គ្រូ​ និង​ប្រធាន​ក្រុម​បាល់ទះ​​វិសាខា​ទៅរៀន​យុទ្ធសាស្រ្ដកីឡាបាល់​ទះ​​នៅ​ថៃ

492
Vesak Volleyball coach and captain go to the volleyball strategy in Thailand

​ភ្នំពេញៈ គ្រូ​បង្វឹក​បាល់ទះ​វិសាខា​លោក សាន សុក្រិត និង​ ប្រធាន​ក្រុម​ សួន ចាន់ណារ៉ូ ​​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​កាល​ពី​ព្រឹកមិញ​​ថ្ងៃ​ទី​២១ ខែ​មីនានេះ ដើម្បី​សង្កេត​របៀប​នៃ​ការ​រៀបចំ​កម្មវិធី​ប្រកួត​​លីគ​បាល់ទះ​ និង​ការ​ប្រកួត​រស់​ថៃ​។

​គ្រូ​បង្វឹក​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​​​ស្នាក់​នៅ​ទី​នោះ​ចំនួន ៤​ថ្ងៃ ពោល​គឺ​មក​វិញ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៩។

លោក​បន្តថា៖«​ទៅ​នេះ​មើល​ការ​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់ទះ​ Soccer League នៅ​ថៃនេះ គឺដើម្បី​មើល​ពី​ការ​ប្រកួត​របស់​គេ​​ និង​រៀប​រៀប​ចំ​របស់គេ ដើម្បីយក​មក​រៀប​ចំ​អភិវឌ្ឍន៍​​ក្រុម​បាល់ទះ​វិសាខា​​ឲ្យ​មាន​កម្រិត​ខ្ពស់»។

​ការ​ចេញ​ដំណើរ​ទៅ​ថៃ​នេះ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​​ដឹក​នាំ​ក្លឹប​ឯក​ឧត្ដម ស សុខា ក្នុង​គោល​បំណង​​ពង្រឹង​​ក្លឹប៕ ​​

Loading...