ក្រសួង​និង​សហព័ន្ធកំពុង​រៀបចំការប្រកួត​ពានរង្វាន់បាល់ទះដំបូង​សម្រាប់ឆ្នាំ២០២០

ភ្នំពេញៈ ក្រសួអ​អប់រំ យុវជន និង​កីឡា និង​​សហព័ន្ធកីឡា​បាល់​ទះ​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​ដំបូង​សម្រាប់​ឆ្នាំ​២០២០ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈដល់ថ្ងៃទី១១ ខែមិនា នៅវិមានពហុកីឡដ្ឋានជាតិនិងទីលានបាល់ទះ​វិសាខា រាជធានីភ្នំពេញ។ ក្នុង​កិច្ច​ប្រជុំ​កាលពីសប្ដាហ៍មុន​ក្រោម​អធីបតីភាព​ ឯកឧត្ដម​ ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ ដែល​ព្រឹត្តិការណ៍នេះ ត្រូវគេប្រសិទ្ធិនាមថា «ពានរង្វាន់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ​ឆ្នាំ២០២០»។ លោក...

គ្រូ​ និង​ប្រធាន​ក្រុម​បាល់ទះ​​វិសាខា​ទៅរៀន​យុទ្ធសាស្រ្ដកីឡាបាល់​ទះ​​នៅ​ថៃ

​ភ្នំពេញៈ គ្រូ​បង្វឹក​បាល់ទះ​វិសាខា​លោក សាន សុក្រិត និង​ ប្រធាន​ក្រុម​ សួន ចាន់ណារ៉ូ ​​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​កាល​ពី​ព្រឹកមិញ​​ថ្ងៃ​ទី​២១ ខែ​មីនានេះ ដើម្បី​សង្កេត​របៀប​នៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​​លីគ​បាល់ទះ​ និង​ការ​ប្រកួត​រស់​ថៃ​។ ​គ្រូ​បង្វឹក​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​​​ស្នាក់​នៅ​ទី​នោះ​ចំនួន ៤​ថ្ងៃ ពោល​គឺ​មក​វិញ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៩។ លោក​បន្តថា៖«​ទៅ​នេះ​មើល​ការ​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់ទះ​ Soccer League នៅ​ថៃនេះ គឺដើម្បី​មើល​ពី​ការ​ប្រកួត​របស់​គេ​​ និង​រៀប​រៀប​ចំ​របស់គេ ដើម្បីយក​មក​រៀប​ចំ​អភិវឌ្ឍន៍​​ក្រុម​បាល់ទះ​វិសាខា​​ឲ្យ​មាន​កម្រិត​ខ្ពស់»។ ​ការ​ចេញ​ដំណើរ​ទៅ​ថៃ​នេះ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​​ដឹក​នាំ​ក្លឹប​ឯក​ឧត្ដម...

ក្លឹបបាល់ទះក្រសួងមហាផ្ទៃកំពុងជ្រើរើសស្មាត់ម្នាក់បើជាប់អាចទទួលបានក្រខ័ណ្ឌប៉ូលិសស្វ័យប្រវត្ដិ

ភ្នំពេញៈ ក្លឹប បាល់ទះ ក្រសួងមហាផ្ទៃ កំពុង ត្រូវការ ជ្រើសរើស យុវជន បន្ថែម ជាច្រើន នាក់ ដែល កំណត់ លក្ខ ខ័ ណ្ឌ កម្ពស់ ចាប់ពី ១,៨៥ ម៉ែត្រ ឡើង អាយុ ក្រោម ១៨...

គ្មានដៃគូប្រកួតក្នុងស្រុក​ក្រុម​បាល់ទះវិសាខារៀប​គម្រោង​ចេញទៅ​ប្រកួតនៅថៃ

​ភ្នំពេញៈ ក្លឹប​បាល់ទះ​វិសាខា ​គ្រោង​ទៅ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្លឹប​អាជីព​​មួយ​ចំនួន​នៅ​ថៃ​ រយៈ​ពេល​​​​​​២​​​សប្ដាហ៍​​នា​កំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩​ ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ ពី​ព្រោះ​​នៅ​កម្ពុជា​មិន​មាន​ការ​ប្រកួត​។ ​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​ទៅ​ប្រកួត​នេះ​ដើម្បី​ឲ្យ​កីឡាករ​របស់​​ខ្លួន​ទទួល​បាន​បទ​ពិសោធ ពិសេស​បាន​សាក​ល្បង​សមត្ថភាព​ជា​មួយ​​ក្រុម​ខ្លាំង​ៗ​នៅ​ថៃ។ ​លោក​មើល​ឃើញ​ថា នៅ​កម្ពុជា​គ្មាន​ការ​ប្រកួត​ដូច្នេះ នាំ​ឲ្យ​កីឡាករ​មិន​មាន​អ្វី​ថ្មី​ ពិសេស​មិន​​​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ ​​ដើម​ឡើយ​ក្លឹប​បាល់ទះ​វិសាខា​គ្រោង​ទៅ​ប្រកួត​នៅ​ខែ​កុម្ភៈ តែ​ដោយសារ​លីគ​បាល់ទះ​អាជីព​នៅ​ថៃ​មិន​ទាន់​ចប់ ​ទើប​ពន្យារពេល​​រង់ចាំ​ដល់​ខែ​ឧសភា​ ដែល​ជា​ពេល​មួយ​សមស្រប​ ព្រម​ទាំង​លីគ​​អាជីព​នៅ​ថៃ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។ ​​ក្លឹប​បាល់ទះ​វិសាខា​ជា​ក្លឹប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា​ ដែល​មាន​ការ​ហ្វឹកហាត់​តឹងរ៉ឹង​ល្អ ​កីឡាករ​ហ្វឹកហាត់​យក​ចិត្ត​ទុក​ដាក់ ពិសេស​ក្លឹប​នេះ​មាន​ថ្នាល​យុវជន និង​មាន​ការ​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក (ថៃ)​ ជា​ញឹកញាប់​៕ ​​

ក្លឹបបាល់ទះវិសាខាកំពុង​ជ្រើ​សរើស​កីឡាករ​វ័យក្មេង​​​ចូលក្រុម​បន្ថែម

ភ្នំពេញៈ ក្លឹប​កីឡា​បាល់ទះ​វិសាខា​បាន​ ​ជូន​ដំណឹង​ដល់​យុវជន ​ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់​ទះ ថា ក្លឹប​កំពុង​ត្រូវ​ការ​ជ្រើស​រើស​យុវជន ដែល​មាន​អាយុក្រោម​ ១៣ ដើម្បី​ចូលរួម​ក្នុង​ក្រុមហាត់​​លេង​ផ្នែក ប៉ះសេប៉ាល់ (លើក​ប៉ាល់)។ ក្លឹប​​វិសាខា​បាន​ចេញ​សេច​ក្ដី​ប្រកាស​មួយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ទាក់​ទង​រឿង​ក្លឹប​ជ្រើស​រើស​កីឡាករ​​ថ្មី​ដែល​មាន​កម្ពស់​ចាប់​ពី​ ១,៧៥​ ម៉ែត្រ​ឡើង ដោយ​កំណត់​អាយុ​​​មិន​ឲ្យ​លើស​ ១៣ឆ្នាំឡើយ ។ ​លោក សាន​ ​សុក្រិត ​គ្រូ​បង្វឹកកីឡា​បាល់ទះ​ក្រុម​វិសាខា​បាន​​​ឲ្យ​ដឹង​ថា «លក្ខខណ្ឌជ្រើ​រើស​​នេះ ​គឺ​រើស​តែ​ ២​នាក់​ប៉ុណ្ណោះ ដោយ​កីឡាករ​ទាំង​ពីរ​នាក់​​នោះ​​យក​មក​បង្ហាត់​​ជា​អ្នក​​ប៉ះ​សេ​...

មក​មើល​ Rakitić ស៊ុត​ Spurs យ៉ាង​ម៉េច​ទើប​ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​នៅ UCL

ការ​ប្រកួត​ Champions League ត្រូវ​សម្រាក​១​រយៈ​ធំ​ក្រោយ​ចំណាយ​ពេល​ប្រកួត​​តាំង​ពី​ខែ​កញ្ញា​មក​ និង​ទើប​បញ្ចប់​នៅ​ខែ​ធ្នូ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។ ក្រោយ​រក​ឃើញ​ក្រុម​ទាំង​១៦​ដើម្បី​ឡើង​ទៅ​វគ្គ​១/៨​ ជា​បន្ត​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​របស់​ទ្វីប​អឺរ៉ុប​ក៏​បាន​ធ្វើ​ការ​បោះឆ្នោត​រើស​គ្រាប់​បាល់​ល្អ​បំផុត​សម្រាប់​វគ្គ​ចែក​ពូល​ដែរ​ ដោយ​ជា​លទ្ធផល​គឺ​បាន​ទៅ​លើ​ការ​ស៊ុត​ចូល​ Tottenham Hotspur របស់​ខ្សែ​បម្រើ​ Ivan Rakitić របស់​ Barcelona។ គួររម្លឹកថា​ Barcelona បាន​យកឈ្នះ Tottenham Hotspur ៤ទល់នឹង២ ក្នុងការប្រកួតក្រៅដីជើងទីមួយនៅ Champions League លើទឹកដី Wembley...

ក្លឹប​ប្រដាល់​កំពូល​នៅ​សិង្ហបុរី​ Evolve​ មក​ជួយ​ក្មេង​ក្រីក្រនៅកម្ពុជា​

សម្រាប់​មនុស្ស​ភាគ​ច្រើន​​ក្នុង​ឱកាស​​បុណ្យ​ណូអែល​នេះ​ជា​ជា​ពេល​សប្បាយ​ជួប​ជុំ​មិត្ត​ភក្តិ​ និង​គ្រួសារ​ អ្នក​ខ្លះ​ដើរ​កម្សាន្ត​ជិត​ឆ្ងាយ​ ហើយ​ក៏​អ្នក​ខ្លះ​ឆ្លៀត​យក​ឱកាស​​មក​ចែក​រំលែក​ក្តី​រីករាយ​ខ្លួន​ជា​មួយ​អ្នក​ដទៃ​ដែល​មិន​មាន​សំណាង​ដូច​ខ្លួន។ ជាក់​ស្តែង​ក្លឹប​ប្រដាល់​គុន​ចម្រុះ​ Evolve​ MMA​ នៅ​ប្រទេស​សិង្ហបុរី​ ជា​ដំបូល​ផ្តុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​របស់​ ONE​ Championship​ ក្នុង​នោះ​មាន​វីរនារី​ប្រចាំ​ប្រទេស​គឺ​នាង​ Angela Lee។ សមាជិក​ក្លឹប​ទាំង​មូល​បាន​តាំង​ចិត្ត​នឹង​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​សម្រាប់​ក្មេង​ៗ​កម្ពុជា​នៅ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​​ Caring for Cambodia (CFC)។ ក្លឹប​ Evolve​ បាន​នាំ​យក​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​មក​ចែក​ជូន​ដល់​ក្មេង​ៗ​ក្រី​ក្រី​​​ដល់​អង្គការ​មួយ​នេះ​​ប្រហែល​ជា​ពីរ​ឆ្នាំ​នេះ​រួច​មក​ហើយ។

សហព័ន្ធ​កីឡា​មួយ​ចំនួន​អាច​នឹង​មិន​មាន​មុខ​ក្នុង​ស៊ីហ្គេម​ ២០២៣​ ព្រោះ​ហេតុផល​នេះ

អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ សម្រាប់​សហព័ន្ធ​ណា​ដែល​មិន​អាច​ធ្វើ​តាម​ផផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់​ជូន​ ជា​ពិសេស​បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​សិក្សា​ពី​គ្រូ​ជំនាញ​កីឡា​កម្រិត​ខ្ពស់​មក​ពី​អាល្លឺម៉ង់​ អាច​នឹង​ត្រូវ​មិនដាក់​ឲ្យ​មាន​ក្នុង​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ។​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ស្ដី​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កីឡា​កម្រិត​ខ្ពស់​ ដែល​កំពុង​សិក្សា​រាល់ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដល់​សហព័ន្ធ​នានា​ក្នុង​ការ​អនុវត្ត​ខ្លួន​ឲ្យ​ទទួល​បាន​គុណភាព​ និង​ជោគជ័យ។​ ថ្នាក់​ដឹកនាំ​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ វគ្គ​សិក្សា​នេះ​ផ្ដោត​សំខាន់ ​យុទ្ធសាស្ត្រ​កីឡា​តែ​ម្ដង​ ធ្វើ​ឲ្យ​សហព័ន្ធ​ ឬ​អ្នក​កីឡា​ត្រៀម​ខ្លួន​យ៉ាង​ណា​ទើប​អាច​ចូលរួម​ក្នុង​ព្រឹត្តិការ​ធំៗ​បាន​ ឬ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​កម្មវិធី​ទាំង​នោះ។

៥ ប្រភេទ​កីឡា​​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្អែក​ហើយ​

ប្រភេទ​កីឡា​ចំនួន ៥ ដែល​បាន​​ទទួល​បាន​ជយលាភី​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កាល​ពី​ពេល​កន្លង​មក នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ស្អែក​នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន ៤៧៣,៥០០,០០០។ ការ​ប្រគល់​ថវិកា​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​​វត្តមាន​​លោក​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ សម្រាប់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ទាំងនេះ សុទ្ធតែ​មាន​ចែង​ក្នុង​ អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដោយ​ចំណាយ​ថវិកាជាតិ​​តាម​គោលការណ៍ ​និង​ស្របតាម​អនុសាសន៍ របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការ​ជំរុញ​​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ​ ១. កីឡា​គុន​ដាវ​ ក្នុង​ព្រឹត្តិការណ៍​សកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១ នៅ​ប្រទេស​ម៉ាឡេស៊ី​...

អ្នក​ប្រដាល់​ហ្វីលីពីន​ម្នាក់​​ពេញ​ចិត្ត​កម្ពុជា​ពេលមកលើកដំបូង​

កីឡាករ​ហ្វីលីពីន​វ័យ​ក្មេង​​ Rockie Bactol ​ដែល​ធ្លាប់​ឡើង​សង្វៀន​ ONE Championship ពេញ​ចិត្ត​ប្រទេស​កម្ពុជា​នៅ​ពេល​រូប​គេ​ចំណាយ​លើក​ដំបូង​មក​​ដើរ​កម្សាន្ត​ បន្ទាប់​ពី​សម្រាក​ពី​ការ​ឡើង​សង្វៀន។ Rockie Bactol បាន​មក​ដើរ​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​ជា​មួយ​គ្រូ​បង្វឹក​របស់​ខ្លួន​លោក​ Nicholas Lee ដែល​ជា​អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ដ៏​​ល្បី​ម្នាក់​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ទាំង​​ពីរ​នាក់​ គ្រូ​​សិស្ស​​មក​ដើម្បី​ដើរ​កម្សាន្ត​ និង​សិក្សា​ស្វែង​យល់​ពី​​ក្បាច់​គុន​ប្រដាល់​ខ្មែរ។ អ្នក​ទាំង​ពី​ជិត​ស្និទ្ធ​ជា​មួយ​លោក ហ៊ុន ច័ន្ទរាជ​​ស្ថាបនិក​​ក្លឹប Cambodian Top Team។