អ្នកលេងគុនខ្មែរ២នាក់ប្រកាសស្វាគមន៍ជើងខ្លាំងថៃលើសង្វៀនស៊ីអិនស៊ីនាល្ងាចថ្ងៃសុក្រ

822
Two Cambodian boxing champions greeted the CCN this evening

ភ្នំពេញ ៖ នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីថ្ងៃសុក្រ ទី២២ កុម្ភៈ ស្អែកនេះ កីឡាករកម្ពុជា២រូបត្រូវបានគេផ្គូផ្គងឱ្យ ជួបប្រកួតជាមួយកីឡាករថៃដែលសុទ្ធតែជាជើងខ្លាំងនៅក្នុងពិភពប្រដាល់ដូចគ្នា ។

បើទោះជាការប្រកួតនោះស្ថិតក្នុងលក្ខណៈមិត្តភាព ក៏កីឡាករកម្ពុជាទាំងពីររូបប្រកាសថាពួកគេបានត្រៀមកណ្ដាប់ ដៃរួចរាល់ដើម្បីស្វាគមន៍កីឡាករថៃមិនឱ្យអ្នកគាំទ្រខកចិត្តទេ។

ការប្រកួតដែលនឹងចាប់ផ្ដើមឡើងនៅម៉ោង ៥និង៣០នាទីល្ងាចនោះ កីឡាករ សំ ភក្ដី មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ត្រូវជួបប្រកួតជាមួយកីឡាករថៃ យុកខាវ ប៉.ប៉ូរ៉ាក់ផា ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។

កីឡាករ យុកខាវ ប៉.ប៉ូរ៉ាក់ផា ធ្លាប់មកប្រកួតនៅលើសង្វៀនស្រុកខ្មែរជាច្រើនលើករួចមកហើយ គ្រាន់តែមិនដែលជួបប្រកួតជាមួយ សំ ភក្ដី ប៉ុណ្ណោះ ។

បើនិយាយពីបទពិសោធប្រកួតនៅលើសង្វៀនរបស់កីឡាករថៃរូបនេះ វិញគឺពិតជាមិនធម្មតាឡើយដោយធ្លាប់ប្រកួត៧០ដង ឈ្នះ៥០ដង ចាញ់១៧ដង ស្មើ៣ដង និងផ្ដួលគូប្រកួតឱ្យសន្លប់១៣ដង ។ ចំណែក សំ ភក្ដី វិញមួយរយៈនេះមិនសូវឃើញលេចមុខនៅលើសង្វៀនស៊ីអិនស៊ីញឹកញាប់ដូចមុននោះទេ ។

កីឡាកររូបនេះ មានប្រវត្តិប្រកួត៦៥ដង ឈ្នះ៤៥ដង ចាញ់១៨ដង ស្មើ២ដង និងផ្ដួលគូប្រកួតឱ្យសន្លប់១៥ដង ។ បើយោងលើប្រវត្តិ កីឡាករទាំងពីរអាចសុីសងគ្នាបាន គ្រាន់តែសំ ភក្ដី មានតែមជាងបន្តិចក្នុងនាមកីឡាករម្ចាស់ផ្ទះដែលមានអ្នកគាំទ្រច្រើនប៉ុណ្ណោះ។

មួយគូទៀត កីឡាករ ពុទ្ធ ឆាយរិទ្ធី មកពី ក្លិបពុទ្ធសិរីវង្សពោធិសែនជ័យ ដែលមានប្រវត្តិ ប្រកួត៩០ដង ឈ្នះ៧០ដង ចាញ់១៨ដង ត្រូវជួបប្រកួតជាមួយកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេកក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ កីឡាករថៃរូបនេះមានប្រវត្តិប្រកួត៧៥ដង ឈ្នះ៥០ដង ចាញ់២១ដង ស្មើ៤ដង និងផ្ដួលគូប្រកួតឱ្យសន្លប់១៨ដង ។

គូនេះទោះបីកីឡាករថៃមានប្រវត្តិប្រកួតតិចជាងមែន ប៉ុន្តែពុទ្ធ ឆាយរិទ្ធី ដែលគ្មានក្បាច់អីពិសេសក្រៅពីប្រើកម្លាំងបាយនោះមិនត្រូវធ្វេសប្រហែសសោះឡើយ បើមិនដូច្នោះទេច្បាស់ជាស៊យធំមិនខាន។

ដោយឡែកសម្រាប់គូប្រកួតមិត្តភាពរវាងកីឡាករក្នុងស្រុកវិញក៏សុទ្ធតែជាជើងខ្លាំងមិនធម្មតាដែរដូចជាកីឡាករ ផាន រះ មកពីក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយកីឡាករ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក

កីឡាករ ពុទ្ធ ប៊ុនម៉ៅ មកពីក្លិបពុទ្ធសិរីវង្សពោធិសែនជ័យ ប្រកួតជាមួយកីឡាករ ធា វាសនា មកពីក្លិបតាឡីដំរីមានរិទ្ធ និងកីឡាករ មុន្នី ពេជ្រ មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយកីឡាករ អេលីត វាសនា មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ៕

Loading...