា៖«ខ្ញុំមើលភ្នែកខ្ញុំផ្ទាល់ដោយតម្លាភាពដោយគ្មានលម្អៀងឃើញថាម៉ាចសុខរ៉ាឈ្នះប៉ុន្តែខ្ញុំបានស្នើសុំទៅគណៈកម្មការវិនិច្ឆ័យដើម្បីពិនិត្យមើលពិន្ទុចៅក្រមទាំង៥គឺចេញលទ្ធផលដូចៗគ្នាទាំងអស់គឺសារុបពិន្ទុឡុងសុភី៥៩ម៉ាជសុខរ៉ា៥៨»។
ក្នុងនោះទឹកទី១ចៅក្រមឱ្យម៉ាជសុខរ៉ាឈ្នះចំណែកទឹកទី២និងទឹក៣ឡុងសុភីឈ្នះគឺចៅក្រមឱ្យដូចគ្នាទាំងអស់ដូចណាត់គ្នា។លោកបន្ថែមថាតាមពិតយើងមិនដឹងថាចៅក្រមទាំង៥នោះយល់ដឹងកម្រិតណា?ហើយចាំមើលគាត់នឹងឆ្លើយតបចំពោះការដាក់ពិន្ទុនេះដូចម្តេច?។

គួររម្លឹកបញ្ជាក់ថា ចៅក្រមទាំង៥នាក់ដែលផ្តល់ពិន្ទុដូចគ្នាទាំងអស់នោះមានលោកហ៊ិនសៃហេង,លោករឿងសារុនលោកពៅប៊ុនណានិងលោកសៅប៊ុននឿនបានផ្តល់ពិន្ទុឱ្យម៉ាចសុខរ៉ាឈ្នះតែមួយទឹកឡុងសុភីឈ្នះ២ទឹក។

តំណាងខាងឧបត្ថម្ភកម្មវិធីប្រកួតនិយាយសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា៖កម្មវិធីនៅសង្វៀនថោននេះកន្លងមកកាត់ក្តីល្អណាស់ទទួលបានការគាំទ្រខ្លាំងពីមហាជន។ សម្រាប់ឡុងសុភីឈ្នះផាន់គ្រាន់គួរឲ្យសរសើរណាស់ពីបច្ចេកទេសជង្គង់ល្អប៉ុន្តែការឈ្នះជាឯកច្ឆ័ន្ទលើម៉ាជសុខរ៉ាវគ្គដំបូងបានធ្វើឲ្យប៉ះពាល់សតិអាម្មណ៍អ្នកទស្សនាខ្លាំងណាស់ពីព្រោះគេមានភ្នែកមើលមិនមែនយកបច្ចេកទេសតាមតែដោះសារមើលនើឡើយ។

ប្រភពដដែលស្នើសុំឲ្យមន្ត្រីបច្ចេកទេសសហព័ន្ធជួយពន្យល់បកស្រាយផងតើហេតុអ្វី?ពីព្រោះសម័យវិទ្យាសាស្ត្រហ្វេស្បុកនេះមិនអាចលាក់បាំងការពិតស្រួលៗនោះឡើយហើយបើនៅតែអឹចឹងលែងមានអ្នកគាំទ្រហើយ៕

Loading...