គ្រូបង្វឹក​ចាំទី ថៃ ស៊ី​នេ​ត ចេញពី​បឹងកេតទៅ​ចូល​ជាមួយ​ការពារជាតិវិញ

317

ភ្នំពេញៈ លោក ថៃ ស៊ី​នេ​ត ដែលជា​គ្រូបង្វឹក​ចាំទី​មួយរូប​បាន​ចាក​ចេញពី​ក្លិប​ជើងឯក Metfone Cambodian League ៣សម័យ​បឹងកេត ទៅ​ចូលរួម​ជាមួយ​ក្រសួងការពារជាតិ មុន​បើកឆាក​រដូវ​កាល​ថ្មី២០១៩។

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ប្រាប់ថា បានសម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​កីឡដ្ឋាន​ខេ​មរៈ​​ភូមិន្ទ ដោយសារ​ខ្វះ​គ្រូបង្វឹក​ចាំទី ហើយក៏​ស្រប​ពេលដែល​បឹងកេត​មាន​លោក ប្រាក់ វណ្ណ​នី ម្នាក់​នៅ​រ៉ាប់រង​តួនាទី​នេះ​ដូចគ្នា។

គ្រូបង្វឹក​មាន​ប្រភព​នៅ​រាជធានី​ភ្នំពេញ​សង្ឃឹមថា អាច​ចែករំលែក​បទពិសោធ​ច្រើន​ដល់​អ្នកចាំទី​នៅ​ក្រសួង ការពារជាតិ ហើយ​លោក​ក៏បាន​សម្លឹង​ឃើញ​កូនក្រុម​វ័យក្មេងល្អៗច្រើន​ផងដែរ។

គួរ​ដឹង​ដែរ​ថា លោក ថៃ ស៊ី​នេ​ត បាន​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ទ័ពជើងទឹក ដែល​ក្រោយមក​ផ្លាស់​ឈ្មោះ​ជា​ភុជង្គនាគ និង​ឆ្លាម​សមុទ្រ មុន​ព្យួរ​ស្រោមដៃ​នៅ​ឆ្នាំ២០១១ ហើយ​ចូលរួម​ការងារ​ជា​គ្រូ​ចាំទី​នៅ​បឹងកេត ក្នុង​ឆ្នាំ២០១២៕

Loading...