ល្បីថា នួន សូរិយា គ្រោង​បើកក្លិបប្រដាល់នៅអាមេរិក ខណៈ ចាន់ រតនា ទៅបើកនៅបារាំង

673
sorya-is-planning-to-open-a-boxing-club-in-the-us-while-rattana-opens-in-france.

អ្នក ប្រដាល់ គុនខ្មែរ ល្បីល្បាញ នៅ ក្រៅ ប្រទេសពីររូប គឺ កីឡាករ នួន សូរិយា និង កីឡាករ ចាន់ រតនា បាន ដាក់ គោលដៅ បង្កើត ក្លិប ប្រដាល់ គុន ខ្មែរ នៅ ប្រទេស មហាអំណាច ពីរក្នុង ពេលតែមួយ ដើម្បី ផ្សព្វផ្សាយ ពីក្បាច់គុនប្រដាល់ ខ្មែរ ឲ្យ ពិភពលោក បាន ស្គាល់ ។

លោក ចាន់ រតនា បច្ចុប្បន្ន ជាម្ចាស់ ក្លិប ប្រដាល់ សិល្បៈនៅរាជធានីភ្នំពេញ បាន បង្ហើប ពីគម្រោង ចំពោះ ការ បង្កើត ក្លិប នៅ បារាំង នេះថា លោក មនា បំណង បង្កើត ក្លិប ប្រដាល់ នៅ ទឹក ដី ប្រទេស បារាំង ដែល ជា ស្រុក កំណើត ប្រភរិយា របស់ លោក ប៉ុន្ដែ នៅ មិន ទាន់ កំណត់ ពេវេលា ច្បាស់ នៅឡើយទេ ព្រោះ កំពុង ស្ថិត ក្នុង ការ រៀប ចំគម្រោង ជាមុន សិន ។

កីឡាករ រតនា បច្ចុប្បន្ន កំពុង ជាប់ កុង ត្រា ជាមួយ កម្មវិធី ប្រដាល់ One Championship បាន បញ្ជាក់ថា ទៅថ្ងៃអនាគត បើ លោក ទទួល បាន សិទ្ធិ រស់នៅ ប្រទេស បារាំង ជាមួយ ប្រពន្ធរួចហើយ នឹង បើក ក្លិប នៅទីនោះ តែម្ដង។ លោកថា ការ បើក ក្លិប នេះ គឺដើម្បី ផ្សព្វផ្សាយ ពី ក្បាច់ គុន ប្រដាល់ ខ្មែរនៅ ទីនោះ ឲ្យ ពិភពលោក បាន ស្គាល់ កាន់តែច្រើន ហើយ ណាមួយ ក៏ជា ក្ដី ស្រលាញ់ គុន ខ្មែរ របស់លោក ផ្ទាល់ ផងដែរ ។

កីឡាការ ចាន់ រតនា ជាអ្នក ប្រដាល់ គុនខ្មែរ ដែល ចេះ ក្បាច់ ច្រើន យ៉ាង ដូចជា គុនខ្មែរ យុទ្ធក្រម តៃខ្វាន់ដូ និង គុន ចម្រុះ MMA ជាដើម។

លោក មាន ភរិយាជាជនជាតិបាំង មាន កូនស្រីពីរនាក់ ហើយ លោក ក៏មាន ក្លឹប ប្រដាល់ ល្បី ឈ្មោះមួយ ខ្លួនេងដែរ នៅ ភ្នំពេញ ឈ្មោះ ក្លិប ប្រដាក់ សិល្បៈ ដែល កំពុង បង្ហាត់ ភ្ញៀវ ជាតិ និង អន្ដរជាតិ ។

ដោយឡែក អតីត អ្នក លេង គុនខ្មែរ ខ្លាចាស់កំពូលល្បិច នួន សូរិយា ធ្លាប់ បាន ប្រាប់ ថា រូបលោក កំពុង តែ សន្សំ ប្រាក់ ពី ការ ធ្វើ ការ ងារ នៅ ទឹក ដី សហរដ្ឋ អាមេរិក ដើម្បី បើក ក្លិប ប្រដាល់ គុន ខ្មែរ នៅទីនោះ ផងដែរ ។

លោក នួន សូរិយា អតីត ជា កូន សិស្សរបស់ លោក មាស សុខគ្រី បាន ឲ្យ ដឹងថា គោលដៅ របស់ លោក ចំពោះ ការ បើក ក្លិប នេះ ប្រហែល ពីរឆ្នាំទៀត ប៉ុណ្ណោះ ។

sorya-is-planning-to-open-a-boxing-club-in-the-us-while-rattana-opens-in-france.

ទាក់ទង នឹង បំណង នៃការ បើក ក្លិបនេះ សូរិយា ក៏មាន បំណង មិន ខុសពី ចាន់ រតនា ប៉ុន្នាន ដែរ គឺដើម្បី ផ្សព្វផ្សាយ គុនខ្មែរ ឲ្យពិភពលោក បាន ស្គាល់ និង ពង្រីក គុន ប្រដាល់ ខ្មែរ នៅ បរទេស ។

គួរ បញ្ជាក់ថា ខ្លាចាស់ នួន សូរិយា បាន ចេញទៅ អាមេរិកក្នុង ឆ្នាំ ២០១២ ដោយ ទៅបង្ហាត់គុនខ្មែរ និង ធ្វើការងារនៅទីនោះ ហើយ សព្វថ្ងៃបាន ផ្លាស់ មក ធ្វើការងារ នៅ ហាង នំដូណាត់ មួយ កន្លែង ក្នុង រដ្ឋ California ៕

Loading...