រោងចក្រចំនួន៧បើកដំណើការវិញក្រោយចិនដឹកវត្ថុធាតុដើមមកឱ្យជិត២០០ទូកុងទ័រន័

ភ្នំពេញ៖ នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។ ជំងឺកូវីត១៩ ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់។​ ការព្យួរការងារនេះ រោងចក្រខ្លះព្យួរពីរសប្តាហ៍ ខ្លះព្យួរមួយខែ និងខ្លះទៀត សុំព្យួរពីរខែ។ គូសបញ្ជាក់ថា នាវាចំនួន៧គ្រឿងនេះ...

ក្រុមហ៊ុនចិន​មួយ​គ្រោងវិនិយោគកែឆ្នៃសំរាម​ទៅជាថាមពលនៅខេត្ដកំពង់ចាម

ភ្នំពេញ: ក្រុមហ៊ុន​ចិន CONCH VENTER Holding Group គ្រោង​នឹង​វិនិយោគ​លើ​ថាមពល​ពី​សំរាម​នៅ​ខេត្តកំពង់ចាម ដើម្បី​រួមចំណែក​បង្កើន​តម្រូវការ​ប្រើប្រាស់​ថាមពល​។ នេះ​បើតាម​អភិបាលខេត្ត​។ លោក Ji Qiyin ប្រធាន​ក្រុមហ៊ុន CONCH VENTER Holding Group បានបង្ហាញ​គម្រោង​លើ​ថាមពល​ពី​សំរាម​នៅក្នុង​ជំនួប​ពិភាក្សា​​ជាមួយ​លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ចន្ទ​។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមក្រុមហ៊ុន​ចិន​នេះ​បាន​ចុះមក​សិក្សា​ផ្ទាល់​នៅ​ទីតាំង​ចាក់សំរាម និង​ទីតាំង​សម្រាប់​ធ្វើការ​កែច្នៃ​សំរាម​នៅ​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃ​ចន្ទ​។ លោក​ថ្លែងថា​៖ «​កំពុង​សិក្សា​ពី​លទ្ធភាព​សំរាម...

ក្រុមហ៊ុន​សំណង់​ជាង​២០០​នឹង​ចូលរួម​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជាចុង​សប្ដាហ៍​នេះ​

ភ្នំពេញៈ សម្រាប់​ពិព័រណ៍​ឧស្សាហកម្ម​សំណង់ ឆ្នាំ ២០១៩​នេះ នឹង​រៀបចំឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៥​ដល់​ថ្ងៃទី​៧​ខែធ្នូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ​ដែល​នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន ​ក្នុងស្រុក​និង​ក្រៅប្រទេស​លើ​វិស័យ​សំណង់​ចំនួន ២០៧ ក្រុមហ៊ុន ​ដោយមាន​ដាក់តាំង​បង្ហាញ​លក់​ផលិតផល​ជាង ១០០០​ប្រភេទ​ផងដែរ​។ ការរៀប​ចំការ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់ ឆ្នាំ ២០១៩​នេះ គឺជា​ការរៀបចំ​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា​។ ​វា​ជា​ការ​ប្រមូលផ្ដុំ​ធំ​បំផុត​ប្រចាំឆ្នាំ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ​ដោយមាន​ក្រុមហ៊ុន​ក្នុង ​និង​ក្រៅប្រទេស​សរុប​ចំនួន ២០៧ ក្រុមហ៊ុន និង​មាន​ស្តង់​ពិព័រណ៍​ចំនួន ៣៥០​ស្តង់...

ប្រតិភូចិនមកពីខេត្តហាយណានគ្រោងបង្កើតសួនបច្ចេកវិទ្យាកសិកម្មដំណាំដូង​នៅកម្ពុជា

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ អញ្ជើញមកពីខេត្តហាយណាន ប្រទេសចិន ដែលដឹកនាំដោយ លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Hainan State Farms Holding Group Co.,...

ក្រសួងគ្រោងចំណាយ៣លានដុល្លារប្ដូរស្លាកលេខចាស់គ្មាន QR កូដចេញ​ដោយឥតគិតថ្លៃ

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ក្រសួងបានស្នើសុំថវិកាពីរាជ​រដ្ឋាភិ​បាលប្រមាណ៣លានដុល្លារអាម៉េរិក សម្រាប់ចំណាយជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានស្លាកលេខយានយន្ដចាស់ ហើយគ្មាន QR កូដ មកដូរយកស្លាកលេខថ្មី និងមាន QR កូដ ត្រឹមត្រូវ ដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យបន្ដមានការប្រើប្រាស់ស្លាកលេខ​ក្លែងក្លាយ​នៅទូទាំងប្រទេសតទៅទៀត។ ថ្លែងនៅក្នុងកិច្ចប្រជុំបូក​សរុបលទ្ធ​ផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល​១០ខែ ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្ដម ស៊ុន...