Suárez និង Coutinho ត្រូវ​ប៉ះ​ក្លិប​ចាស់​Liverpool នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រា​ត់នៃ Champion League

407

ក្លិប​Liverpool បាន​យកឈ្នះ​Porto ដោយងាយៗទាំងពីរ​ជើង​ក្នុង​លទ្ធផល៦ទល់នឹង១ ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រា​ត់នៃ​ពានរង្វាន់​Champion League ។ នៅ​វគ្គ​បន្ទាប់​នេះ ហង្ស​ក្រហម​របស់​អង់គ្លេស នឹងត្រូវ​ជួប​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ​របស់​អេ​ស្ប៉ា​ញ Barcelona។

យប់មិញ​នេះ ក្រុម​ហង្ស​ក្រហម Liverpool បានឈ្នះ​ក្រុម Porto ដោយ​លទ្ធផល៤ទល់១ ធ្វើឱ្យ​ក្រុម​នេះ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រា​ត់នៃ​ពានរង្វាន់​Champion League។ ៤គ្រាប់​របស់ Liverpool រកបាន​ដោយ​កីឡាករ Mohamed Salah, Sadio Mané, Roberto Firmino និង Virgil van Dijk។ នៅ​វគ្គ​បន្ទាប់ ហង្ស​ក្រហម​ត្រូវ​ជួប​ក្រុម​ខ្លាំង​របស់​អេ​ស្ប៉ា​ញ គឺ​Barcelona។

ក្រុម​អ្នកមាន​បុណ្យ​Barcelona បាន​យកឈ្នះ​ក្រុម​បី​សាច​ក្រហម​Man Utd ទាំងពីរ​ជើង​ក្នុង​លទ្ធផល៤ទល់នឹង០ ដោយ​មិនឱ្យ​ក្រុម Man Utd តដៃ​បាន​មួយ​គ្រាប់​សោះឡើយ។ Messi ដែលជា​កីឡាករ​កំពូល​របស់​ក្លិប​អ្នកមាន​បុណ្យ​និយាយ​ដោយឡែក និង និយាយ​ជារួម ជា​កីឡាករ​កំពូល​របស់​ពិភពលោក បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​យកជ័យ​ជម្នះ​នេះ ដោយ​រូបគេ​បាន​ស៊ុត​ចូល២គ្រាប់​ម្នាក់ឯង​នៅ​ជើង​ទី២ក្នុង​ទឹកដី​អេ​ស្ប៉ា​ញ។

ជាការ​កត់សម្គាល់ ការជួបគ្នា​រវាង​ក្លិប​អ្នកមាន​បុណ្យ និង​ហង្ស​ក្រហម​នេះ គឺជា​ការប្រឈមមុខគ្នា​រវាង​កីឡាករ​ឆ្នើម Luis Suárez និង Philippe Coutinho ទល់នឹង​ក្លិប​ចាស់​របស់ខ្លួន។ យ៉ាងណាក៏ដោយ កីឡាករ​ទាំងពីរ​នេះ មិនទាន់​បង្ហាញ​ចំណាប់អារម្មណ៍​បែបណា​នៅឡើយ​ទេ​ចំពោះ​ជំនួប​នេះ៕

Loading...