ជិះកង់ ១៤ខែកុម្ភៈនៅក្រុងព្រះសីហនុបង្ហាញពីទេសចរណ៍ងើបឡើងវិញ

70

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងកម្មវិធីកីឡាជិះកង់ដើម្បីក្តីស្រឡាញ់ថា៖ការជួបជុំនិងចូលរួមក្នុងសកម្មភាពកីឡានិងទេសចរណ៍ថ្ងៃនេះបង្ហាញឲ្យឃើញនូវទេសចរណ៍ងើបឡើងវិញបន្ទាប់ពីកូវីដ១៩ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានល្អប្រសើរជាងប្រទេសដទៃ។

ជាមួយគ្នានេះអ្នករៀបចំព្រឹត្តិការណ៍ផ្ទាល់គឺលោកវ៉ាត់ចំរើនឲ្យដឹងថាជាគោលការណ៍សកលសកម្មភាពកីឡានិងទេសចរណ៍មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេពោលគឺផ្តល់ឲ្យគ្នាទៅវិញទៅមកខណៈដែលទ្រឹស្តីរបស់លោកវ៉ាត់ចំរើនអគ្គលេខាធិការNOCCបានអះអាងថា៖សកម្មភាពរបស់កីឡាជាផលិតផលរបស់ទេសចរណ៍។
ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រៀបចំឡើងក្រោមវត្តមានលោកបណ្ឌិតថោងខុនរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។លោក គួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។លោកវ៉ាត់ចំរើនអ្នកគ្រប់គ្រងព្រឹត្តិការណ៍កីឡាផ្ទាល់ជាមួយសហព័ន្ធប្រណាំងកង់ប្រមទាំងរដ្ឋបាលសាលាខេត្តព្រះសីហនុ។

លោករដ្ឋមន្ដ្រីថោងខុនបានចាត់ទុកថានេះគឺជាការចាប់ផ្ដើមឡើងវិញនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅក្រុងព្រះសីហនុដែលជាទីក្រុងដែលទើបកែឆ្នៃបានល្អផ្លូវល្អ ក្រោយការដាក់ទុនវិនិយោគយ៉ាងច្រើនដើម្បីផ្សព្វផ្សាយ បង្កើនភាពទាក់ ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនមកកាន់តំបន់ឆ្នេរកម្ពុជា។លោកថោងខុនបានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថាព្រឹត្តិការណ៍ថ្ងៃនេះទោះបីនៅតូច តែវាពិតជាបានបង្ហាញនូវការចាប់ផ្តើមសាកល្បងជាបណ្តើរៗ នូវការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តូចៗ ជាដមណាក់កាលឈានទៅធុំៗបាន។លោកបន្តថាទោះជាយ៉ាងណាយើងនៅតែ គោរពអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយដែលអាចជាការចាប់ផ្តើមនូវការបង្ហាញ និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍មួយដែលប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ដ៏ល្អជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិធាអាចនិយាយថាទេសចរណ៍ងើបឡើងវិញ ។លោកបានកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏បងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្រមពាក្យស្លោក«តារារៈនាទិសនិរតី»។

លោក គួច ចំរើន ក្នុងនាមម្ចាស់ផ្ទះបានចាត់ទុកព្រឹត្តិការណ៍កីឡាជិះកង់នេះ គឺជាការបំផុសចលនាឲ្យប្រជាពលរដ្ឋលេងកីឡាដើម្បីពង្រឹងសមត្ថភាពផ្លូវកាយផ្លូវចិត្តក៍ដូចជាការជិះកង់នេះកំសាន្តធ្វើឲ្យសរសៃសាច់ដុំផ្លូវដង្ហើមមានភាពរឹងមាំ ពិសេសសុខភាពល្អ ។លោកបន្តថា៖ ព្រឹត្តិការណ៍១៤កុម្ភៈនេះនេះមិនមែនជាការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ទេប៉ុន្ដែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាជាមួយនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។

លោកវ៉ាត់ចំរើនដែលអ្នកគ្រប់គ្រងកម្មវិធីឲ្យដឹងថា៖ សម្រាប់វិញ្ញាសាប្រកួត នៃព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» នេះ គឺមាន ៣ រួមមានវិញ្ញាសាអ្នកជិះកង់អាជីពចម្ងាយ ៤០គីឡូម៉ែត្រវិញ្ញាសាប្រភេទFun Ride គឺជាការជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មីចម្ងាយ ២៥គីឡូម៉ែត្រនិងវិញ្ញាសា Family Couple Ride ជិះកង់ជាក្រុមគ្រួសារ និងមិត្តភ័ក្ដ្រចម្ងាយ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងតំបន់ឆ្នេរសមុទ្រ នៃក្រុងព្រះសីហនុ ។លោកវ៉ាត់ចឬរើនបន្ថែមថា៖អ្នកចូលរួម គឺមានពីខេត្តកំពង់ចាម កំពង់ស្ពឺកណ្ដាលរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ព្រមទាំងជនបរទេសដូចជាឥណ្ឌាចិនថៃហ្វីលីពីន និងអង់គ្លេសជាដើមដោយសរុបចូលរួមពីកីឡាករ-កីឡាការិនី ៣៥១នាក់ មកពី ៥ប្រទេស។

នៅថ្ងៃទិវានៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដែលកន្លងមកយុវជនមួយចំនួននៅតែយល់ច្រឡំនូវនិយមន័យពិតនៃថ្ងៃបុណ្យនេះ។លោកវ៉ាត់ចំរើនក្នុងនាមជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការNOCCនិងជាអ្នកគ្រប់គ្រងកីឡានិងទេសចរណ៍ បានពន្យល់ពីអន្ថន័យខ្លឹមសារពិតនៃទិវានៃក្តីស្រឡាញ់ពោលសំដៅលើការគោរពស្រឡាញ់ ចំពោះឪពុកម្តាយ ក្រុមគ្រួសារ មិត្តភ័ក្រ្ត មិនមែនជាថ្ងៃដែលត្រូវលះបង់ព្រហ្មចារីយ៍ដល់គូស្នេហ៍នោះទេ ។ជាមួយគ្នានេះលោកបានបញ្ជាក់ពីលទ្ធផលប្រកួតថាមិនសម្រួចទៅរកជើងឯកឬចំណាត់ថ្នាក់នោះទេខ្លឹមសារសំដៅកីឡានិងទេសចរណ៍ដែលចង់ពន្យល់ដល់យុវជ័យថាថ្ងៃ១៤កុម្ភៈទៅជាព្រឹត្តិការណ៍នៃក្តីស្រឡាញ់កីឡានិងទេសចរណ៍៕

Loading...