តោះ​មក​ដឹង ​ស្រី​ពៅ​ ប្រើ​ក្បាច់​អ្វីខ្លះ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​​ Rika

469

​​ជើង​ខ្លាំង​របស់​កម្ពុជា នៅ ស្រី​​ពៅ​ បាន​យក​ឈ្នះ​ទៅ​លើ​​​អ្នក​ប្រដាល់​ខ្លាំង​របស់​ថៃ Rika Ishige ​ដោយ​ពិន្ទុ​ដាច់​តែ​ម្ដង​ សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​ទី​១ ​នៅ​សង្វៀន ONE Championship នៅ​លើ​ទឹក​ដី​ថៃ​មុន​នេះ។

​​ក្រោយ​ពេល​យក​ឈ្នះ​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០១៨​ រូប​នេះ​បាន​និយាយ​ថា «​ដំបូង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លះ​ដែរ​បង គឺ​ខ្លាច​គេ​ចូល​ចាប់​ឃ្លេរ។ ​ប៉ុន្តែ​លោក​គ្រូ ហ៊ុន ច័ន្ទរាជ្យ បាន​ប្រាប់​ខ្ញុំ​ថា កុំ​បារម្ភ​​ច្រើន​ពេក ព្រោះ​សង្វៀន​ហ្នឹង​ មិន​មែន​សង្វៀន​ក្នុង​ទ្រុង​ទេ។ ដូច្នេះ​យើង​គិត​ថា ​យើង​ប្រកួត​ដូច​​ការ​ប្រកួត​សេរី​​ទៅ​។ គ្រូ​របស់​​ខ្ញុំ​ប្រាប់​ទៀត​ថា មិន​ត្រូវ​ភ្លេច​ខ្លួន​ចូល​កៀក​ Rika ទេ​ ទើប​ខ្ញុំ​មិន​ហ៊ាន​ចូល​ចាប់​គេ​ទេ​ ទោះ​​ឃើញ​គេ​ដួល​ក៏​ដោយ»។

​ស្រី​ពៅ បន្ថែម​ថា ​​ខ្លួន​មិន​រំពឹង​អាច​ធ្វើ​បាន​ល្អ​ដូច​ពេល​នេះ​ឡើយ ប៉ុន្តែ​បន្ទាប់​ពី​ស្ដាប់​ការ​ណែនាំ​របស់​គ្រូ​បង្វឹក​ទើប​ខ្លួន​អាច​ធ្វើ​បាន​ល្អ នឹង​យក​ឈ្នះ​ដៃ​គូ​ ដែល​ខ្លាំង​​ដាច់​ពិន្ទុ​ដូច្នេះ។ ដៃ​គូ​ខ្លាំង Rika ​នេះ​មិន​បាន​ផ្ដល់​ជា​ស្នាម​របួស​អ្វី​ធ្ងន់ធ្ងរ​ទាល់​តែ​សោះ​ ពោល​គឺ​ស្ទើរ​មិន​ជឿ​ថា​វា​អាច​កើត​ឡើង​។

​នៅ​ ស្រី​ពៅ និង​ ឡៅ ចិត្រា បាន​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី ONE ជា​លើក​ទី​១ ដូច​គ្នា​​ ដែល​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team ​ជា​លទ្ធផល​សម្រាប់​ ចិត្រា គឺ​ចាញ់​ Superlek ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ​។

ចាប់​ផ្តើម​ទឹក​ទី​១ នៅ ស្រី​ពៅ របស់​កម្ពុជា​បាន​ព្យាយាម​ឈរ​វ៉ៃ​ប្រយោល​ នឹង​ធ្វើ​បាន​យ៉ាង​ ដោយ​វ៉ៃ​​កីឡា​ការិនី Rika ​​ចំ​ពេញ​ៗ​មុខ​។ ចូល​ដល់​ទឹក​ទី​២ កីឡាការិនី ថៃ បាន​​ប្រឹងប្រែង​ចូល​ចាប់​ ស្រី ពៅ ប៉ុន្តែ​កីឡាការិនី​រប​ស់​កម្ពុជា​ហាក់​ដឹង​ក្បាច់​ និង​មិន​បណ្ដោយ​ឲ្យ​កីឡា​ការិនី​​ថៃ​ចូល​ចាប់​បាន​។

ចំណែក​ទឹក​ទី​៣ ស្រី​​ពៅ ​បាន​ព្យាយាម​​ឈរវ៉ៃ នឹង​​គេច​ចេញ​មិន​ឲ្យ​កីឡា​ការិនី ថៃ​ ចាប់​បាន ​​ព្រម​ទាំង​​វាយ​ចំ​ៗ​មុខ​ដៃ​គូ​។ យ៉ាង​ណា​ក្ដី​កីឡាការិនី ថៃ ពិត​ជាស៊ូ ជា​មួយ​កណ្ដាប់​ដៃ​របស់​ស្រី​ពៅ ដល់​ចប់​ទឹក​ទី​៣។

អ្នក​ប្រដាល់​របស់​កម្ពុជា ឡៅ ចិត្រា និង នៅ ស្រី​ពៅ ​​​ប្រកួត​តំណាង​ឲ្យ​ក្លឹប Cambodian Top Team របស់​កម្ពុជា ដែល​មាន​លោក ហ៊ុន​ ច័ន្ទ​រាជ្យ ជា​គ្រូ​បង្វឹក​ និង​ជា​ថ្នាក់​ដឹក​នាំ៕

Nou Srey Pov vs. Rika Ishige | ONE: CLASH OF LEGENDS | Bangkok on 16 February

នៅ ស្រីពៅ vs. Rika Ishige | ONE Championship: CLASH OF LEGENDS | ទីក្រុងបាងកក | ថ្ងៃទី ១៦ កុម្ភៈ ២០១៩Full Fight: Nou Srey Pov vs. Rika Ishige | ONE Championship: CLASH OF LEGENDS | Bangkok on 16 February

Gepostet von BKM Sports am Samstag, 16. Februar 2019

Loading...