កីឡាគុន​ដាវ​ប្រឈម​ទៅ​នឹង​នឹង​បញ្ហា​ច្រើន​ប្រ​សិន​បើ​កូវីដ​១៩​មិន​ទាន់​បញ្ចប់​បាន​

85

គ្រូ​បង្វឹក​សហព័ន្ធ​កីឡា​គុន​ដាវ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​កូវិដ​១៩​ឬ​ព្រឹត្តិការណ៍​កូវីដ​២០​កុម្ភៈ​នៅ​អូស​បន្លាយ​រយៈ​ពេល​វែង​មិន​ទាន់​បញ្ចប់​បាន​ខណៈ​ដែល​គម្រោង​ចំនួន​ធំៗ​របស់​សហព័ន្ធ​ទំនង​មិន​អាច​ដំណើរ​ការ​បាន​ឬ​ស្ថិត​នៅ​ក្នុង​ការ​រង់​ចាំ​។​​គម្រោង​ប្រចាំ​ឆ្នាំ​២០២១​នេះ​មាន​ព្រឹត្តិការណ៍​រៀប​ចំ​ការ​ប្រ​កួត​គុន​ដាវ​វេស្ទើន​ខាប់​លើក​ទី​៣​ឆ្នាំ២០២១​​,,រៀប​ចំ​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ​២០២១​,ព្រឹត្តិការណ៍​វគ្គ​បណ្តុះ​បណ្តាល​អត្តពលិក​និង​បញ្ជូន​អត្តពលិក​ទៅ ​ហាត់​ក្រៅ​ប្រទេស​ព្រម​ទាំង​​ព្រឹត្តិការណ៍​ទៅ​ចូល​រូម​ប្រ​កួត​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀត​ណាម​នា​ចុង​ឆ្នាំ​២០២១​ខាង​មុខ​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​។​

លោក​សុខ​អាង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡាគុន​ដាវ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​៖​ កីឡាគុន​ដាវ​លំបាក​នឹង​វាយ​តម្លៃ​ពី​សមត្ថភាព​ក្នុង​ការ​ចេញ​ទៅ​ប្រ​កួត​នៅ​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រ​ទេស​វៀត​ណាម​ឆ្នាំ​២០២១​នេះ​ណាស់​ពី​ព្រោះ​វា​ជាប់​ទាក់​ទង​ទៅ​នឹង​បញ្ហា​ចំនួន​៣​ទៅ​៤​បញ្ហា​ទៀត​ដោយ​បញ្ហា​កូវីដ​១៩​មិន​ទាន់​ថម​ថយ​ហេតុ​នេះ​សហព័ន្ធ​គុន​ដាវ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ​ដូច​គម្រោង​​។​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​មាន​​ព្រឹត្តិការណ៍​ប្រ​កួត​គុន​ដាវ​វេស្ទើន​ខាប់​លើក​ទី​៣​ឆ្នាំ២០២១​​,,​ ព្រឹត្តិការណ៍​បណ្តុះ​បណ្តាល​អត្តពលិក​ក្នុង​និង​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​ព្រម​ទាំង​រៀប​ចំ​ជើង​ឯក​ថ្នាក់​ជាតិ​នោះ​មិន​ដឹង​ថា​​អនុវត្ត​បាន​ប៉ុន្មានភាគ​រយ​?​។​ លោក​សុខ​អាង​បន្ថែម​ថា​៖​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​នៅ​វៀត​ណាម​ឆ្នាំ​នេះ​ម្ចាស់​ផ្ទះ​គេ​ដាក់​ឲ្យ​ប្រ​កួត​ប្រជែង​ចំនួន​១២​វិញ្ញាសា​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​សហព័ន្ធ​គុន​ដាវ​មិន​ទាន់​ទទួល​បាន​ឬ​ការ​អនុញាត​ពី​ក្រ​សួង​អប់​រំ​យវជន​និង​កីឡា​ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​កីឡា​​ថា​៖​បាន​អនុញាត​ឱ្យ​ចេញ​ទៅ​ប្រ​កួត​ប៉ុន្មាន​វិញ្ញាសា​នៅ​ឡើយ​ទេ​ហើយ​ជ្រើស​រើស​យក​វិញ្ញា​សា​ណា​ខ្លះ​នៅ​ឡើយ​។​ទោះ​ជា​យ៉ាង​ណា​គុន​ដាវ​កម្ពុជា​មាន​លទ្ធភាព​អាច​បញ្ជូន​អត្តពលិក​ជម្រើស​ជាតិ​ឬ​វិញ្ញាសា​ចំនួន​១០​ដើម្បី​ចូល​រួម​ប្រ​កួត​នៅ​វៀត​ណាម​។​ «​បញ្ហា​នេះ​វា​លំបាក​ឆ្លើយ​តប​ពី​ព្រោះ​បើ​ស្ថាន​ភាព​កូវិដ​១៩​នៅ​តែ​បង្ក្រាប​មិន​បាន​លទ្ធផល​ហាត់​ហ្វឹក​ហ្វឺន​ក្តី​រៀប​ចំ​ប្រ​កួត​ក្តី​ពិសេស​ការ​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹក​ហាត់​នៅ​សហរដ្ឋ​អាមេរិក​មិន​បាន​គឺ​ប្រឈម​ខ្លាំង​ណាស់​ដែល​មិន​អាច​ប៉ាន់​ស្មាន​បាន​ពី​លទ្ធផល​នោះ​ឡើយ​។​»​

លោក​សុខ​អាង​ដែល​ជា​អ្នក​ជំនាញ​ផ្នែក​គម្រោង​ប្រតិបត្តិ​កីឡា​ផង​នេះ​បាន​ផ្តល់​សម្ភាស​ន៍​ពន្យល់​ពី​បច្ចេកទេស​ថា​៖​លទ្ធផល​កីឡា​ដែល​ល្អ​វា​ចេញ​ពី​ការ​ហ្វឹក​ហាត់​តាម​បទដ្ឋាន​បច្ចេកទេស​ល្អ​,បង្កើត​ព្រឹត្តិការណ៍​ប្រ​កួត​ឲ្យ​បាន​ច្រើន​និង​បើក​វគ្គ​បណ្តុះ​បណ្តុះ​បណ្តាល​និង​មាន​ថវិកា​ទ្រ​ទ្រង់​សមរម្យ​ផង​។​លោក​លម្អិត​ថា​៖​បច្ចុប្បន្ន​គុន​ដាវ​មាន​ថវិកា​ពី​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ក្នុង​មួយ​ឆ្នាំ​ទៅ​លើ​៣​ចំណុច​មាន​បណ្តុះ​បណ្តាល​,រៀប​ចំ​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ​និង​ទំនាក់​ទំ​នង​រដ្ឋ​បាល​ចំនួន​៦០​លាន​រៀល​ប៉ុណ្ណោះ​។​ចំនួន​នេះ​វា​ស្តួច​ស្តើង​បំផុត​មិន​អាច​ដំណើរ​ការ​បាន​ល្អ​ទេ​បើ​គ្មាន​វិស័យ​ឯក​ជន​ជួយ​ឧបត្ថម្ភ​ពី​ព្រោះ​ប្រទេស​យើង​ក្រ​។​ បើ​និយាយ​ពី​លម្អិត​ចំណាយ​ឱ្យ​ចំ​គោល​ដៅ​មាន​ប្រ​សិទ្ធិភាព​ល្អ​​មាន​ហ្វឹក​ហាត់​បណ្តុះ​បណ្តាល​ក្រៅ​ប្រ​ទេស​,រៀប​ចំ​ប្រ​កួត​ឲ្យ​បាន​ច្រើន​តាម​ជា​ទម្រង់​​បែប​វិទ្យា​សាស្ត្រ​កីឡា​ទីតាំង​និង​សម្ភារៈ​ទំនើប​នោះ​កីឡា​គុន​ដាវ​​ដាវ​កម្ពុជា​ត្រូវ​ការ​ជា​មធ្យម​ក៍​ប្រាក់​ចំនួន​២០០​លាន​រៀល​ដែល​ក្នុង​មួយ​ឆ្នាំ​។​

គួរ​រម្លឹក​បញ្ចាក់​ថា​សហព័ន្ធ​កីឡាគុន​ដាវ​កម្ពុជា​ឆ្នា​២០២១​នេះ​មាន​អត្តពលិក​ជម្រើស​ជាតិ​ចំនួន​១០​នាក់​គ្រូ​បង្វឹក​ចំនួន​៤​នាក់​ប៉ុន្តែ​សហព័ណ្ធ​នៅ​បាន​បន្ថែម​អត្តពលិក​បំរ៉ុង​ត្រៀម​បាន​ចំនួន​ដល់​ទៅ​៦​នាក់​បន្ថែម​ទៀត​។​ជា​មួយ​គ្នា​នេះ​តាម​ចក្ខុ​វិស័យ​របស់​សហព័ន្ធ​កីឡា​នេះ​លំបាក​ស្វែង​រក​ធន​ធាន​និង​ជ្រើស​រើស​អត្តពលិក​ដោយ​សារ​កត្តា​ប្រឈម​មិន​ទាន់​រក​បាន​នូវ​គម្រោង​ចំណាយ​ទៅ​លើ​ការ​ស្វែង​រក​អត្ត​ពលិក​វ័យ​ក្មេង​មាន​ទេព្យ​កោសល្យ​ពិសេស​មាន​កម្ពស់​ចាប់​ពី​១​,៧៥​ម៉ែត្រ​ឡើង​ទៅ​ទើប​ហាត់​ទៅ​ល្អ​តាម​ការ​ចង់​បាន​៕​

Loading...