ទស្សនៈ ❯

ឆ្នាំ២០២០ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាត្រៀមឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣

មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានចាត់ទុកឆ្នាំ ២០២០ ថា ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់ឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានថ្លែងបែបនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានបានជួបផ្ទាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីពេលថ្មីៗនេះ។ លោកថា តាមផែនការមេស៊ីហ្គេម គឺសហព័ន្ធមានគម្រោងបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសជឿនលឿនផ្សេងៗ ហើយក៏មានគម្រោងអញ្ជើញគ្រូពីបរទេសឲ្យមកជួយបង្វឹកបង្ហាត់កីឡាករ-ការិនីនៅក្នុងស្រុក ក៏ដូចជាអញ្ជើញអ្នកជំនាញពីសហព័ន្ធអន្តរជាតិឲ្យមកជួយបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរបស់យើងឲ្យមានសមត្ថភាពកម្រិតអន្តរជាតិផងដែរ ប៉ុន្តែអ្វីៗត្រូវបានអាក់ខានទាំងអស់ដោយសារវិបត្តជម្ងឺកូវីដ១៩។ លោកថា ទោះបីជាមានឧបស័គ្គ រារាំងបែបនេះក្ដីក៏សហព័ន្ធបានខិតខំរៀបចំកម្មវិធីឲ្យកីឡាករ-ការិនី ព្យាយាមហ្វឹកហាត់ដោយខ្លួនឯងតាមផ្ទះមិនដែលអាក់ខានឡើយ។ ដូច្នេះលោកសង្ឃឹមថា ស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាមគឺជាវេទិកាសម្រាប់ធ្វើតេស្តសមត្ថភាពកីឡាករ-ការិនីកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកអគ្គលេខាធិការបានបន្ថែមថា នៅស៊ីហ្គេមឆ្នាំ២០២៣សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានដាក់ទិសដៅថាត្រូវតែរកមេដាយឲ្យបានទោះបីមិនទាន់ហ៊ានធានាបានដល់មេដាយមាសក៏ដោយ។ សូមបញ្ជាក់ថា កាយសម្ព័ន្ធជាប្រភេទកីឡាអូឡាំពិកមួយដែលមានការពេញនិយមខ្លាំងលើពិភពលោក ។...

លោក ជួប វុត្ថា មានបទពិសោធន៍តិចក្នុងកីឡាទទួលបានផ្លែផ្កាពេញចិត្តជាអ្នករៀបចំ

លោក​ជួប​វុត្ថា​គឺ​ជា​អ្នក​អត្ថាធិប្បាយ​ដ៍​មាន​ប្រ​ជា​ប្រិយ៍​និង​ទាក់​ទាញ​ដែល​មាន​រហ័ស្ស​នាម​ MC​VUTHA ​នៅ​សង្វៀន​លំដាប់​ពិភលោក​ម៉ាស់​ហ្វៃ​ខេមបូឌា​របស់​ទូរទស្សន៍​ថោន​រៀង​រាល់​ល្ងាច​ថ្ងៃ​អាទិត្យ​។​ក្រៅ​ពី​ការ​ងារ​នេះ​លោក​ MC​VUTHA ​​ជា​អ្នក​ផ្គូ​ផ្គង​សមាស​ភាព​អ្នក​ប្រ​ដាល់​ត្រួត​ពិនិត្យ​កីឡាករ​និង​តាម​ដាន​ប្រ​វត្តិ​ប្រ​កួត​ស្រង់​ទិន្នន័យ​ដើម្បី​រៀប​ចំ​ឡើង​ប្រ​កួត​ឲ្យ​មាន​តម្លាភាព​និង​គុណ​ភាព​សមត្ថភាព​។​ការងារ​ដ៍​សកម្ម​របស់​និង​ពោល​ពេញ​ទៅ​ដោយ​ចំណង់​ចំណូល​ចិត្ត​របស់​លោក​ MC​VUTHA ​ក្នុង​ការ​ទំនាក់​ទំនង​កីឡាករ​នាំ​ឲ្យ​លោក​ឲ្យ​មាន​ការ​យល់​ដឹង​ព្រម​ទាំង​សមត្ថភាព​ខ្ពស់​អាច​កំណត់​សំគាល់​បាន​នូវ​សមត្ថភាព​ប្រហាក់​ប្រហែល​របស់​កីឡាករ​ធ្វើ​ឲ្យ​លោក​ជួប​វុត្ថា​ បាន​ធ្វើ​ខ្លួន​រហូត​ក្លាយ​ជាអ្នក​ផលិតករ​កម្មវិធី​TV​ដ៍​ពេញ​និយម​ជា​មួយ​ដៃ​គូ​វ័យ​ក្មេង​ដែល​អត្ថាធិប្បាយ​ជា​ភាសា​អង់​គ្លេស​ម្នាក់​ទៀត​គឺ​កញ្ញា​ពិធី​ការិនី​ vicKy​ក្នុ ង​ភាព​លេច​ធ្លោ​។​ ក្នុង​បទ​ពិសោធ​ត្រឹម​មួយ​ឆ្នាំ​ក្នុង​សកម្មភាព​រៀប​ចំ​ការ​ប្រកួត​លោក​MC​VUTHA​បាន​ធ្វើ​ឲ្យ​មហា​ជន​ភាគ​ច្រើន​ស្គាល់​ច្បាស់​ជា​ពិធីករ​ដែល​មាន​វោហាស័ព្ទ​រាក់​ទាក់​សម្លេង​ពិរោះ​លក្ខណៈ​ទន់​ភ្លន់​ក្នុង​កម្ម​វីធិ​ប្រ​ដាល់​គុន​ខ្មែរ​ប្រចាប់​បញ្ចូល​កម្ម​វិធី​ MasFight Cam bodia នៅ​កម្ពុជា​លើ​សង្វៀន​ថោន​តែ​មួយ​កត់​នា​រាល់​យប់​ថ្ងៃ​អាទិត្យ​។​​ ប្រភព​ជា​ច្រើន​ក៍​ចង់​ដឹង​ថា​តើ​លោក​ MC VUTHA ​មាន​ប្រភព​មក​ពី​ណា​និង​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​ម្តេច​ក្នុង​សកម្មភាព​កីឡា​?​ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍​លោក​ MC​Vutha ​ឲ្យ​ដឹង​ថា​លោក​ជាកូន​អ្នក​កសិករ​ធម្មតា​ដែល​រស់​នៅ​ធ្វើ​ចំការ​របប​ដាំដុះ​មក​ពី​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​គឺ​ជា​កូន​ ជាកូន​ទី២​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​ទាំង​៥​នាក់។​បច្ចុប្បន្ន​លោក​មាន​អាយុ​៣២​ឆ្នាំ​មាន​ភរិយា​និង​កូន​ចំនួន​២​នាក់​រួច​ទៅ​ហើយ​។​ លោក​បាន​បញ្ចាប់​ថ្នាក់​មធ្យម​សិក្សា​ទុតិ​យ​ភូមិ​(បាក់ឌុប)​នៅឆ្នាំ​២០០៦​។​ លោក​បាន​ឡើង​មក​រស់​នៅ​រាជធានី​ភ្នំពេញ​នៅ​ក្នុងឆ្នាំ​២០០៧​ រស់​នៅ​ជាមួយ​ម្ដាយមីង​នៅ​ក្នុង​បន្ទប់​តូច​ល្មម​មួយ​ដើម្បី​បាំង​ខ្យល់​បាំងភ្លៀង​ក្នុង​លក្ខណៈ​កំសត់​និង​ក្រី​ក្រ​លំបាក​ទៅ​តាម​ជីវភាព​ជាក់​ស្តែង​របស់​ក្រុម​គ្រួសារ​របស់​លោក។​ទោះ​ជា​យ៉ាង​ណា​សេចក្តី​ព្យាយាម​របស់​លោក​ជា​ការ​តស៊ូ​ប្រឹង​ប្រែង​ក្នុង​ជី​វិត​បាន​ជួយ​ឲ្យ​លោក​ជួប​វុត្ថា​បំពេញ​ក្ដីស្រមៃ​របស់​លោក​ដើម្បី​បាន​ចូល​សិក្សា​នៅ​សកល​វិទ្យា​ល័យ​បាន​ដល់​ត្រើយ​​។ លោក​ MC​VUTHA​...

កុក បូរីស៖ កីឡាករក្មេងៗភ្នំពេញក្រោនមានការរីកចម្រើនជាងមុន

ខ្សែការពារ កុក បូរីស បានវិលមករួមរស់ជាមួយភ្នំពេញក្រោនសាជាថ្មីនៅរដូវកាល ២០២០ នេះ ក្រោយវិលទៅបារាំងវិញកាលដើមឆ្នាំ ២០១៨។  គេធ្លាប់ចំណាយពេលនៅក្រុមជើងឯក MCL ៦សម័យពី ២០១២ ដល់ដំណាច់ ២០១៧ ។ បន្ទាប់ពីខកខានលេងជាមួយគ្នាពីររដូវកាលមក បូរីស មើលឃើញថា កីឡាករក្មេងៗភ្នំពេញក្រោនភាគច្រើនមានការរីកចម្រើនជាងមុន ព្រោះពួកគេបានប្រលូកច្រើនក្នុងការប្រកួត Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន...

ប្រវត្តិជួបគ្នារវាង ភ្នំពេញក្រោន និងណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេច ហ៊ុន សែន

នេះជារដូវកាលទី ១៤ នៃពានសម្ដេច ហ៊ុន សែន បន្ទាប់ពីកកើតនៅឆ្នាំ ២០០៧ មក។ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន បានជួបគ្នាបីលើកនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០០៧ ដែលពាននេះដំណើរការលើកដំបូង ឆ្នាំ ២០១០ និងឆ្នាំ ២០២០ នេះ។  ណាហ្គាវើលដ៍ (ណាហ្គាខប) ឈ្នះ ភ្នំពេញក្រោន ៤-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងពានសម្ដេចឆ្នាំ...