គ្រូបង្វឹកកីឡាទូកស៊្រុនលាងនិយាយពីក្រុមជម្រើសជាតិហាត់តាមស៊ូមដើម្បីត្រៀមលើវិញ្ញាសារទូកបីប្រភេទ ស៊ីហ្គេមវៀតណាម

111

កីឡាប្រណាំងទូកចំនួន៣ប្រភេទនៃក្រុមជម្រើសជាតិកម្ពុជាឆ្នាំ២០២១នេះសរុបចំនួន២៨នាក់ក្នុងនោះមានកីឡាការិនីចំនួន៦នាក់កំពុងហ្វឹកហាត់តាមអនឡាញបញ្ចេកវិទ្យាថ្មីថតសកម្មភាពចូលគ្រុបគ្រូបង្វឹកជម្រើសជាតិដែលមានឈ្មោះហៅថាស៊ូមដែលក្រសួងអប់រំយុវជននិងកីឡាក៍ដូចមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដាក់ជូនក្នុងមួយថ្ងៃចំនួន៥ម៉ោងគឺព្រឹក៣ម៉ោងនិងល្ងាច២ម៉ោង។ការហ្វឹកហាត់តាមលក្ខណៈឯកជននិងត្រួតពិនិត្យជាលក្ខណៈប្រព័ន្ធអនឡាញនេះដើម្បីសម្រួចត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ មានទូកចំនួន៣ប្រភេទមានទូកកានូកាយ៉ាកនិងរ៉អ៊ឹងដែលត្រៀមប្រកួតចំនួនចំនួន៨វិញ្ញាសា។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម នឹងចាប់ផ្តើមដំណើរប្រកួតពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូឆ្នាំ២០២១ នាទីក្រុងហាណូយនេះ ទូកចំនួន ៣ប្រភេទខាងលើកម្ពុជានឹងដាក់ឲ្យប្រកួតប្រជែង។

លោកស្រ៊ុនលាងគ្រូជម្រើសជាតិកីឡាទូកបានផ្តល់សម្ភាសន៍ថាក្រុមជម្រើសជាតិកីឡាទូកយើងត្រូវបានដាក់ ហ្វឹកហាត់មួយថ្ងៃ ៥ម៉ោងគឺព្រឹកហាត់ ៣ម៉ោង និងល្ងាចហាត់ពេល ២ម៉ោង។ ការហ្វឹកហាត់គឺផ្ដោតលើការរក្សាកម្លាំងកាយរួមជាមួយបច្ចេកទេសជាមូលដ្ឋាននៃប្រភេទវិញ្ញាសានីមួយៗដែលយើងសម្រួចទៅវិញ្ញាសាដែល បានដឹងរួចហើយនៅស៊ីហ្គេមវៀតណាម។ ក្រៅពីហាត់តាមសម្ភារនៅផ្ទះយើងមានទីតាំងល្អចំនួនពីរគឺនៅមាត់ទន្លេក្រុងតាខ្មៅខេត្តកណ្តាលនិងមួយកន្លែងទៀតនៅមាត់ទន្លេជ្រោយចង្វាររាជធានីភ្នំពេញដែលមានលក្ខណអំណោយផលល្អហើយពួកគាត់គ្រាន់តែថតជាវីដេអូឡាយចូលគ្រុបរបស់គ្រូបង្វឹកត្រួតពិនិត្យនិងជួយបន្ថែមបច្ចេកទេសតាមទូរស័ព្ទតែម្តង។ លោកស្រ៊ុនលាងបន្តថា កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមចុងឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីងកម្ពុជាបានត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែងលើវិញ្ញាសាទូកកានូ, ទូកកាយ៉ាក់ និងទូករ៉ូអ៊ីងខណៈវិញ្ញាសាទូកនាគខ្នាតអន្តរជាតិគឺម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមមិនបានដាក់ទេហេតុនេះយើងសម្រួចតែ៣ប្រភេទ។ លោកលម្អិតថាទូកកានូមាន៣វិញ្ញាសាC4 (1000M) C2 C4 (500M)។ ទូកកាយ៉ាក់មាន៣វិញ្ញាសាK1 K2 1000M និង K2 500M ចំណែកទូករ៉ូអ៊ីងមានពីរវិញ្ញាសារគឺM1x 1000m និងM2x 1000m ។

ទោះជាយ៉ាងណាវេលាកំណត់ធ្វើតេស្ត៍កម្រិតបច្ចេកទេសជ្រើសរើសអត្តពលិកទៅចូលរួមប្រកួតនៅស៊ីហ្គេមនោះ និងធ្វើឡើងតាមការប្រកួតប្រជែងយកអ្នកមានបច្ចេកទេសល្អជាងគេខណៈដែលពេលនេះមិនទាន់អាចដឹងថាជានរណានៅឡើយ។លោកស៊ុនលាងបានបញ្ចាក់ថាកន្លងមកយើងមានប្រៀបគួរសមលើប្រភេទទូកខ្នាតអន្តរជាតិនិងទូកប្រពៃណីប៉ុន្តែស៊ីហ្គេមឆ្នាំ២០២១នេះម្ចាស់ផ្ទះមិនមានឡើយ។សម្រាប់ទូក៣ប្រភេទខាងលើ និងវិញ្ញាសាចំនួន៨នេះកម្រិតបច្ចេកទេសរបស់ក្រុមជម្រើសជាតិយើងមិននៅក្រោមគេទេពោលអាចនឹងប្រកួតប្រជែងជាមួយប្រទេសគេបានហើយការហ្វឹកហាត់ជាក់ស្តែងរបស់កីឡាករយើងតាមលក្ខណៈឯកជននេះក៍មិនធ្លាក់ចុះដែរ។

គួររម្លឹកបញ្ចាក់ថាក្រុមជម្រើសជាតិទូកកម្ពុជាឆ្នាំ២០២១មានចំនួន២២នាក់ក្នុងនោះមានកីឡាការិនីចំនួន៦នាក់គ្រូបង្វឹកម្នាក់និងគ្រូជំនួយ៣នាក់បន្តហ្វឹកហាត់តាមលក្ខណៈឯកជនគ្រូត្រួតពិនិត្យតាមអនឡាញតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលសហព័ន្ធគ្រប់គ្រងផ្ទាល់ជាប្រចាំដែលមានគ្រូបង្វឹកជម្រើសជាតិពិនិត្យបញ្ចូនទិន្នន័យប្រចាំថ្ងៃ៕

Loading...