សហព័ន្ធបាល់ទាត់ ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិបឋម ត្រៀមទៅ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន

393

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះបឋមក្រុម កីឡាករបាល់ទាត់ជម្រើស​ជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ កាលពីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីត្រៀម ការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងធ្វើពិធីបើកផ្លូវការ​ពីថ្ងៃទី៣០ ខែវិច្ឆិកា​ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់បញ្ជីឈ្មោះបឋមនេះមានកីឡាករសរុបចំនួន២៥នាក់ ដែលបានចាប់​ផ្តើម​ប្រមូល​ផ្តុំហ្វឹកហាត់​ជាមួយក្រុមជម្រើសជាតិឈុតធំ ដែលត្រៀមវគ្គជម្រុះជុំទី២ FIFA World Cup ជាមួយក្រុម​ហុងកុង ដែរ។ សម្រាប់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ត្រូវបានគណៈ​កម្មការកំណត់យក​កីឡាករត្រឹមអាយុ២២ចុះក្រោម និងអនុញ្ញាតឱ្យក្នុង១ ក្រុមអាចបញ្ជូល​កីឡា​ករ​លើសអាយុ​លើស២២ឆ្នាំ​ចំនួន២នាក់។

ក្រុមU22 កម្ពុជា ស្ថិតនៅក្នុងពូល A ដែលមាន៥ក្រុម ជាមួយក្រុមម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ទីម័រខាងកើត និងម្ចាស់ផ្ទះ ហ្វីលីពីន ដោយក្រុមកម្ពុជានឹងត្រូវប្រកួតបើកឆាកជាមួយម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ។ ចំណែកពូល B មាន៦ក្រុម គឺថៃ វៀតណាម ឡាវ សិង្ហបុរី ព្រុយណេ និងឥណ្ឌូណេស៊ី៕

Loading...