កីឡាការិនីតេក្វាន់ដូកម្ពុជា​កូន​កាត់​អាមេរិក​កំពុង​មាន​ប្រជាប្រិយភាពខ្លាំង​ក្នុង​ព្រឹត្ដិការណ៍​ស៊ីហ្គេម

1597

ភ្នំពេញៈ កីឡាការិនី​តេក្វាន់ដូ​កម្ពុជា​កូន​កាត់​អាមេរិក ថិប កាសាន់​ដ្រេនីកូល កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពីអ្នកសារព័ត៌មាន​អន្តរជាតិ​ និង​​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ការ​ប្រកួត​ដោយ​សារ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​កញ្ញា ទោះបី​កញ្ញា​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​ក៏ដោយ​។

តាមរយៈ​គេហទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើងថា ​កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា​លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន។

ក្រសួង​បញ្ជាក់ថា​៖«កីឡា​ការិនី​​តេក្វាន់ដូ​កូន​កាត់​ខ្មែរ-អាមេរិក ថិប កាសាន់​ដ្រេនីកូល បាន​នាំ​មក​ជ័យ​ជម្នះ​ជា​បន្ត​បន្ទាប់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​តេ​ត្វាន់​ដូ​​កម្រិត​អន្តរជាតិ​។​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ប្រទេស​ហ្វីលីពីន ទោះ​បី​កីឡា​ការិនី​ដ៏​ស្រស់​ស្អាត​រូប​នេះ បាន​ទទួល​ត្រឹម​តែ​មេដាយ​ប្រាក់​ក៏ដោយ ប៉ុន្តែ​​កញ្ញា​ត្រូវ​បាន​ទទួល​បាន​ចំណាប់​អារម្មណ៍​ និង​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​អ្នកសារព័ត៌មាន​អន្តរជាតិ​ និង​​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ការ​ប្រកួត​ ដោយ​សារ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​កញ្ញា»។

គួរ​​បញ្ជាក់​ថា​ កាល​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ថិប កាសាន់​ដ្រេនីកូល បាន​ទទួល​មេដាយ​សំរឹទ្ធ​ផង​ដែរ។

Loading...