សំ សុវណ្ណកេសា បន្ដ​ភាព​បរាជ័យ​របស់​ខ្លួន​ជាលើក​ទី២​​ដោយពិន្ទុ​លើ​សង្វៀន​ Glory យប់មិញ

326
GLORY Kickboxing
GLORY Kickboxing

កីឡាករ​ខ្មែរ​អាមេរិក សំ សុវណ្ណកេសា នៅ​តែ​បន្ត​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​សង្វៀន Glory ក្រោយ​ប្រកួត​ចាញ់​កីឡាករ Kou Lee ប៉ុន្មាន​ម៉ោង​មុន​នេះ។

កីឡាករ​ទាំង​ពីរ​វាយ​ក្នុង​ប្រភេទ​គូ​បឋម​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ Youtube។ ក្នុង​ការ​ប្រកួត​ពួក​គេ​បាន​​ចំណាយ​ពេល​​ ៣​ទឹក​ពេញ តែ Kou Lee ហាក់​មាន​ប្រៀប​ជាង​​បន្តិច។

ចុង​បញ្ចប់​នៃ​​ការ​ប្រកួត​ចៅ​ក្រម​​បាន​ឲ្យ​ពិន្ទុ Kou Lee ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ សុវណ្ណ​កេសា។ នេះ​ជាបរាជ័យ​ជាលើក​​ទី២​ហើយ​របស់​ សុវណ្ណ​កេសា​ សង្ឃឹម​ថា​កីឡាករ​កូន​ខ្មែរ​កាត់​អាមរិកាំង​រូប​នេះ នឹង​ស្វែង​​រក​ឃើញ​​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​ទៅចុះ ។

គួរ​បញ្ជាក់ថា កីឡាករ​ខ្មែរ​​​អាមេរិក សុវណ្ណកេសា ត្រូវ​វាយ​តំណាង​ឲ្យ​កម្ពុជានៅ​សង្វៀន Glory 63 ​ក្នុង​ប្រភេទទម្ងន់ ៦៥​គីឡូក្រាម កាល​យប់​ថ្ងៃទី១ ខែកុម្ភៈនេះ​ សម្រាប់​គូទី ១ ​នៅ​ទីក្រុង Houston ទឹក​ដី​សហរដ្ឋអាមេរិក ដែល​ត្រូវប៉ះជាមួយ​​កីឡាករជើង​ខ្លាំង​​អាមេរិក Kou Lee ៕

Loading...