ក្រោយ​ផ្ទុះ​រឿង​សហព័ន្ធកីឡាកាយសម្ព័ន្ធបញ្ជូនកីឡាករម្នាក់ទៅហ្វឹកហាត់នៅចិនត្រៀមស៊ីហ្គេមចុងឆ្នាំ២០១៩

362
After the explosion, the Gymnastics Federation dispatches a player to train in preparation for the SEA Games in late 2019

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង វៃ ភ័ត្រ្ដា ទៅហ្វឹកហាត់ រយៈ ពេលវែង នៅទីក្រុង Shantou ខេត្ត Guangdong សាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀម ចូលរួមការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានគូស​បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះថា លោកជាអ្នកជូនដំណើរកីឡាករ វៃ ភ័ត្រ្ដា ទៅហ្វឹកហាត់នៅប្រទេសចិន នា​ពេលនេះ មិនមែនជាលើកទី១នោះទេ ហើយនៅលើកនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានទំនាក់​ទំនងល្អជាមួយខេត្ត Guangdong នៃប្រទេសចិន ដែលតែងផ្ដល់ឱកាស សម្រាប់កីឡាករ-កីឡាការិនីកម្ពុជាទៅហ្វឹកហាត់បំប៉ននៅទីនោះ។

After the explosion, the Gymnastics Federation dispatches a player to train in preparation for the SEA Games in late 2019

លោកអះអាងថា កម្ពុជាទទួលបានកិច្ច​សហប្រតិបត្តិការបែបនេះជាមួយប្រទេសចិន ពិសេសគឺខេត្ត Guangdong ជាង២ឆ្នាំ​មក​ហើយ។ លោកបានបន្ដទៀតថា ចំពោះការចេញទៅហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះ បើទោះបីជា​មិនទាន់ហ៊ានរំពឹងខ្ពស់ក្នុងការប្រជែងមេដាយក៏ពិតមែន ប៉ុន្តែលោករំពឹងទុកថា កម្ពុជាលើ​វិស័យ​​កីឡាកាយសម្ព័ន្ធនឹងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ដោយប្តេជ្ញាថានឹង អាច ឈានចូលដល់ជុំផ្ដាច់ព្រ័ត្រ។

លោកអគ្គលេខាធិការបន្ថែមថា សម្រាប់កម្មវិធីហ្វឹកហាត់ គឺ​កីឡាករកម្ពុជានឹងត្រូវហ្វឹកហាត់រួមគ្នាជាមួយកីឡាករខ្លាំងជើងខ្លាំងៗប្រចាំ Guangdong។ កីឡាករកាយសម្ព័ន្ធរូបនេះនឹងត្រូវហ្វឹកហាត់រយៈពេល៨ខែ ក្រោមការទំនុកបម្រុងពីឯកឧត្តម ថោង ខុន និងឯកឧត្តម ថាង ហ្គោដុន អនុប្រធាន NOCC ដែលរ៉ាប់រងការហូបចុក ស្នាក់នៅ និងធ្វើដំណើរទៅមក ខណៈសហព័ន្ធបានស្នើជាប្រាក់ឧបត្ថម្ភប្រចាំខែពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជាការរួមចំណែកក្នុងការហ្វឹកហាត់របស់ វៃ ភ័ត្ដ្រា នៅប្រទេសចិនឱ្យមាន​ភាព​ល្អប្រសើរ។

កីឡាករ វៃ ភ័ត្ដ្រា បានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកសាង​កេរ្ដិ៍ឈ្មោះ និងសមត្ថភាពសម្រាប់ខ្លួនឯងផង សម្រាប់ជាតិផង ជាពិសេសគឺដើម្បី​ចូលរួម​ប្រកួតនៅក្នុងស៊ីហ្គេម នាខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន៕

Loading...