អស្ចារ្យ​មែន! ថៃ​សាងសង់​រូបសំណាក​ស្តេច​ប្រដាល់​ថៃ​BUAKAWដ៏​ធំ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ

628

ថៃ៖ រូបសំណាក​របស់​ស្តេច​ប្រដាល់​ប្រចាំ​ប្រទេស​ថៃ​Buakaw Banchamek ត្រូវបាន​យកទៅដាក់​តាំងនៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ(Chiang Mai)កាលពី​ថ្ងៃអាទិត្យ ទី១៧ មីនា ឆ្នាំ២០១៩។ ការ​ដាក់តាំង​រូបសំណាក​ស្តេច​ប្រដាល់​ថៃ​នេះ ធ្វើឡើង​ដើម្បី​ជា​ការ​រំលឹក​ខួប​ទី៧ របស់​ក្លិប Banchamek Gym ដែល​បាន​ផ្លាស់​ទីតាំង​ពី​ទីក្រុង​បាងកក​មកកាន់​ខេត្ត​នៅ​តំបន់​ខាងជើង​ប្រទេស​ថៃ​នេះ​កាលពី​ឆ្នាំទៅ។

Buakaw បានទទួល​ភាពល្បីល្បាញ​នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ២០០០នៅក្នុង​ការប្រកួត​K-1 kickboxing នៅក្នុង​ប្រទេស​ជប៉ុន។ នៅពេលនោះ Buakaw ឡើង​វាយ​តំណាងឱ្យ​ក្លិប Por. Pramuk Gym ហើយ​បាន​វាយ​ឈ្នះ​ខ្សែក្រវ៉ាត់​ក្នុង​កម្មវិធី K-1 World Max Grand Prix លើ​កីឡាករ John Wayne Parr, Albert Kraus, Andy Souwer។ ការ​មាន​រូបសំណាក​នៅពេលនេះ ធ្វើឱ្យ Buakaw បាន​ក្លាយជា​អ្នក​ប្រដាល់ Muay Thai ដំបូង​គេ​ដែល​ត្រូវបាន​គេ​សាងសង់​រូប​សំណាក ​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​ដល់​រូបលោក។

សូមបញ្ជាក់ថា ស្តេច​ប្រដាល់​ថៃ Buakaw បាន​ទើប​វាយយក​ឈ្នះ​កីឡាករ Artem Pashporin ដោយ​ពិន្ទុ​ជា​ឯក​ច្ឆ័​ន្ធ​នៅ​ដើមខែមីនានេះ ហើយ​រូបគេ​នឹងត្រូវ​ឡើង​ប្រដាល់​តទល់​នឹង​លោកសង្ឃ​ចិន Yi Long ជា​លើក​ទី​បី​នៅក្នុង​ខែតុលា ឆ្នាំ២០១៩នេះ​ក្នុង​ទីក្រុង​ហុងកុង៕

Loading...