កីឡាហាប់គីដូត្រៀមជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ និងការរៀបចំការប្រកួតឡើងវិញក្រោយចប់កូវីដ១៩

120

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូនៅតែចឹញ្ចឹមចិត្តត្រៀមធ្វើផែនការសកម្មភាព ចំនួន ២ ដែលខកខានដោយវិបត្តិកូវីដ១៩ រាតត្បាត។ គម្រោងធំៗចំនួន ២ដែលគ្រោងនឹងរៀបចំធ្វើនោះមានធ្វើមហាសន្និបាតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិក្នុងនោះមានជ្រើសប្រធានសហព័ន្ធនិងថ្នាក់ដឹកនាំអណត្តិថ្មីទី៧ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។ ទី២គម្រោងរៀបចំប្រកួតថ្នាក់បង្ហាញពីសក្តានុពលហាប់គីដូក្នុងតំណាក់កាលចុងក្រោយនៃការវិវឌ្ឍក្នុងលក្ខណៈបច្ចេកទេសបើកឲ្យមានការប្រកួតទូទាំងអន្តរជាតិរបស់កីឡាហាប់គីដូពិភពលោក។នេះតាមការបញ្ចាក់ពីលោកគង់ចាន់ធីណាអគ្គលេខាធិការសហព័ន្ធចាស់វស្សាជាងគេ។

លោកគង់ចាន់ធីអគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថាដោយសារតែជំងឺកូវីដ១៩ផ្ទុះខ្លាំងជាថ្មីរយៈពេលប៉ុន្មានខែចុងក្រោយនេះបានធ្វើឲ្យសហព័ន្ធផ្អាកនូវសកម្មភាពការងារជាច្រើនក្នុងនោះសុម្បីតែការហ្វឹកហាត់ក៍បានផ្អាកដែរ។បើនិយាយពីសុពលភាពអាណត្តទី៦ របស់សហព័ន្ធអស់តាំងពីឆ្នាំ២០២០ប៉ុន្តែបញ្ហាកូវីដ១៩ត្រូវបានខកខាននិងលើកពេលជាបន្តបន្ទាប់មិនអាចរៀបចំបាន។ លោក អង់ចាន់ធីណា បន្ថែមថា ប្រសិនបើស្ងប់កូវីដ១៩ព្រមទាំងមានការអនុញ្ញាតពីក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលឲ្យចាប់ផ្ដើមសកម្មភាពកីឡាឡើងវិញនោះសហព័ន្ធគ្រោងនឹងធ្វើសកម្មភាពទី១ មហាសន្និបាតជ្រើសរើសប្រធានអនុប្រធានអគ្គលេខាធិការនិងតែងតាំងទីប្រឹក្សាមួយចំនួនដើម្បីជួយទ្រទ្រង់ថវិកាសហព័ន្ធ។ទី២បើកសិក្ខាសាលាស្ដីពីការបង្ហាញក្បាច់ស្នៀតពី Master មកពីក្រៅប្រទេស រួមនិងការជួបសំណេះសំណាលជាមួយក្រុមគ្រួសារហាប់គីដូ ផងដែរពីព្រោះតាមរយៈក្បាច់គុនហាប់គីដូដើមឡើយគ្មានការប្រកួតទេប៉ុន្តែមកដល់បច្ចុប្បន្នសហព័ន្ធពិភពលោកបានសម្របសម្រួលឲ្យប្រកួតបានដោយកាត់បន្ថយការក្លេនាំឲ្យមានគ្រោះថ្នាក់។

លោកអគ្គលេខាបានរំលឹកដែរថាបច្ចុប្បន្នសហព័ន្ធមានលោកឧត្តមសេនីយឯកម៉ក់សំអុលជាប្រធានស្របពេល ដែលវត្តមានរបស់អតីតប្រធានមានលោក សាន គឹមសាន លោក សេង ប៊ុនសុង មកពីសហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនចូលរួមនិងព្រឹទ្ធាចាររ្យខ្សែក្រវាត់ខ្មៅ ៧ទៅ ១០ដាន់ ជាច្រើនទៀតកំពុងត្រៀមខ្លួនជួយសហព័ន្ធ។

តាមរយៈការប្រឹងប្រែងតស៊ូនិងគ្រប់គ្រងផ្ទាល់របស់លោកគង់ចាន់ធីណាសហព័ន្ធហាប់គីដូបានកែប្រែមុខមាត់ពីហាត់លើទីសាធារណៈជាង ១០ឆ្នាំបានក្លាយទៅជាមានទីតាំងហ្វឹកហាត់សមរម្យតាមនិយាមស្តង់ដាអន្តរជាតិនិងទទួលបានសិស្សគុនមានតាំងពីសិស្សសាលារហូតដល់ស្ថាប័នសមត្ថកិច្ចស្ថាប័នកងអង្គរក្សរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។វិជ្ជាគុនក្បាច់និងកីឡាហាប់គីដូត្រូវបានពេញនិយមនិងមានលក្ខណៈពិសេសសម្រាប់កងកម្លាំងសមត្ថកិច្ចក្នុងប្រតិបត្តិការ។

លោកសានគឹមស៊ានអតីតៈប្រធានសហព័ន្ធហាប់គីដូមានប្រសាសន៍ថា៖យើងខ្ញុំចាស់ៗហើយកំពុងរង់ចាំមើលសហព័ន្ធរៀបចំឲ្យល្អនិងប្រមូលចាស់ៗជាព្រឹទ្ធាចារ្យជួយគាំទ្រឲ្យមានការរីកចម្រើនបន្ត។តាមការេឲ្យដឹលពីលោកសានគឹមស៊ានបញ្ជាក់ថា៖ជើងចាស់ហាប់គីដូមាននៅសល់មិនច្រើនទេគឺខ្ញុំ(សានគឹមស៊ាន)ខ្សែក្រវាត់១០ដាន់តែម្នាក់ឯងនិងមានបន្តបន្ទាប់ដូចជាលោកហុកឈាងគីម, លោក គង់ សំរេច, លោក សេង ប៊ុនសុង ជាដើមដែលមានខ្សែក្រវាត់ខ្មៅ ៩ដាន់។

លោកគង់ចាន់ធីណាបន្ថែមឲ្យដឹងថាប្រសិនបើជម្ងឺកូវីដ១៩ថមថយហើយក្រសួងសុខាភិបាលឬថ្នាក់ដឹកនាំអនុញាតិគឺសហព័ន្ធនឹងចាប់ផ្តើមធ្វើសកម្មភាពភ្លាមពីព្រោបានត្រៀម ចាំមកយូរហើយ។ការផ្អាកសកម្មភាពកីឡានិងការជួបជុំហ្វឹកហាត់ផ្សេងៗទាំងអស់នេះគឺមកពីការរីករាលដាលជំងឺកូវីដ១៩ពោលគឺមិនចោទលើបញ្ហាថវិកាឬធនធាននោះទេ៕

Loading...