ក្លឹប​បាល់ទាត់ ​Tottenham​Hotspur​ និង​ក្រុមហ៊ុន ​AIA ​ប្រកាស​គាំទ្រ​ដល់ ​ISF ​នៅ​កម្ពុជា

330

ក្លឹបបាល់​ទាត់ ​Tottenham​Hotspur​ ក្នុង​កម្ម​វិធី​ប្រកួត Premier League​ជាមួយ​នឹង​ក្លឹប​បាល់ទាត់​Sheffield​United​នៅ​ប្រទេស​អង់​គ្លេស​នា​ថ្ងៃទី២​ខែ​ឧសភា​ឆ្នាំ២០២១​ខណៈ​ដែល​ព្រឹត្តការណ៍​ប្រ​កួត​នោះ​ក្លឹប​បាល់ទាត់​Tottenham​Hotspur​និង​ក្រុមហ៊ុន​ធានារាប់​រង​អាយុ​ជីវិត​AIA​ប្រកាស​គាំទ្រ​ដល់​ក្រុម​បាល់​ទាត់​អង្គ​ការ​ផ្កាយ​សមុទ្រ​(ISF)​នៅ​កម្ពុជា​តាម​រយៈ​ការ​បោះ​ពុម្ព​អាច​យឺត​សម្រាប់​ការ​ប្រ​កួត​ដោយ​កីឡាករ​ក្នុង​ក្លិប​បាន​ចំ​ហត្ថលេខា​ហើយ​លក់​យក​កំរៃ​ថវិកា​ដើម្បី​ជួយ​បាល់​ទាត់​អង្គ​ការ​ផ្កាយ​សមុទ្រ​(ISF)​នៅ​កម្ពុជា​ដែល​កំពុង​ជួប​វិបត្តិ​មិន​បាន​ធ្វើ​សកម្មភាព​ដោយ​កូវីដ​១៩​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​។។ ​នៅ​ពេល​ប្រកួត​នោះ​កីឡាករ​ក្នុង​ក្រុម​នឹង​ពាក់​អាវ​ បោះ​ពុម្ព​ជាស្រេច​ដែល​មាននិមិត្ត​សញ្ញា​របស់​អង្គការ​ផ្កាយសមុទ្រ​កម្ពុជា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជួយ​ដល់​កុមារា​កុមារី​បាល់​ទាត់​នៃ​ង្គការ​ផ្កាយ​សមុទ្រ​របស់​កម្ពុជា​។​អាវ​កីឡា​ករ​ដែល​ត្រូវ​បាន​ពាក់ហើយនោះ​នឹង​ត្រូវ​ចុះហត្ថលេខា​និង​ដាក់ដេញ​ថ្លៃ​ដើម្បី​រៃ​អង្កាស​ថវិកា​ឲ្យ​អង្គការផ្កាយ​សមុទ្រ​និង​មូល​និធិ​ផ្ទាល់​របស់ក្លឹប​។​

លោក​យិន​សាមឌី​មន្ត្រី​ពត៌មាន​និង​សម្រប​សម្រួល​isf ​និយាយ​ថា​៖​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​ មួយ​នៃ​ភាពជា​ដៃ​​របស់​ក្រុមហ៊ុន​ធានារាប់​រង​អាយុ​ជីវិត​AIA​ប្រកាស​គាំទ្រ​ដល់​ក្រុម​បាល់​ទាត់​អង្គ​ការ​ផ្កាយ​សមុទ្រ​(ISF)​នៅ​កម្ពុជា​ជា​មួយ​នឹងក្លឹប​បាល់ទាត់​Tottenham Hotspur​ក្នុង​ការ​លើក​កម្ពស់សុខភាព​និង​សុខុមាលភាព​នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ក្នុង​គោល​បំណង​ជួយ​កុមារា​កុមារី​ជា​កីឡាករ​ក្រី​ក្រ​តាម​រយៈ​អង្គការ​​(ISF)​នៅ​កម្ពុជា​​។​លោក​យិន​សាមឌី​បន្ថែម​ថា​៖​ទី​ក្រុង​ឡុងដុន​ប្រទេស​អង់​គ្លេស​និង​រាជធានី​ពេញ​កម្ពុជា​នៅ​ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ២០២១(​នៅ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​)​​នោះ​ក្លឹបបាល់ទាត់​Tottenham Hotspu និង​កុមាកម្ពុជា​នឹង​ពាក់អាវ​កីឡា​ដែល​ត្រូវ​បាន​បោះពុម្ព​ជាពិសេស​ដើម្បី​គាំទ្រ​ដល់​អង្គការ​ផ្កាយសមុទ្រ​កម្ពុជា​(ISF) ក្នុង​កំឡុង​រយៈ​ពេល​ប្រកួត​របស់​ក្លឹប​នេះ​ត​ទល់​នឹងក្លឹប Sheffield United​រហូត​ដល់​ថ្ងៃអាទិត្យ​ទី២​ខែឧសភាព​ឆ្នាំ២០២១​។​

លោក​ស្រី​ជួប​វិច្ឆិកា​នាយិការ​ក្នុ​​(ISF)​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ ក្លឹប​បាល់ទាត់ឲ្យ​ Tottenham Hotspur​ ជា​ដៃ​គូ​ជា​មួយ​AIA​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ការ​ឧបត្ថម្ភ​ដល់​បាល់​ទាត់​ក្មេង​ក្រី​ក្រ​នៅទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​និង​បាន​គាំ​ទ្រ​កុមារ​បាកល់​ទាត់​របស់​ងង្គការ​ផ្កាយ​សមុទ្ហរ​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​។​ជំនួស​ឲ្យ​និមិត្ត​សញ្ញា​របស់​ក្រុមហ៊ុនធានារ៉ាប់រង​អាយុជីវិត​អេ​អាយ​អេ​នៅ​នឹង​បង្ហាញ​និមិត្ត​សញ្ញា​របស់​បាល់​ទាត់ ​isf ​កម្ពុជេជា​នៅ​លើ​ពិភព​លោក​ឲ្យ​គេ​បាន​ឃើញ​។

​លោក​ស្រី​នាយិការ​បន្ថែម​ថា​៖​ អង្គការ​ផ្កាយ​សមុទ្រ​ប្រើប្រាស់​ការអប់រំ​ដើម្បី​ផ្លាស់​ប្រែ​ជីវិតរបស់​កុមារ​ក្រីក្រ​រាប់ពាន់​នាក់​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មួយមាន​កុមារជិត​៤៩%​កំពុង​រស់​នៅ​ក្នុងភាព​ក្រីក្រ​ពិសេស​គ្មាន​គ្មាន​ទី​ពឹង​។​ គំនិត​ផ្តួច​ផ្តើម​នេះ​ដោយ​កន្លង​មក​មើល​ឃើញ​ ពួក​គេ​ក្រី​ក្រ​ធ្លាប់បោះបង់​ការសិក្សា​រឺមិន​ធ្លាប់​បាន​ចូល​រៀន​សូត្រ​ពី​ក្នុង​សាលា​។​តាំង​ពី​ឆ្នាំ​២០១៦​ISF​បាន​ជួយ​កុមារា​កុមារី​​ រាប់ពាន់នាក់​ឲ្ហយ​បាន​រៀន​សូត្រ​​មាន​សមត្ថភាព​ចម្រុះ​និង​ក៏​ជាអង្គការ​ដំបូង​គេ​មួយ​ក្នុង​ចំណោម​អង្គការ​ដទៃ​នៅ​កម្ពុជា​ដែល​ផ្តល់​ឱកាស​ដល់​កីឡាករ​ពិការ​អ្នក​គថ្លង់​និង​កុមារ​ផ្ទុក​មេរោគ​អេដស៍​ទៀត​ផង​។ លោក​ស្រី​បញ្ជាក់​ថា​៖​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អេ អាយ​អេ ខេមបូឌា​បាន​សហការជា​មួយ​នឹង​អង្គការផ្កាយ​សមុទ្រអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ហើយ​គ្រូបង្វឹក​សម្រាប់ការអភិវឌ្ឍន៍​បាល់ទាត់​ពិភពលោក​របស់ក្លឹប ​Tottenham Hotspur ក៏​បាន​ចំណាយ​ពេលនៅ​ទី​ក្រុងភ្នំពេញ​ធ្វើការ​ជាមួយ​កីឡាករ និង​គ្រូបង្វឹក​ស្ម័គ្រចិត្ត​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើមបាល់ទាត់​ថ្នាក់​មូលដ្ឋាន​របស់​អង្គការ​ផ្កាយសមុទ្រ​យើង​ដែល​មាន​សកម្មភាព​មក​ដល់​បច្ចុប្បន្ន​៕

Loading...