ថុល មករា ឈ្នះ ៣ ប្រកួត ទទួលរង្វាន់បានជាង ២ពាន់ដុល្លារពីថ្នាក់ដឹកនាំក្លិប

156

ភ្នំពេញៈ កីឡាករ ថុល មករា អ្នកប្រដាល់អតីតៈក្លិបឃ្លាំងមឿងក្នុងទឹកដីខេត្តពោធិសាត់ បានប្តូឈ្មោះមកជា អេលីត មករាផ្ទេរមកនៅក្នុងក្លិបនាយកដ្ឋានអង្គរក្សរយៈពេលពីរខែមកហើយដោយមាន លោក ស៊ន អេលីត ជាអ្នកគ្រប់គ្រងផ្ទាល់។

ក្រោយការប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្មរួចមកអេលីតមករាចេញប្រកួតចំនួន ៣ លើកឈ្នះទាំងបីលើកបូកសរុបទាំងតម្លៃខ្លួននិងប្រាក់ឧបត្ថម្ភពីថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិចំនួន៣រូបផងនោះ មករា ទទួលបានប្រាក់សរុប២២០០ដុល្លារក្នុងមោទនភាពដែលមិនធ្លាប់ដណ្តើមបានជោគជ័យបែបនេះសោះ។នេះតាមការឲ្យដឹងពីលោកស៊នអេលីតអ្នកគ្រប់គ្រងក្លិបនាយដ្ឋានអង្គរក្ស។

អេលីតមករា(អតីតៈថុលមករា)ជាអ្នកប្រដាល់ជំនាញកណ្តាប់ដៃនិងទាត់ធ្ងន់ធ្លាប់ចូលប្រឡូកក្នុងមុខរបរប្រដាល់គុនខ្មែររយៈពេលជិត១០ឆ្នាំដែលមិនធ្លាប់ទទួលបានឈ្នះជយ លាភីខ្សែក្រវាត់ឬពានរង្វាន់ធំដុំនៅឡើយប៉ុន្តែបន្ទាប់ពីការខិតខំប្រឹងប្រែងសារជាថ្មីមករួមរស់ក្នុងក្លិបថ្មីដែលមានការយកចិត្តទុកដាក់ពីការហូបចុកស្នាក់ព្រមទាំងប្រាក់រង្វាន់បន្ថែមផងនោះអេលីតមករាទំនងប្រែប្រួលវិជ្ជាគុនទំនងរកចម្រើនជាងមុនពិសេសក្នុងរយពេល៤សប្តាហ៍ឡើងប្រកួត៣លើកទទួលបានជ័យជម្នះផ្ទួនៗទាំង៣លើក។

លោកស៊នអេលីតអ្នកគ្រប់គ្រងក្លិបផ្ទាល់និយាយថាទស្សនវិស័យរបស់ក្លិបនាយកដ្ឋានអង្គរក្សគឺលើកស្ទួយកីឡាករឲ្យមានសមត្ថភាពគុណភាពល្អប្រកួតទទួលបានលទ្ធផលល្អនិងផ្តល់ជូនកីឡាករនូវកម្លាំងចិត្តខណដែលថ្នាក់ដឹកនាំមានចិត្តសុប្បរសមិនស្វែងរកប្រាក់ពីកីឡានោះឡើយពោលគឺលះបង់ជួយកីឡាក្នុងចិត្តលើកស្ទួយកីឡាករក្នុងក្លិបនាយដ្ឋានអង្គរក្សឲ្យល្បីល្បាញសម្រាប់អង្គភាពនិងជាតិទាំងមូល។

ស៊នអេលីតបន្ថែមថាខ្ញុំមិនអាចអត់សរសើរបានទេចំពោះអេលីតមករាក្នុងនោះថ្នាក់ដឹកនាំគឺពេញចិត្តនិងផ្ដល់ប្រាក់រង្វាន់ដូចទៅនិងការសន្យាតាមកម្រិតទៅតាមជ័យជម្នះរបស់ពួកគេ។

នៅក្នុងគោលការណ៍លើកទឹកចិត្តថ្នាក់ដឹកនាំមានលោកអគ្គស្នងការរងចំនួន៣រូបមាននាយឧត្តមសេនីយ៍ឆៃស៊ីណារិទ្ធឧត្តមសេនីយ៍ឌីវិជ្ជានិងឧត្តមសេនីយ៍យឹមលាងបានកំណត់លើកទឹកចិត្តចំពោះកីឡាករដែលប្រកួតឈ្នះជើងខ្លាំងលំដាប់ជួរមុខដោយផ្តួលដៃគូឲ្យសន្លប់មួយលើកចំនួន៥០០ដុល្លារគូកម្រិតខ្លាំងមធ្យមផ្តួលដៃគូឲ្យសន្លប់ចំនួន៣០០និងគូថ្មីថ្មោងផ្តួលដៃគូឲ្យសន្លប់ចំនួន១៥០ដុល្លារផងដែរ។បន្ថែមពីលើកនេះបើកីឡាករឈ្នះដៃគូដោយពិន្ទុក៍មានប្រាក់រង្វាន់លើកទឹកចិត្តផងដែរដើម្បីឲ្យខំប្រឹង។
កំណត់សម្គាល់របស់កីឡាករអេលីតមករាថ្មីៗនេះគឹ៣ប្រកួតចុងក្រោយសរុបទទួលបានប្រាក់ចំនួន២២០០ដុល្លារ។លោកលម្អិតថា៖ប្រាក់តម្លៃខ្លួនរបស់អេលីតមករា ៣ប្រកួតនេះ ក្នុងនោះឈ្នះពិន្ទុ២ដងឈ្នះសន្លប់១ដង បានប្រាក់ឧបត្ថម្ភពីថ្នាក់ដឹកនាំក្លឹបចំនួន១,១០០ដុល្លារនិងបន្ថែមប្រាក់តម្លៃខ្លួននៅ CNC២ប្រកួតនិង១ប្រកួតនៅបាយ័នបាន១០០០ដុល្លារទៀត។

លោកស៊នអេលីតដែលពុះពារក្រាញតស៊ូជាមួយកីឡាកប្រដាល់គុនខ្មែរនិងស្វែងរកថវិកាពីថ្នាក់ដឹកនាំជួយក្លិបបានរីកចម្រើនគួរឲ្យមោទនភាពប៉ុន្តែលោកតែងតែបដិសេធមិនចូលរួមធ្វើជាគណៈកម្មការរបស់សហព័ន្ធនោះឡើយម៉ុន្តេប៉ុណ្ណោះលោកបានរិះគិនចៅក្រមអាជ្ញាកណ្តាលនិងគណៈកម្មការមួយចំនួនមិនទាន់មានយុត្តិធម៌ល្អក្នុងការផ្តល់ពិន្ទុនិងនិយមតាមបក្ខពួកនៅឡើយ។បន្ថែមពីលើកនេះលោកស៊នអេលីតបានឆ្លើយទៅនឹងសំណួរភ្នំពេញប៉ុស្តិ៍ថា៖«កូនសិស្សខ្ញុំល្បីល្បាញខ្លាំងនៅលើសង្វៀនជាច្រើនមិនទាន់មានកីឡាករណាជាប់ជាក្របខ័ណ្ឌជាមន្ត្រិប៉ូលិសតាមរយៈកីឡាម្នាក់ឡើយ។ផ្ទុយទៅវិញកីឡាករកីឡាការិនីចូលជាប៉ូលិសរយៈពេល៣ឆ្នាំជាង៤០០នាក់ខាងក្លិបខ្ញុំមិនទាន់ទទួលបានទោះជាឈ្នះខ្សែក្រវាត់ច្រើនក៍ដោយ»។

គួររម្លឹកបញ្ចាក់ថា៖កីឡាករថុលមករាឬអេលីតមករាបានបាត់មុខមួយរយៈធំពីសង្វៀនប៉ុន្តែមយយរយៈចុងក្រោយនេះបានផ្លាស់ប្ដូរពីក្លឹបឃ្លាំងមឿងខេត្តពោធិសាត់មកក្លឹបនាយដ្ឋានអង្គរក្ស។៣ប្រកួតចុងក្រោយឈ្នះរបស់មករាឈ្នះពិន្ទុធានុ រាជឈ្នះពិន្ទុសេកគឹមរួននិងផ្ដួលផាន់រៈឲ្យខូចជើងត្រឹមទឹកទឹក១នៅសង្វៀនCNC៕

Loading...