កីឡាករ U-23 ៤រូប របស់បឹងកេតត្រូវបានកោះហៅចូលរួមជម្រើសជាតិកម្ពុជា

482

នារសៀលថ្ងៃសុក្រ ទី ១៥ ខែមីនា ឆ្នាំ ២០១៩ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតវគ្គជម្រុះ AFC U-23 Championship 2020 ចាប់ពីថ្ងៃទី ២៣ ខែមីនាតទៅ ដែលក្រុមគោព្រៃកម្ពុជា ត្រូវជួប កូរ៉េខាងត្បូង អូស្រ្តាលី និង ចិនតៃប៉ិ ក្នុងពូល H ។

ក្នុងបញ្ជីកីឡាករសរុប ២៣ នាក់នោះ មានវត្តមានកីឡាករ ៤ រូបរបស់ក្លិបបឹងកេត គឺអ្នកចាំទី ហ៊ុល គឹមហ៊ុយ និងខ្សែការពារ សេត រ៉ស៊ីប, ទេស សម្បត្តិ និង លី វ៉ាហេទ៕

Loading...