សុខ ធី បានបង្កើត​កំណត់​ត្រាដ៏អស្ចារ្យ​ដំបូង​នៅ ONE Championship

728

អ្នក​លេង​គុន​ខ្មែរ សុខ ធី បាន​បង្កើតកំណត់​ត្រា​ជ័យជម្នះ​ជា​លើក​ដំបូង​​នៅស្ថាប័ន​ប្រដាល់​លំដាប់​​លោក​ ONE Championship បន្ទាប់​ពី​ផ្តួលកីឡាករ​ចិន Haung Ding ត្រឹម​ទឹក​១​ នៃ​​ព្រឹត្តិការណ៍​​ប្រកួត ONE: A NEW BREED នា​រាត្រី​ថ្ងៃ​សុក្រនេះ។​

ចាប់​ផ្តើម​ការ​ប្រកួត​ភ្លាម សុខ ធី បាន​បង្ហាញ​ភាព​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួនតាម​រយៈ​ការ​ចេញ​អាវុធ​ធ្ងន់ៗដ៏​មាន​ប្រសិទ្ធភាព មានកណ្តាប់​ដៃ និង​ទាត់​ជើង​ក្រោម​​ជា​ច្រើន។

នៅ​ក្នុង​នាទី​​ ២:៥២ នៃ​ទឹក​ទី​១ កីឡាករ​ចិន Haung Ding ​បាន​​​ព្យាយាមទាត់ស្រប​ពេលដែល​ សុខ ធី ​ចេញ​កណ្តាប់​ដៃ​យ៉ាង​ធ្ងន់​លើ​​ដើម​ទ្រូង​របស់​កីឡាករ​ចិន​ឲ្យ​ដេក​ដួល បើ​ទោះ​ជា​អាជ្ញា​កណ្តាល​រាប់​ដល់​ ១​០ ​ក៏​មិន​អាច​ក្រោក​រួចដែរ។

​កីឡាករ​កម្ពុជា​ សុខ ធី បានបង្ហាញ​ខ្លួន ៥ ​លើក​ ​ដោយ ឈ្នះ ១ ចាញ់ ៤ ហើយនេះជា​កំណត់​ត្រា​ឈ្នះ​ដំបូង​សម្រាប់​រូប​គេ​នៅ​សង្វៀន​ប្រដាល់លំដាប់​អន្តរជាតិ​នេះ។​

សុខ ធី ក៏​បាន​ក្លាយ​ជា​​កីឡាករ​កម្ពុជា​ទី​១ ​ដែល​បាន​បង្កើត​កំណត់​ត្រា​​ជ័យជម្នះ​​នៅ​ស្ថាប័ន ONE Championship សម្រាប់​ការ​ប្រកួត​លក្ខណៈប្រដាល់​បែប​ គុន​ខ្មែរ និង ​មួយ​ថៃ៕

ទស្សនាវីដេអូ​ប្រកួត​សង្ខេប៖

Sok Thy 🇰🇭 dispatches Huang Ding with a devastating body shot!

Sok Thy 🇰🇭 dispatches Huang Ding with a devastating first-round body shot!How to watch ONE: A NEW BREED 👉 bit.ly/howtowatchANewBreed

Gepostet von ONE Championship am Freitag, 28. August 2020

Loading...