ឯម សុណ្ណារី ប៉ះ​កីឡា​ការិនី​មិន​ដែល​ចាញ់រ​បស់​ប្រេស៊ីលនៅ ONE FC សប្ដាហ៍នេះ

866

កីឡាការិនីគុនចម្រុះ​ (MMA) ខ្មែរ-អាមេរិកាំង ឯម សុវណ្ណារី នឹង​ឡើង​ប្រកួត​ជាថ្មីនៅ ONE: Championship នា​ថ្ងៃទី៦ ខែធ្នូ​ខាងមុខ​នេះ នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: MARK OF GREATNESS នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្រោយ​ខកខាន​ប្រកួត​រយៈពេលមួយឆ្នាំ។

ដៃគូ​ប្រកួត​របស់​ សុវណ្ណារី គឺ​កីឡា​ការិនីប្រេស៊ីល Rayane Bastos ដែល​មាន​ប្រវត្តិ​ប្រកួតមិន​ដែល​ចាញ់ពោល​គឺ ឈ្នះ ៣ដង និង​ស្មើម្ដង។​ ចំណែក សុវណ្ណារី វិញក៏មិន​ដែល​ចាញ់​ដូចគ្នា​ដែរ គឺប្រកួត​ ៣ដង ឈ្នះទាំង ៣ដង (ទឹកទី១ ទាំង ៣ដង)។ ប្រកួត​ចុងក្រោយឈ្នះ​កីឡា​ការិនី​អ៊ុយក្រែន Iryna Kyselova នៅសង្វៀន ONE Championship កាលពីខែធ្នូ ឆ្នាំមុន។

វីដេអូការប្រកួត​កាលពីឆ្នាំមុន៖

SOVANNAHRY EM vs IRYNA KYSLOVA​ | ONE Championship | Dec 7, 2018

រំលឹកឡើងវិញ!————កីឡាការិនី ខ្មែរ-អាមេរិចកាំង 🇰🇭 ️ឯម សុវណ្ណារី ប្រើពេលត្រឹមតែ ១ទឹក​ ផ្ដួលកីឡាករិនី​អ៊ុយក្រែន ឲ្យបោះបង់ការប្រកួត​ ក្នុងការបង្ហាញខ្លួនជាលើកដំបូង នឹងការកួតតំណាងឲ្យកម្ពុជា​ នៅសង្វៀនធំបំផុតនៅអាស៊ី ONE Championship​។SOVANNAHRY EM vs IRYNA KYSLOVA​ | ONE Championship | Dec 7, 2018

Gepostet von MMA Cambodia am Montag, 21. Oktober 2019

Loading...