ក្លិបSoltilo Angkor របស់Honda រកបានដៃគូឧបត្ថម្ភថ្មីសម្រាប់រដូវកាលឆ្នាំ២០១៩នេះ

374

ក្លិបបាល់ទាត់ សូលទីឡូអង្គរ(Soltilo Angkor) និងសាលាបាល់ទាត់ សូលទីឡូ កម្ពុជា ដែលមានលោកKeisuke Honda ជាអ្នកដឹកនាំបានរកបាននូវដៃគូឧបត្ថម្ភថ្មីគឺក្រុមហ៊ុន ខេមបូឌា ស៊ូស៊ូគី ម៉ូទ័រ ខូអិលធីឌី។ ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានប្រកាសជាផ្លូវការនូវដៃគូថ្មីរបស់ខ្លួននេះនៅទំព័រហ្វេសប៊ុករបស់ក្លិប។

ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានសរសេរដូច្នេះថា៖ “យើងខ្ញុំមានសេចក្ដីសោមនស្សរីកសាយក្នុងការប្រកាសថា ក្លិបបាល់ទាត់ សូលទីឡូអង្គរ និងសាលាបាល់ទាត់ សូលទីឡូ កម្ពុជា បានចុះកិច្ចសហប្រតិបត្តិការផ្លូវការជាមួយនឹងក្រុមហ៊ុន ខេមបូឌាន ស៊ូស៊ូគី ម៉ូទ័រ ខូអិលធីឌី ចាប់ពីឆ្នាំ២០១៩ នេះតទៅ”។

ក្លិបបាល់ទាត់ សូលទីឡូអង្គរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយកីឡាករល្បីឈ្មោះលំដាប់ពិភពលោករបស់ជប៉ុន គឺ Keisuke Honda ដែលបច្ចុប្បន្ននេះ គឺជាគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំរបស់កម្ពុជា។ កាលពីរដូវកាល២០១៨កន្លងទៅ ក្លិបបាល់ទាត់មានមូលដ្ឋាននៅក្នុងខេត្តសៀមរាបអង្គរមួយនេះ បានឈនៅចំណាត់ថ្នាក់លេខ១០នៃលីគកំពូលកម្ពុជា៕

Loading...