មានកីឡាករ កីឡាការិនីកម្ពុជា ជាច្រើនរូបដែលត្រូវបានចាប់គូឲ្យប្រកួតនៅសង្វៀន ONE តំណាងឲ្យកម្ពុជា ប៉ុន្តែបច្ចុប្បន្ន កីឡាករកីឡាការិនីដែលនៅមានឈ្មោះ បោះសំឡេងប្រកួតនៅសង្វៀនលំដាប់ពិភពលោកនេះមានដូចជា ចាន់ រតនា, ខុន ស៊ីចាន់, សុខ ធី, និង នៅ ស្រីពៅ។
ខាងក្រោមនេះជាលទ្ធផលឈ្នះល្អបំផុតរបស់កីឡាករកម្ពុជានៅសង្វៀន ONE ដែលតំណាងឲ្យកម្ពុជា។
ចាន់ រតនា ឈ្នះកីឡាករគុយបា Gustavo Balart ក្នុងរយៈពេល ៣ ទឹកដ៏ជក់ចិត្ត
ជ័យជម្នះនេះជាកំណត់ត្រាថ្មីសម្រាប់កីឡាករកម្ពុជា ដែលឈ្នះ ៣ លើកជាប់គ្នាមិនធ្លាប់មាននៅសង្វៀនអន្តរជាតិ ONE Championship និងមិនទាន់បានឡើងប្រកួតជាថ្មីតាំងពីពេលនោះមករហូតដល់សព្វថ្ងៃ។
ខុន ស៊ីចាន់ អាចវាយបកឈ្នះ Riski Umar សឹងមិនគួរជឿ ក្នុងក្បាច់គុនចម្រុះ
សុខ ធី ផ្ដួល Huang Ding ឲ្យសន្លប់នៅ ONE Super Series
សុខ ធី បានបង្កើតកំណត់ត្រាដ៏អស្ចារ្យដំបូងនៅ ONE Championship