កីឡាករ​ប្រដាល់​ក្នុង​ក្លិប​មកុដរាជ​សីហ៍​ខក​ខាន​ប្រ​កួត​១០​សប្តាហ៍​ស្នើ​សុំ​អាហារ​ពី​សុប្បរាស​ជន​

175

អ្នក​ប្រដាល់​ក្នុង​ក្លិប​មកុដ​រាជ​សីហ៍​ដែល​ជាប់​កាំង​ក្នុង​តំបន់​ក្រហម​ចូល​តាម​ផ្លូវ​មុខ​មន្ទីរ​ពេទ្យ​ចូល​ទៅ​ម្តុំ​សង្កាត់​បឹង​ទំពុង​ទី​១​ ខ័ណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​បាន​ធូរ​ស្រាល​ក្លាយ​មក​ជា​តំបន់​លឿង​ទុំ​ហើយ​ប៉ុន្តែ​កីឡាករ​ជាប់​ស្នាក់​នៅ​ក្នុង​ក្លិប​ផ្ទាល់​ខក​ខាន​ប្រ​កួត​ជិត​១០​សប្តាហ៍​បាន​អះ​អាង​ជូន​ដំណឹង​ថា​អស់​អង្ករ​និង​អាហារ​ហូប​ហើយ​មិន​ស្នើ​សុំ​សុប្បរស​ជន​ជួយ​អង្គរ​និង​គ្រឿង​ហូប​ចុក​ផង​។​ជា​មួយ​គ្នា​នេះ​ប្រធាន​ក្លិប​ជា​គ្រូ​បង្វឹក​ផង​នោះ​ក៍​បាន​ទម្លាយ​ការ​លំបាក​នេះ​ដោយ​ត្រង់​ថា​ក្នុង​រយៈ​ពេល​ជាប់​កាំង​និង​បាន​ធូរ​ស្បើយ​បាន​ខ្លះ​មែន​ប៉ុន្តែ​ខក​ខាន​ប្រ​កួត​យូរ​ខ្ទង់​ជាង​១ខែ​កន្លះ​នេះ​គ្មាន​ការ​ប្រ​កួត​សោះ​នោះ​គឺ​ដាច់​ស្បៀង​ ​មែន​ពុំ​ទាន់​មាន​ខាង​ណា​ឧបត្ថម្ភ​ម្តង​សោះ​។​

ក្លិប​ប្រដាល់​ដែល​មាន​កីឡាករ​លំដាប់​ល្អ​ខ្លាំង​មួយ​នេះ​កាល​ដែល​មិន​ទាន់​ជួប​បញ្ហា​បិទ​ខ្ទប់​ដោយ​កូវីដ​១៩ ​ផ្ទុះ​ខ្លាំង​បែប​នេះ​កីឡាករ​បាន​ប្រ​កួត​ទទួល​បាន​តម្លៃ​ខ្លួន​ប្រ​កួត​មក​ទ្រ​ទ្រង់​ក្លិប​ហូប​ចុក​បាន​សមរម្យ​​ដោយ​មិន​ដែល​ចេះ​ត្អូញ​ត្អែរ​ពី​ភាព​ក្រី​ក្រ​លំបាក​ជីវភាព​ឲ្យ​មហា​ជន​ដឹង​នោះ​ឡើយ​ប៉ុន្តែ​ពេល​នេះ​អស់​មែន​បាន​ប្រកាស​ស្នើ​សុំ​ដល់​មហា​ជន ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន​មេត្តា​មក​ពិនិត្យ​មើល​ និង​​ជួយ​ផង​។​

ប្រធាន​ក្លិប​មកុដ​រាជ​សីហ៍​ លោក ​គង់​ ចាន់​ធីណា​ ជា​មន្ត្រី​នគរបាល​ជាតិ​ដែល​ជំនាញ​ក្បាច់​គុន​ជម្រុះ​និយាយ​ថា​៖​ ក្លិប​ប្រដាល់​នេះ​គឺ​ធ្វើ​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន​តែ​ម្តង​ដោយ​គ្មាន​លុយ​ជួល​កន្លែង​ដូចមុនៗ​ទេ​ហើយ​សកម្មភាព​ទ្រ​ទ្រង់​ក្លិប​នេះ​បាន​ដោយ​សារ​តែ​មាន​ការ​ប្រ​កួត​គឺ​កីឡាករ​ឡើង​ប្រ​កួត​ទើប​បាន​លុយ​ប៉ុន្តែ​ដោយ​បញ្ហា​កូ​វីដ១៩​ខក​ខាន​ជាប់​កាំង​ផង​និង​មាន​កីឡាករ​នៅ​សល់​ពាក់​កណ្តាល​ចំនួន​៥​នាក់​ជាប់​គឺ​ដេក​ស៊ី​នៅ​ទី​នេះ​តែ​ម្តង​។​ លោក​គង់​ចាន់​ធីណា​បន្ត​ថា​៖​ ​​ខ្ញុំ​មិន​ចង់​ប្រាប់​គេ​ឲ្យ​ដឹង​ពី​ការ​ខ្វះ​ខាត​ទេ ​ប៉ុន្តែ​រយៈ​ពេល​ ១០​សប្តាហ៍​ដែល​កីឡាករ​នៅ​៥​នាក់​និង​កូនៗ​ព្រម​ទាំង​គ្រួសារ​ទាំង​​អស់​គ្នា​សរុប​​១០​នាក់​ចំណាយ​ហូប​ប្រចាំ​ថ្ងៃ​គឺ​អស់​ស្បៀង​ហើយ​ពេល​នេះ​។​ក្នុង​រយៈ​ពេល​គ្មាន​ការ​ប្រ​កួត​និង​បិទ​ខ្ទប់​នេះ​ការ​ដោះ​ស្រាយ​ហូប​ចុក​គឺ​ប្រាក់​ខែ​របស់​ខ្ញុំ​ទាំង​ស្រុង​ជា​មួយ​គ្រួសារ​តែ​ម្តង​ដោយ​មិន​ទាន់​មាន​អាជ្ញា​ធរ​ឬ​សុប្បរស​ជន​ណា​ដឹង​ជួយ​នៅ​ឡើយ​ទេ​។​ហេតុ​នេះ​សូម​ជូន​ដំណឹង​ដល់​សុប្បរស​ជន​ផង​ដាច់​មែន​ទែន​ហើយ​។​

នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ដែល​ទើប​តែ​ធូរ​ស្រាល​ខ្លះ​ដោយ​ប្រែ​ពណ៌ពី​ក្រហម​មក​លឿង​ទុំ​នេះ​ក្លិប​មកុដ​រាជ​សីហ៍​ជាប់​មាន​កីឡាករ​ជាប់​កាំង​ក្នុង​ក្លិប​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​តែ​ម្តង​មាន​ចំនួន​ ៥នាក់ ​ដេក​ហូច​ចុក​ស្នាក់​នៅ​មាន​កីឡាករ​ មុត ​​ខ្លឹម​ខ្មៅ​, តក់​ សោភ័ណ្ឌ​, ធា​នុរាជ​, សារឿន​ចាន់​, លី​ តឿន ​និង​ រឿង​ ឌីណា ​ដែល​គ្មាន​បាន​ចេញ​​ប្រកួត​អ្វី​សោះ​។​

កីឡាករ ​មុត ​​ខ្លឹម​ខ្មៅ បាន​ប្រាប់​តាម​ទូរស័ព្ទ​មក​ថា​៖ ​ខ្ញុំ​មាន​ផ្ទះ​ និង​ប្រពន្ធ​កូន​​នៅ​ឯ​ខេត្ត​កំពុង​ឆ្នាំង ​ប៉ុន្តែ​ដោយ​ការ​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​មក​ខ្ញុំ​នៅ​ក្នុង​ក្លិប​នេះ​រហូត​។​ ខ្ញុំ​ និង​កីឡាករ​ទាំង​ ៥​នាក់​បាន​ទទួល​ការ​ហូប​ចុក​លក្ខណៈ​សន្សំ​សំចៃ​ដែរ​ពី​ព្រោះ​អត់​ចំណូល​ទែ​គឺ​បាន​មក​ពី​លោក​គ្រូ​គាត់​អនុញាត​ឲ្យ​ហូប​ជា​មួយ​គ្រួសារ​គាត់​ហើយ​ពួក​ខ្ញុំ​មិន​ហ៊ាន​ហា​មាត់​សុំ​គេ​ទៀត​ទេ​។​ មុត ​ខ្លឹម​ខ្មៅ ​បន្ថែម​ថា​៖ ​ពី​មុន​ខ្ញុំ​ខ្វះ​ខាត​និង​មាន​សុប្បរស​ជន​ជួយ​បានធ្វើ​ផ្ទះ​សម្បែង​ឲ្យ​កូន​ប្រពន្ធ​នៅ​ឯ​ស្រុក​ដល់​បច្ចុប្បន្ន​ខក​ខាន​ប្រ​កួត​ដោយ​បញ្ហា​កូវីដ​១៩​មិន​ហ៊ាន​សុំ​គេ​ទៀត​ទេ​។​ពេល​នេះ​គឺ​ដាច់​មែន​ទែន​ហើយ​​ហូប​ស្នាក់​នៅ​ជា​មួយ​គ្រួសារ​លោក​គ្រូ​។​ខ្ញុំ​អាច​ចេញ​ទៅ​ផ្ទះ​បាន​ប៉ុន្តែ​​នៅ​សល់​ជាង​១​សប្តាហ៍​ទៀត​ទើប​បាន​ប្រ​កួត​គឺ​ត្រូវ​ហ្វឹក​ហាត់​ប៉ុន្តែ​បញ្ហា​ដាច់​ស្បឪង​តែ​ម្តង​​។​

កីឡាករ​ លី​ តឿន​ និយាយ​ថា ​គ្មាន​ការ​ងារ​ណា​ធ្វើ​បាន​លុយ​ទេ​នៅ​ហូប​ជា​មួយ​ផ្ទះ​លោក​គ្រូ​មួយ​រយៈ​នេះ​លំបាក​គាត់​ហើយ​។ ​ខ្ញុំ​មាន​ប្រពន្ធ​ និង​កូន​១​ ដែរ​ គឺ​កំពុង​ខ្វះ​ខាត់​ណាស់​គឺ​មិន​ទាន់​ឃើញ​អាជ្ញា​ធរ​ឬ​ខាង​ណា​ជួយ​ជា​គ្រឿង​ហូប​ចុក​នៅ​ឡើយ​។​

គួរ​រម្លឹក​បញ្ជាក់​ថា​ក្លិប​ប្រ​ដាល់​និមួយ​ៗ​ទោះ​ជា​នៅ​ក្រោម​ក្រប​ខ័ណ្ឌ​ ឬ​ដាក់​ឈ្មោះ​ស្ថាប័ន​ណា​ក៍​ដោយ​ផ្នែក​ប្រាក់​ចំណូល​មិន​ទទួល​បាន​ពី​ថវិកា​ក្រ​សួង​ឬ​រាជ​រដ្ឋាភិបាល​ទេ​គឺ​ជា​ក្លិប​កីឡា​ដែល​មាន​លក្ខណៈ​ជា​សមាគម​ក្រៅ​រាជ​រដ្ឋាភិបាល​ស្រប​ពេល​ដែល​ប្រភព​ចំណូល​បាន​មក​ពី​កីឡាករ​ក្នុង​ក្លិប​ប្រ​កួត​កាត់​បាន​ពី​ ៥​ ទៅ​១ ០​ភាគ​រយ​ នៃ​តម្លៃ​ខ្លួន​កីឡាករ​ប្រ​កួត​ចូល​ដើម្បី​ទ្រទ្រង់​ក្លិប​។​ ក្រៅ​ពី​នេះ​បាន​ចំណូល​ពី​ម្ចាស់​កម្ម​វិធី​ប្រ​កួត​ជូន​ក្លិប​ចំនួន ​១៥​ដុល្លារ​ទៅ​ ៣០​ដុល្លារ​ ក្នុង​កីឡាករ​ម្នាក់​ដែល​ឡើង​ប្រ​កួត​ចំនួន​ ១​លើក​។​ ប៉ុន្តែ​​ក្លិប​ដែល​អាច​ដំណើរ​ការ​ទៅ​បាន​គឺ​ភាគ​ច្រើន​ការ​ស្ម័គ្រ​ចិត្ត​ និង​ស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ពី​សុប្បរស​ជន​ឬស្វែង​រក​វិស័យ​ឯកជន​ប៉ុណ្ណោះ​៕​​​​

Loading...