កីឡាការិនី​ឈ្នះ​​មេដាយមាស​ពីស៊ីហ្គេមដាក់គោលដៅ​ដណ្ដើមមេដាយ​​​ឆ្នាំ​ក្រោយ​ទៀត​​

986

ភ្នំពេញៈ ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កីឡាការិនីតេក្វាន់ដូ WT ស៊ន សៀវម៉ី ដាក់​គោលដៅធ្វើយ៉ាងណាចង់ដណ្តើមមេដាយមាសជូនជាតិឲ្យបានជំនាន់ ដោយបច្ចុប្បន្ន សៀងម៉ី គឺជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម៣ជំនាន់ហើយៗនៅស៊ីហ្គេម២ទៀត គឺស៊ីហ្គេមឆ្នាំ ២០២១ នៅវៀតណាមនិងស៊ីហ្គេមលើកទី ៣២ នៅ​ព្រះរាជា​ណាចក្រកម្ពុជា ក៏នាងនៅតែមានឆន្ទៈចង់ដណ្តើមដូចគ្នា។

នេះជាការលើកឡើងរបស់កីឡាការិនី ស៊ន សៀវម៉ី នៅក្នុងឱកាសទទួលប្រាក់រង្វាន់ពីណាហ្គាវើលដ៏ នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ស្របពេលដែលម្ចាស់មេដាយមាសលើ៣ប្រភេទកីឡាផ្សេងទៀត ក៏បានបង្ហាញនូវចំណាប់អារម្មណ៍​ពិសេសៗរបស់ខ្លួន ក្នុងពេលដំណាលគ្នានោះដែរ។

ម្ចាស់មេដាយមាសស៊ីហ្គេម៣ជំនាន់រូបនេះបានបង្ហាញអារម្មណ៍រីករាយ ពេលប្រកួតដណ្តើម មេដាយមាស នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីនថា «ពេលនោះនាងខ្ញុំសប្បាយចិត្តខ្លាំង ពេល​បានវ៉ៃជាមួយកីឡាការិនីម្ចាស់ផ្ទះ ហើយ​​នាងខ្ញុំចាត់ទុកថា ការហ៊ោកញ្ជៀងគាំទ្ររបស់ អ្នកគាំទ្រហ្វីលីពីន ប្រៀប​ដូចជាការគាំទ្រដល់នាងខ្ញុំដែរ ព្រោះ​ខ្ញុំប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះ ដូចជាផ្ទះខ្ញុំអញ្ចឹងដែរ ពួកគាត់ហ៊ោឲ្យកម្ពុជាដូចគ្នា»។

សៀវម៉ី សម្រាប់ទៅថ្ងៃមុខទៀត ខ្ញុំមានគោលដៅថា ខ្ញុំចង់យកមេដាយមាសស៊ីហ្គេម ឲ្យបាន៥ជំនាន់ រហូតដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ខ្ញុំសន្យថា ធ្វើយ៉ាងណានឹងបន្តខិតខំឲ្យអស់ពីសមត្ថភាព។

ចំពោះចំណាប់អារម្មណ៍របស់ម្ចាស់មេដាយមាសស៊ីហ្គេម លើ៣ប្រភេទកីឡាផ្សេងទៀត ក៏បានបង្ហាញនូវជាបន្តបន្ទាប់ដូចគ្នាដែររួមមាន៖ កីឡាករ យ៉ង់ ម៉េងលី និយាយថា «ខ្ញុំសប្បាយរីករាយ និងមានមោទនភាព ដែលបានបង្ហាញទង់ជាតិលើឆាកអន្តរជាតិ ដោយការហ្វឹកហាត់របស់ខ្ញុំទទួលបានជោគជ័យ។ ភាពខុសគ្នារវាងគុនល្បុក្កតោ និងគុនប្រពៃណីហ្វីលីពីន Arnis មិនសូវខុសគ្នាឆ្ងាយទេ ហើយការឈានដល់មេដាយមាស ដោយសារតែយើងមានមូលដ្ឋានគ្រឹះក្នុងក្បាច់គុនប្រពៃណីខ្មែរយើង ហើយយើងមានភាពងាយស្រួល ក្នុងការចាប់យកបច្ចេកទេសពី Arnis»។

ម្ចាស់មេដាយមាសវិញ្ញាសា៣នាក់ទល់៣នាក់ មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា,ឃួន យ៉ារី និងដួង ឌីណា (ប្រកួត៣នាក់ និងបម្រុងម្នាក់)អះអាងថា «ក្រុមយើងខ្ញុំបានហ្វឹកហាត់ត្រៀម៣៣ម៉ោង ក្នុង១សប្តាហ៍ ហើយកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ពូកែវាយ, អ៊ុន ស្រីយ៉ា អាចទាំងវាយ និងចូល រីឯកីឡាការិនី ឃួន យ៉ារី និងដួង ឌីណា ពូកែខាងចូល»។

បច្ចប្បន្នប្រភេទកីឡាប៉េតង់នេះមិនទាន់ចូលជាប្រភេទកីឡាអូឡាំពិកទេ ប៉ុន្តែនៅឆ្នាំ២០២៤ ដែល​ប្រទេសបារាំង​ទទួលធ្វើម្ចាស់​ផ្ទះអូឡាំពិកហ្គេមនឹងដាក់ប៉េតង់ចូលជាប្រភេទកីឡាអូឡាំពិក ដែលនេះ​គឺជាការអះអាង​របស់គ្រូបង្គោល​ប៉េតង់ក្រុម​ជម្រើសជាតិប៉េតត់កម្ពុជាផ្នែកនារី លោក សុខ ម៉ុង។

ឆ្លើយនឹងសំនួរដែលសួរថាតើការប្រកួតស៊ីហ្គេម និងកីឡាអាស៊ី មានភាពខុសប្លែងពីគ្នាយ៉ាងណាដែរ ម្ចាស់មេដាយមាសស៊ីហ្គេម ២០១៩ និងម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី កីឡាការិនីកីឡាជឺជីតស៊ូ ខាន់ ចេសា បញ្ជាក់ថា ការប្រកួតស៊ីហ្គេមមានភាពងាយស្រួលជាង ដោយសារព្រឹត្តិការណ៍នេះមានការចូលរួមត្រឹម១១ប្រទេស ក្នុងតំបន់ រីឯកីឡាអាស៊ីមានរហូតដល់៤៥ប្រទេស ប៉ុន្តែទោះយ៉ាងណា ខាន់ ចេសា ធ្វើសម្រេចបានមេដាយមាសដូចគ្នា។ «នាងខ្ញុំនឹងបន្តការប្រកួតឲ្យព្រះរាជាណាចក្រកម្ពុជា ទៅថ្ងៃអនាគតទៀត»៕

Loading...