កីឡាការិនី ស៊ន សៀវមុី ផ្តួលម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយមាសទី៣ជូនកម្ពុជា

880

កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានដណ្តើមបានមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូក្នងវិញ្ញាសាលើ ៧៣គីឡូក្រាម នាល្ងាចថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣០ ដោយបានផ្តួលកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Alora Kirstie Elaine នៅវគ្គផ្តាច់ព្រ័ត្ររួចមក។

នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនីកម្ពុជារូបនេះ បានយកឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH ដោយពិន្ទុដាច់ឆ្ងាយ ២៥ ទល់នឹង ១ ។

គួររំលឹកថា កាលពីព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០១៧ កន្លងមកនៅប្រទេសម៉ាឡេសុី កីឡាការិនី ស៊ន សៀវមុី ក៏បានឈ្នះមេដាយមាសលើប្រភេទកីឡាតេក្វាន់ដូក្នងវិញ្ញាសាលើ ៧៣គីឡូក្រាមនេះដែរ៕

Loading...