សុខ ធី នឹងឡើងតតាំងអ្នកលេងគុនចិន​នៅសង្វៀន ONE ថ្ងៃសុក្រ​នេះ

441
Sok Thy (blue)

បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​ ONE: NO SURRENDER ស្ថាប័ន​ប្រដាល់​ធំ​បំផុតនៅអាស៊ី​ ONE Championship នឹងមានព្រឹត្តិការណ៍​ថ្មី​មួយទៀតដែល​មាន​ឈ្មោះ​ថា ONE: A NEW BREED ​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សុក្រ​ ទី​២៨ ខែ​សីហា​នេះ ​​នា​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ។

​សម្រាប់ព្រឹត្តិការណ៍​នេះ មានការប្រកួតដណ្ដើមខ្សែក្រវាត់រវាងកីឡាការិនី​​ថៃ​ Stamp Fairtex ត្រូវ​​ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ (Atomweight Mauy Thai World Championship) របស់​ខ្លួន​ទល់​នឹង​កីឡា​ការិនី ​ប្រេស៊ីល​ Alllycia Hellen Rodrigues ។

ហើយក៏ជា​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ Batamweight Mauy Thai រវាង​​អ្នក​ប្រដាល់​ថៃ​​ Rodlek PK. Saenchai Muaythaigym ទល់​នឹង​ជើង​ខ្លាំង​ Kulabdam Sor. Jor. Piek Uthai ដើម្បីរកអ្នកឈ្នះ​ឡើង​ទៅ​ប្រកួត ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកពីកីឡាករថៃ Nong-O Gaiyanghadao។

ក្នុងនោះក៏មានវត្តមាន​អ្នក​លេង​គុន​ខ្មែរ​ សុខ ធី ​ដែល​ត្រូវ​ឡើងតតាំងជាមួយ​កីឡាករ​ចិន Haung Ding សម្រាប់​ការ​ប្រកួត ONE Super Series​ ផងដែរ ។

​នេះ​ជា​ការ​​បង្ហាញ​ខ្លួន​លើក​ទី​៥ ​របស់​កីឡាករ​កម្ពុជា​ សុខ ធី បន្ទាប់​ពី​ ៤​​ប្រកួត​កន្លង​មក​ចាញ់​ទាំង​អស់ ដោយប្រកួតចុងក្រោយចាញ់កីឡាករថៃ Mongkolpetch Petchyindee Academy ៕

ខាង​ក្រោម​ជា​គូ​ត្រូវ​ប្រកួត​នៅ ​ONE: A NEW BREED៖

  • Stamp Fairtex ប៉ះ​ Allycia Hellen Rodrigues (Muay Thai)
  • Rodlek PK.Saenchai Muaythaigym ប៉ះ​ Kulabdam Sor. Jor. Piek Uthai (Muay Thai)
  • Denice Zamboanga ប៉ះ Watsyapinya Kaewkhong (MMA)
  • Wondergirl Fairtex ប៉ះ​ KC Carlos (​Muay Thai Strawweight)
  • Drex Zamboanga ប៉ះ​ Detchadin Sornsirisuphathin (​MMA)
  • Huang Ding ប៉ះ សុខ ធី (Muay Thai)
  • Yodkaikaew Fairtex ប៉ះ​ Alex Schild (MMA)

Loading...