Sisophon FC A ក្លាយ​ជា​​ជើង​ឯក​​ Tiger Street Football Festival 2019 ​

1124

ប៉ោយប៉ែត​​​​​​៖ ជើងឯក​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​​​​​បាន​ធ្លាក់​ទៅ​លើ​ក្រុម Sisophon FC A ​​បន្ទាប់​ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​​យក​ឈ្នះ​ទៅ​លើ​ក្រុម Bun Koy FC A ដោយ​លទ្ធផល ៣-២ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​​ប្រកួត​​រយៈ​ពេល២ ថ្ងៃ​គឺ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

​មណ្ឌល​នេះ​មាន​ក្រុម​ចូល​រួម​​ចំនួន ៦៨ ធ្វើ​ការ​ប្រកួត​ប្រជែង​ចម្រាញ់​យក ៦ ក្រុម​ ​ឡើង​ទៅ​​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ​។ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ការ​ប្រកួត​នេះ​ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់​ Tiger Beer ។

សម្រាប់​ការ​ប្រគំតន្ត្រី​យប់​​នេះ​​​មាន​លោក ឆន​​ សុវណ្ណារាជ​ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា ទេព បូព្រឹក្ស​ ​លោក ដួង វីរៈសិទ្ធ និង​កញ្ញា រ៉េត ស៊ូហ្សាណា ។ ​​ការ​ប្រគំតន្ត្រី​ថ្ងៃ​ទី៣ កុម្ភៈ នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ រស្មី ហង្សមាស ​ផង​ដែរ​។

ក្រុម​ឡើង​ទៅ​កាន់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ទាំង​៦​​មាន​៖

  • ​១- ក្រុម Sisophon FC A ទទួល​បានប្រាក់ ១ ៥០០​ ដុល្លារ​អាមេរិក​
  • ២- ក្រុម Bun Koy FC A ទទួល​បានប្រាក់​ ១ ០០០​ ដុល្លារ​អាមេរិក​
  • ៣- ក្រុម Poi Pet Empire ទទួល​បាន​ប្រាក់ ៥០០ ដុល្លារ​អាមេរិក​
  • ៤- ក្រុម Family FC B ទទួល​បាន​ប្រាក់​ ២០០​ ដុល្លារ​អាមេរិក
  • ៥- ក្រុម Bun Koy Legends
  • ៦- ក្រុម Serey Sophon United C

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក
  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

 

Loading...